សុខភាព
ហេតុអ្វីត្រូវប្រុងប្រយ័ត្នចំពោះ ទារកអាយុក្រោម២៨ថ្ងៃ?
១) តើអ្វីទៅជាការបង្ករោគលើទារក?
ការបង្ករោគលើទារក គឺជាការយាយីដោយមេរោគបាក់តេរីលើទារក បណ្តាលឲ្យលេចចេញនូវចង្កោមរោគ សញ្ញានៃជំងឺដែលប៉ះពាល់ដល់សារពាង្គកាយទាំងស្រុង រួមនឹងការបណ្តុះមេរោគក្នុងឈាមវិជ្ជមាន។
គេបែងចែកការបង្ករោគនេះជាពីរ៖
– ការបង្ករោគលើទារកបឋម ដែលរោគសញ្ញាលេចឡើងក្នុងកំឡុងពេល ៧២ម៉ោងនៃជីវិត
– ការបង្ករោគលើទារកយឺតយ៉ាវ ដែលរោគសញ្ញាលេចឡើងបន្ទាប់ពី ៧២ម៉ោងនៃជីវិត
២) មូលហេតុអ្វីបានជាត្រូវប្រុងប្រយ័ត្នកុំឲ្យមានការបង្ករោគលើទារក?
ទារកក្រោមអាយុ ២៨ថ្ងៃ ជាពិសេសទារកពុំគ្រប់ខែ ឬពុំគ្រប់គីឡូ មានប្រព័ន្ធការពារខ្លួនខ្សោយ ប្រសិនបើមានជ្រៀតចូលមេរោគលើទារកទាំងនេះ អាចបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ ដែលអាចឲ្យមានអត្រាមរណភាព និងពិការភាពខ្ពស់ បើសិនមិនមានការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។

៣) តើរោគសញ្ញាដែលសង្ស័យថា មានការបង្ករោគលើទារកមានអ្វីខ្លះ?
– វិបត្តិផ្លូវដង្ហើមៈ ទារកដកដង្ហើមហត់ខ្លាំង ផតទ្រូង ថ្ងូរ បាត់ដង្ហើមមួយរយៈៗ សម្បុរស្វាយ
– វិបត្តិនៃការរក្សាសីតុណ្ហភាពធម្មតាក្នុងខ្លួនៈ ទារកមានភាពត្រជាក់ខ្លាំង (កម្ដៅទារកទាបជាង ៣៥អង្សាសេ) ឬទារកក្តៅខ្លួន (កម្ដៅលើសពី ៣៨អង្សាសេ)
– សម្បុរទារកស្លេកស្លាំងខុសពីធម្មតា
– ខាន់លឿងចំពោះទារក ដែលមានអាយុក្រោម ២៤ម៉ោង
– ប្រកាច់ ឬទារកមានសភាពទន់ខុសពីធម្មតា
– ទារកបៅតិចជាងធម្មតា ឬពុំបៅ
– ពោះប៉ោងតឹង មានឈាមតាមលាមក….។

៤) កត្តាប្រឈមដែលបណ្តាលឲ្យមានការបង្ករោគលើទារក៖
– ម្តាយមានសញ្ញាក្តៅខ្លួនលើសពី ៣៨អង្សាសេ មុនកំឡុងពេល និងក្រោយសម្រាល
– បែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
– ទឹកភ្លោះមានពណ៌ខ្ទុះ មានក្លិនស្អុយ
– ម្តាយមានការបង្ករោគនៅនឹងទ្វារមាស ឬការបង្ករោគលើផ្នែកណាមួយ
– ទារកកើតពុំគ្រប់ខែ (ក្រោម ៣៧សប្តាហ៍នៃគភ៌) ឬពុំគ្រប់គីឡូ (តិចជាង ២៥០០ក្រាម)
– ទារកដែលខ្សោយពេលកើត

៥) ការធ្វើរោគវិនិច្ឆ័យ៖
– ទារកដែលមានសញ្ញា ឬកត្តាប្រឈមដែលសង្ស័យថា មានការបង្ករោគ នឹងត្រូវបានធ្វើការតាមដានតាមរយៈ ការអង្កេតគ្លីនិក និងការធ្វើតេស្តដើម្បីបញ្ជាក់ពីការចំលងរោគនេះ (បណ្តុះមេរោគក្នុងឈាម)។
៦) ការព្យាបាល៖
– ការព្យាបាលដោយថ្នាំផ្សះដែលត្រឹមត្រូវតាមលទ្ធផលនៃការបណ្តុះមេរោគ
– ការព្យាបាលតាមរោគសញ្ញា (ផ្តល់អុកស៊ីហ្សែន ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមលើទារកដែលមានវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងការព្យាបាលដោយកាំរស្មីចំពោះខាន់លឿង)

៧) ការការពារការចំលងរោគលើទារក៖
– ព្យាបាលដោយថ្នាំផ្សះលើម្តាយដែលមានការបង្ករោគ ឬបែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
– រក្សាអនាម័យជុំវិញការថែទាំទារកក្រោយកើត (សំអាតដៃមុនពេលប៉ះពាល់ទារក)

” រាល់ទារកដែលមានសញ្ញាពុំប្រក្រតីណាមួយ ដែលសង្ស័យថាមានការបង្ករោគ សូមមេត្តាបញ្ជូនទារកមកទទួលការពិនិត្យ និងវាយតម្លៃដោយក្រុមការងារគ្រូពេទ្យឯកទេសសង្គ្រោះទារកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានដល់ការព្យាបាលឲ្យបានទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាព ប្រសិទ្ធិភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សុវត្ថិភាព និងភាពជោគជ័យជាប់យូរអង្វែងនៃការដាំបង្គោលធ្មេញក្នុងឆ្អឹងថ្គាម!
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


