សុខភាព
ទម្លាប់កេះអាចម៍ច្រមុះ មានបញ្ហាអ្វីកើតឡើងអត់?
ដៃនៅមិនសុខចេះតែចង់កេះអាចម៍ច្រមុះ ដែលនេះមិនមានជាទម្លាប់ល្អនៅទេ ពិសេសបើយើងកេះអាចម៍ច្រមុះនៅសាធារណៈទៀតនោះ។ ពិតណាស់មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថាការកេះអាចម៍ច្រមុះផ្ដល់ប្រយោជន៍សុខភាពដល់យើងនោះទេ តែមានការបង្ហាញថាវាបានធ្វើឲ្យប៉ះពាល់សុខភាពទៅវិញ។

១. កេះអាចម៍ច្រមុះមានផលប្រយោជន៍ទេ?
មិនមានការសិក្សាស៊ីជម្រៅណាមួយត្រូវបានធ្វើទាក់ទងនឹងការកេះអាចម៍ច្រមុះនេះទេ ព្រោះថាមនុស្សជាច្រើនបដិសេធចូលរួមក្នុងការសិក្សាបែបនេះ។
ពេលខ្លះការកេះច្រមុះ អាចថាជាវិធីមួយជួយសម្អាតច្រមុះ ប៉ុន្តែថាបើគ្នាយើងធ្វើដូចនេះកុំធ្វើនៅទីសាធារណៈ និងត្រូវលាងសម្អាតដៃជាមុនសិន មុននឹងកេះច្រមុះ ព្រោះថាដៃមិនស្អាតអាចចម្លងមេរោគទៅក្នុងច្រមុះបាន។
២. ហានិភ័យមានអ្វីខ្លះ?
ដូចគ្នាដែរ គ្មានការសិក្សាលើរាងកាយមនុស្សច្បាស់លាស់ណាមួយបញ្ជាក់ពីហានិភ័យកេះអាចម៍ច្រមុះនោះទេ។ ប៉ុន្តែអ្នកចូលចិត្តយកដៃកេះច្រមុះ ទំនងជាអាចមានបាក់តេរី Staphylococcus aureus ឆ្លងចូលក្នុងច្រមុះច្រើនជាងអ្នកមិនដែលយកដៃកេះច្រមុះ។
ដូចគ្នាដែរ អ្នកចូលចិត្តយកដៃកេះច្រមុះក៏អាចធ្វើឲ្យឈាមច្រមុះផងដែរ បើកេះខ្លាំងពេក ដែលធ្វើឲ្យប៉ះពាល់ដល់ជាលិកានៅក្នុងច្រមុះ។
ក្មេងចូលចិត្តកេះច្រមុះ
ក្មេងៗអាចមានទម្លាប់កេះច្រមុះច្រើន អាចថានេះដោយសារពួកគេមិនដឹងពីវិធីផ្សេងដើម្បីដោះស្រាយពេលរមាស់ច្រមុះ ឬមានអ្វីនៅក្នុងច្រមុះ។ មួយវិញទៀត ក្មេងៗក៏មិនបានគិតថាការកេះច្រមុះ ជារឿងឆ្គាំឆ្គងមួយដែលមនុស្សធំមិនធ្វើនៅទីសាធារណៈនោះដែរ។
ការដែលក្មេងយកដៃកេះច្រមុះ និងកេះអាចម៍ច្រមុះ អាចធ្វើឲ្យដៃប៉ះទៅនឹងស្បែកក្នុងច្រមុះ បង្កឲ្យងាយឆ្លងវីរុស និងបាក់តេរី ដូចជាផ្ដាសាយធំ ឬផ្ដាសាយធម្មតា។ ដូចគ្នាដែរ ក្មេងៗចូលចិត្តយកដៃកេះច្រមុះអាចបង្កឲ្យរមាស់ច្រមុះដែរ ដែលនាំឲ្យក្មេងបន្តកេះកាន់តែខ្លាំង។
មនុស្សពេញវ័យ
បើនៅក្មេងចូលចិត្តយកដៃកេះច្រមុះ នោះពេលធំឡើងក៏អាចនៅបន្តកេះច្រមុះ ឬអាចម៍ច្រមុះដែរ។ សម្រាប់មនុស្សពេញវ័យមានកត្តាមួយចំនួន អាចនាំឲ្យមានទម្លាប់បែបនេះ។ ទីមួយ អាចថាវាក្លាយជាទម្លាប់ផ្ទាល់ខ្លួន ភ្លេចៗខ្លួនយកដៃកេះច្រមុះ និងថែមទាំងកេះអាចម៍ច្រមុះចេញមកទៀត ដោយមិនដឹងខ្លួន។ សម្រាប់អ្នកខ្លះវិញ កេះច្រមុះ ដោយសារតែវាជាវិធីមួយក្នុងការដោះស្រាយបញ្ហាថប់បារម្ភ។
៣. វិធីបញ្ឈប់ការកេះច្រមុះ
ពេលយើងមានទម្លាប់កេះអាចម៍ច្រមុះហើយនោះ អាចថាវាជាការពិបាកមួយក្នុងការបញ្ឈប់ទម្លាប់នេះ ប៉ុន្តែមិនមែនមានន័យថាយើងមិនអាចបញ្ឈប់បាននោះទេ។ តស់សាកល្បងតិចនិកទាំងនេះ៖
កំណត់មូលហេតុ៖ បើយើងចេះតែរមាស់ច្រមុះ នាំឲ្យយើងចង់កេះច្រមុះ នោះអាចមកពីយើងមានបញ្ហាអាលែកហ្ស៊ីតាមរដូវកាល ឬអាលែកហ្ស៊ីនឹងសារធាតុអ្វីមួយ។ យើងអាចប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដើម្បីទប់ស្កាត់បញ្ហារមាស់ច្រមុះ ហៀរសំបោរ តឹងច្រមុះ ដើម្បីកាត់បន្ថយចំនួនអាចម៍ច្រមុះក្នុងច្រមុះ។
ប្រើទឹកសេរ៉ូមប្រៃ៖ គួរប្រើទឹកសេរ៉ូមប្រៃដើម្បីលាង ឬបន្សើមច្រមុះ ដើម្បីកុំឲ្យមានអាចម៍ច្រមុះកករឹង ដែលការធ្វើដូចនេះ អាចកាត់បន្ថយកុំឲ្យយើងចេះតែចង់កេះយកអាចម៍ច្រមុះចេញពីច្រមុះ។
៤. ចំណុចគួរដឹង
អាចម៍ច្រមុះជារបាំងការពារធម្មជាតិមួយជួយការពាររាងកាយរបស់យើង។ អាចម៍ច្រមុះជួយចាប់យកធូលី បាក់តេរី វីរុស និងភាគល្អិតផ្សេងៗទៀត មិនឲ្យចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើម។
ការកេះអាចម៍ច្រមុះមិនទាន់មានការសិក្សាស៊ីជម្រៅណាមួយបញ្ជាក់ថាមានប្រយោជន៍នោះទេ តែថាការធ្វើបែបនេះបែរជាធ្វើឲ្យមានលទ្ធភាពខ្ពស់ក្នុងការឆ្លងមេរោគទៅក្នុងច្រមុះទៅវិញ។
ដូចគ្នាយើងបានដឹងហើយថា ការកេះអាចម៍ច្រមុះ ក៏ជាកាយវិការឆ្គាំឆ្គងមួយដែរ បើយើងធ្វើវានៅទីសាធារណៈ។ បើសិនជាគ្នាយើង មានទម្លាប់កេះច្រមុះ និងអាចម៍ច្រមុះមិនឈប់ មិនអាចទប់ចិត្តខ្លួនឯងបាន គួរប្រឹក្សាជាមួយគ្រូពេទ្យ៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី