Connect with us

សុខភាព

ឧស្សាហ៍ឈឺក្បាល! មកស្វែងយល់​ពី​មូលហេតុ​នៃ​ការឈឺ​ក្បាល​មួយចំនួនរបស់​អ្នក​

បានផុស

នៅ

​អា​ការៈឈឺ​ក្បាល​គឺ​តែងតែ​ជួប​ជា​ញឹកញាប់​ក្នុង​ជីវិត​ប្រចាំថ្ងៃ វា​អាចជា​រឿង​តូចតាច តែ​ក៏​អាចជា​រឿង​គ្រោះថ្នាក់​ដែរ​។ អា​ការៈឈឺ​ក្បាល ជាការ​ឈឺចាប់​ត្រង់​ផ្នែក​ក្បាល ដោយពេល​ខ្លះ​ឈឺ​ខ្លាំង​ស្ទើរ​ទ្រាំ​ពុំបាន ឬ​ពុំ​អាច​ប្រកប​របរការ​ងារ​បាន​។​វា​មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាលឲ្យ​ឈឺក្បាល ដែល​មូលហេតុ​ទាំងនោះ​អាច​ឲ្យ​យើង​ដឹងបាន ប្រសិនបើ​មានការ​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) តើ​បញ្ហា​ឈឺក្បាល​ប្រភេទ​ណា​ដែល​អ្នក​ធ្លាប់​ឈឺ​?

​ការឈឺ​ក្បាលមាន​ច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ដោយ​ខ្លះ​មាន​រយៈពេល​ខ្លី​ត្រឹម​ប៉ុន្មាន​នាទី និង​ខ្លះទៀត​មាន រយៈពេល​វែង​ដល់​រាប់​ម៉ោង​។​

​គេ​ចែក​ការឈឺ​ក្បាល​ជា​២​ប្រភេទ​ធំៗ​៖

– ការឈឺ​ក្បាល​ដោយ​ឯកឯង ដែល​មិន​រួមផ្សំ​នឹង​ជំងឺ​ផ្សេងៗ (Céphalée primaire)

– ការឈឺ​ក្បាល​បន្ទាប់ពី​ការប៉ះទង្គិច​ក្បាល​ឬ​ជំងឺ​ផ្សេងៗ (Céphalée secondaire)

២) មូលហេតុ​នៃ​ការឈឺ​ក្បាល​៖

​ការឈឺ​ក្បាល​មួយចំនួន បណ្តាលមកពី​កត្តា​ដែល​មិន​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាចឲ្យឈឺក្បាល​រ៉ាំរ៉ៃ​ដែល​យើង​ជួប​ជា ញឹកញាប់ ហើយ​រំខាន​ដល់​ការងារ និង​ការរស់នៅ​ប្រចាំថ្ងៃ​ដូចជា​៖

– ការឈឺ​ក្បាល​ប្រកាំង​

– ការឈឺ​សរសៃ​មុខ និង​ក្បាល​

– ការ​រលាក​ឆ្អឹងច្រមុះ ឬ​ដុះសាច់ច្រមុះ​

– ការ​ធុញថប់ (Stress) និង​ការ​ថប់​បារម្ភ​

​ប៉ុន្តែ​ក៏មាន​ការឈឺ​ក្បាល​មួយចំនួន​បណ្តាលមកពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​អាច​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ឆាប់រហ័ស​ដូចជា​៖

– ជំងឺរលាកស្រោមខួរ​ក្បាល​

– ការ​ហូរឈាម​ក្នុង​ស្រោមខួរ​ក្បាល​

– ការ​ត្បៀត ឬ​បែក​សរសៃឈាម​ខួរក្បាល (Stroke)

– ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​ខ្ទុះ​ក្នុង​ខួរក្បាល​ជាដើម​។​

៣) តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ដឹង​មូលហេតុ​នៃ​ការឈឺ​ក្បាល​?

​ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ ជាទូទៅ​តែងតែ​ពិបាក​ខ្លះ វា​ទាមទារ​ឲ្យ​មាន​ការសាកសួរ និង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​និង​ល្អិតល្អន់​ពី​វេជ្ជបណ្ឌិត​ឯកទេស រួមផ្សំ​ជាមួយ​ការធ្វើ​តេស្ត​មួយចំនួន​ដែល​មាននៅ​មន្ទីរពេទ្យ​ជាមួយ​ស្តង់ដា​ខ្ពស់​ក្នុងការ​៖

– ធ្វើតេស្ត​ឈាម​

– រុករក​ដោយ​ម៉ាស៊ីន​ស្កេ​ន​ខួរក្បាល និង​ម៉ាស៊ីន អឹម​អរ​អាយ (MRI)

– វាស់​ប្រព័ន្ធ​ចរន្ត​ខួរក្បាល​ដោយ​ម៉ាស៊ីន EEG ជាដើម​។​

៤) តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ប្រសិនបើ​ឈឺក្បាល​?

​ការ​ព្យាបាល​បញ្ហា​ឈឺក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសគ្នា​ទៅតាម​មូលហេតុ​នៃ​អា​ការៈឈឺ​ក្បាល​នោះ​។ មានតែ​ការ​មក​ពិគ្រោះ និង​ពិនិត្យ ជាមួយ​គ្រូពេទ្យ​ជំនាញ​តែប៉ុណ្ណោះ ដែល​អាចឲ្យ​យើង​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​មួយ​ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​

​ចំណាំ​៖ សូម​ជៀសវាង​ការ​ទៅ​ផ្សំ​ថ្នាំលេប​នៅតាម​ឱសថស្ថាន​នានា​ដោយ​មិនបាន​ឆ្លងកាត់​ការពិគ្រោះ​ជំងឺ ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​ការប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការយឺតយ៉ាវ​ដែលនាំឲ្យ​មាន​គ្រោះថ្នាក់ ដល់​ជីវិត​ជាយថាហេតុ​។ ក្រុមគ្រូពេទ្យ​គ្រប់​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រៀមខ្លួន​ជាស្រេច ជួប​ពិគ្រោះ ពិនិត្យ និង​ផ្តល់​អនុសាសន៍​លំអិត និង​ដោយ​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​របស់លោក​អ្នក​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្នក​និយម​ផឹក​កាហ្វេ​ មក​មើល​​ឥទ្ធិពល​សំខាន់​​ពី​ភេសជ្ជៈ​មួយ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម