សុខភាព
គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
ម្រុំ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលទទួលបានការពេញនិយមជាខ្លាំងក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី អាហ្វ្រិកនិងប្រទេសឥណ្ឌា ខណៈប្រជាជនជាច្រើនអះអាងថា វាអាចជួយព្យាបាលជំងឺរហូតដល់ទៅ ៣០០ មុខឯណោះ។

រុក្ខជាតិមួយប្រភេទនេះជាប្រភពនៃជាតិរ៉ែ ប្រូតេអ៊ីន វីតាមីន ប៊ែលតាការ៉ូអ៊ីន និងអាមីណូអាស៊ីត ហើយក៏ជាឱសថកែរោគដ៏ពូកែស័ក្តិសិទ្ធិចំពោះជំងឺបេះដូងនិងសរសៃឈាមរត់ ការពារការដុះដុំសាច់ ប្រឆាំងការរលាក ថ្នាំបញ្ចុះទឹកនោម កូឡេស្តេរ៉ុល ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ព្រមទាំងទប់ស្កាត់សកម្មភាពនៃការចម្លងមេរោគចូលទៅក្នុងសារពាង្គកាយទៀតផង។

រីឯ តែ «ស្លឹកម្រុំ» ជាភេសជ្ជៈមួយអាចជួយព្យាបាលជំងឺដំបៅក្រពះ ជំងឺរាគ ប្រឆាំងមេរោគផ្សិតនៅស្បែក ព្យាបាលគ្រុនក្តៅ រលាកទងសួត ជំងឺត្រចៀក ជំងឺភ្នែក និងរលាកកោសិកាសាច់ដុំ។ល។ ស្លឹកម្រុំផ្ទុកនូវសារធាតុ Beta-carotene វីតាមីន C អាស៊ីត chlorogenic និង quercetin ប្រឆាំងអុកស៊ីតកម្មនៅក្នុងឈាមឲ្យមានសេ្ថរភាព។

ចំណែកជាតិដែកផ្ទុកនៅក្នុងស្លឹកម្រុំមានច្រើនសន្ធឹកសន្ធាប់ដោយអាចជួយបង្កើនគ្រាប់ឈាមក្រហមនៅក្នុងសរសៃឈាមបានយ៉ាងល្អ។ មួយវិញទៀត បរិមាណសារធាតុកាកសរសៃដ៏ខ្ពស់ក្នុងស្លឹកម្រុំអាចធ្វើការសម្អាតសារធាតុសេសសល់ បន្ទាប់ពីការបរិភោគអាហារដែលសម្បូរដោយជាតិខ្លាញ់ ព្រមទាំងជួយប្រឆាំងជំងឺដំបៅក្រពះ រលាកក្រពះ និងមហារីកក្រពះ។

ចំពោះ ការប្រើប្រាស់ស្លឹកម្រុំ ដើម្បីឆុងទទួលទាន គឺគ្រាន់តែយកស្លឹកម្រុំមកលាងឲ្យស្អាត និងហាលឲ្យស្ងួតរហូតក្រៀម តែកុំឲ្យត្រូវថ្ងៃចំ។ បន្ទាប់មកយកស្លឹកនោះមកបុក ឬកិនឲ្យម៉ដ្ឋទុកឆុងពិសារ ដោយប្រើទឹកក្ដៅមួយកែវ ដាក់ស្លឹកម្រុំមួយស្លាបព្រាកាហ្វេ។ បើមិនដូច្នោះទេ អ្នកគ្រាន់តែដាំទឹកពុះហើយបង់ស្លឹកម្រុំស្ងួតចូលបន្តិច រួចចាក់ផឹកបែបទឹកតែ នោះជាការស្រេច៕
អត្ថបទ៖ សន្យា
ចុចអាន៖ ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ
ចុចអាន៖ ផឹកទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស