ព័ត៌មានអន្ដរជាតិ
ថៃប្រឈមអាសន្ន ព្រោះបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ទំនប់ធំៗនឹងទប់លែងជាប់
ពីមួយថ្ងៃទៅមួយថ្ងៃ គ្រោះធម្មជាតិនៅប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅៗ ឈានដល់ធ្វើឲ្យទំនប់ Bhumibol រងបន្ទុកខ្លាំងសឹងទប់លែងឈ្នះ ហើយមានតែការបញ្ចេញទឹកបន្ថែមប៉ុណ្ណោះទើបអាចគ្រប់គ្រងស្ថានការណ៍បាន បើមិនដូច្នោះ នឹងមានមានអាសន្នធំជាក់ជាមិនខានឡើយ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥, បច្ចុប្បន្ន ទំនប់ស្ថិតក្នុងខេត្ត Tak មួយនេះ បានស្តុកទឹកដល់កម្រិត៩០%ទៅហើយនៃសមត្ថភាពរបស់ខ្លួន ដូច្នេះមានន័យថា បើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនិងគ្មានវិធានការបញ្ចេញជាបន្ទាន់ទេនោះ វាប្រឈមនឹងការបាក់ធ្លាយហើយ។
យ៉ាងណាមិញ ការទម្លាយច្បាស់ជាបណ្តាលឲ្យខេត្តស្ថិតនៅតាមខ្សែទឹកខាងក្រោមត្រូវជន់លិចធ្ងន់ធ្ងរ ប៉ុន្តែគ្មានជម្រើសផ្សេងឡើយ។
យោងតាមអាជ្ញាធរអគ្គិសនីថៃ (Egat), ត្រឹម២៤ម៉ោងចុងក្រោយ ទំនប់នេះមានទឹកចូលរហូតដល់ ៩២.១៤លានម៉ែត្រគូបទៅហើយ ដែលភាគច្រើនគឺដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខេត្ត ឈៀងម៉ៃ ធ្វើឲ្យបរិមាណទឹកសរុបក្នុងទំនប់ កើនដល់ជាង ១២ពាន់លានម៉ែត្រគូប ស្មើនឹង៩០%នៃសមត្ថភាពស្តុកសរុប។

មិនមែនតែទំនប់នេះទេ សូម្បីទំនប់ Sirikit ក្នុងខេត្ត Uttaradit ក៏ជិតទប់លែងឈ្នះដែរ ពោលគឺវាស្តុកទឹកដល់ ៩៦,៣៦% ទៅហើយ។
អាជ្ញាធរមានផែនការរួចទៅហើយ ដើម្បីបញ្ចេញទឹក៣៥លានម៉ែត្រគូបប្រចាំថ្ងៃចូលទៅក្នុងទន្លេ Nan បើស្ថានការណ៍មិនស្រួល ហេតុនេះ គ្មានអ្វីត្រូវសង្ស័យឡើយ ខេត្តនៅក្រោមៗនឹងលិចលង់ធ្ងន់ធ្ងរជាក់ជាមិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទំនប់ធំ២របស់ថៃ ជិតទប់លែងឈ្នះ ព្រោះព្យុះប៊ូឡូយ នៅតែជះឥទ្ធិពលខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


