ព័ត៌មានជាតិ
ខេត្តកោះកុងមានស្រុកចំនួន ៥ មានភូមិសាស្ត្រជាប់សមុទ្រ ប្រវែងជាង ២៩៥ គីឡូម៉ែត្រ
ខេត្តកោះកុងជាខេត្តមួយស្ថិតនៅតំបន់ឆ្នេរ។ ដោយសារលក្ខណៈភូមិសាស្ដ្រជាខេត្តតំបន់ឆ្នេរ ក្នុងចំណោមក្រុងស្រុកចំនួន ៧ នៅក្នុងខេត្តកោះកុង មានស្រុកចំនួន ៥ មានភូមិសាស្ត្រជាប់សមុទ្រ។
ស្រុកចំនួន ៥ ដែលមានព្រំប្រទល់រដ្ឋបាលជាប់នឹងសមុទ្រ រួមមានស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ក្នុងនោះក៏មានឃុំចំនួន ១៥ មានភូមិសាស្រ្តជាប់ឆ្នេរមានឃុំប៉ាក់ខ្លង ឃុំពាមក្រសោប ឃុំកោះកាពី ឃុំជ្រោយប្រស់ ឃុំព្រែកខ្សាច់ ឃុំភ្ញីមាស ឃុំកោះស្ដេច ឃុំតានួន ឃុំថ្មស ឃុំអណ្ដូងទឹក ឃុំកណ្ដោល ឃុំជីខាក្រោម ឃុំដងពែង ឃុំស្រែអំបិល និងឃុំជ្រោយស្វាយ។

បើតាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ ខេត្តកោះកុងមានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែងសរុបប្រមាណ ២៩៥,៤២ គីឡូម៉ែត្រ ដែលចែកចេញជា ៥ ប្រភេទ ក្នុងនោះមាន៖
–ឆ្នេរខ្សាច់ ប្រវែងប្រមាណ ៩៣, ៣៥ គីឡូម៉ែត្រ មានចំនួន ២២ ទីតាំង
–ឆ្នេរថ្ម ប្រវែងប្រមាណ ៤០,៥៥ គីឡូម៉ែត្រ មានចំនួន ៣០ ទីតាំង
-ឆ្នេរភក់ ប្រវែងប្រមាណ ១១,៩៥ គីឡូម៉ែត្រ មានចំនួន ១៥ ទីតាំង
–ឆ្នេរព្រៃកោងកាង ប្រវែងប្រមាណ ១៤០,៩៩ គីឡូម៉ែត្រ មានចំនួន ៦១ ទីតាំង
-ឆ្នេរផ្សេងៗប្រវែងប្រមាណ ៨,៥៨ គីឡូម៉ែត្រ មានចំនួន ៤៣ ទីតាំង។


កោះ និងប្រជុំកោះ
ខេត្តកោះកុង ប្រជុំដោយកោះនិងកោះដែលបានរកឃើញចំនួន ២៥ មាន៖
–កោះកណ្ដុរ មានផ្ទៃដី ១,៧៤ ហិកតា
–កោះយ៉ បានចុះបញ្ជីរួចមានផ្ទៃដី ៦៥, ៦១ ហិកតា
–កោះអណ្តើក មានផ្ទៃដី ៤, ៩១ ហិកតា
–កោះតាទឹម មានផ្ទៃដី ៥៩,០១ ហិកតា
–កោះអំពិលក្រៅ បានចុះបញ្ជីរួចមានផ្ទៃដី ៩, ៦១ ហិកតា
–កោះអំពិលក្នុង បានចុះបញ្ជីរួចមានផ្ទៃដី ២៩,៩៧ ហិកតា
—កោះអំពិលកណ្តាល បានចុះបញ្ជីរួចមានផ្ទៃដី ២,១២ ហិកតា
–កោះដំឡូងក្រៅ បានចុះបញ្ជីរួចមានផ្ទៃដី ១៣,០៦ ហិកតា
–កោះដំឡូងក្នុង បានចុះបញ្ជីរួចមានផ្ទៃដី ៨,៧៥ ហិកតា
–កោះឆាន់ មានផ្ទៃដី ៥៧,២៣ ហិកតា
–កោះខ្មោច មានផ្ទៃដី ១១,៦៣ ហិកតា
–កោះទទឹង មានផ្ទៃដី ៧៩,២៦ ហិកតា
–កោះស្តេច មានផ្ទៃដី ៩៨, ០១ ហិកតា
–កោះម្នាស់ បានចុះបញ្ជីរួចមានផ្ទៃដី ៣៥១,៨០ ហិកតា
–កោះស្មាច់ មានផ្ទៃដី ៣៣៤,៦០ ហិកតា
–កោះគូស្រវឹ
–កោះពុតសាក្រៅ មានផ្ទៃដី ១២,៧៥ ហិកតា
–កោះពុតសាក្នុង មានផ្ទៃដី ១៧,៧៤ ហិកតា
– កោះពុតសាកណ្ដាល បានចុះបញ្ជីរួចមានផ្ទៃដី ២២,៨៣ ហិកតា
–កោះក្រាស មានផ្ទៃដី ១, ៩៩ ហិកតា
–កោះមូល មានផ្ទៃដី ១៧,០៤ ហិកតា
–កោះកុងក្រៅ មានផ្ទៃដី ១០ ៤៨៤,៣៥ ហិកតា
–ប្រជុំកោះខ្យង
–ថ្មប៉ប្រះទឹកកណ្ដុរ
-ថ្មដុះ ៣ ដុំ។
ក្រៅពីឆ្នេរ និងកោះ ខេត្តកោះកុង ក៏មានដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រមានចំនួន ៦៩ ទីតាំង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


