ការ​សិក្សា ៖ កុមារ​មាន​អង់ទីគ័រ​ខ្លាំង​ប្រឆាំង​កូវីដ​ជាង​មនុស្ស​ពេញវ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ការ​សិក្សា ៖ កុមារ​មាន​អង់ទីគ័រ​ខ្លាំង​ប្រឆាំង​កូវីដ​ជាង​មនុស្ស​ពេញវ័យ

បានផុស

នៅ

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ JAMA Network Open បាន​រក​ឃើញ​ថា​ កុមារ​ដែល​មាន​អាយុ ១០ ឆ្នាំ​និង​ក្មេង​ជាង​នេះ​មានអង់ទីគ័រ​ខ្លាំង​ប្រឆាំង​កូវីដ​ជាង​មនុស្ស​ពេញវ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​ឈាម​របស់​ក្មេង​ដែល​ធ្វើ​តេស្ត​រក​អង្គ​បដិ​ប្រាណ​ចំពោះ​វីរុស​មាន​ភស្តុតាង​ច្រើន​ជាង​ពីរ​ដង​ កោសិកា​ជា​​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​ជាង​មនុស្ស​វ័យ​ជំទង់​និង​មនុស្ស​វ័យក្មេង​ដទៃ​ទៀត។

អ្នកនិពន្ធ H. Yang បាន​និយាយ​ថា ​កុមារ​ដែល​ឆ្លង​ជំងឺ​កូវីដ​ងាយ​​បង្ហាញ​រោគ​សញ្ញា​ស្រាល​និង​មាន​ហានិភ័យ​ទាប​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ បើ​ធៀប​នឹង​មនុស្ស​ពេញវ័យ។

អ្នក​ជំនាញ​រោគ​នៅ Weill Cornell Medicine នៃ​ទី​ក្រុង​ញូវយ៉ក​និយាយ​​ដែរ​ថា ” ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា​ភាព​ខុស​ប្លែក​គ្នា​ នៃ​ការ​បង្ហាញ​រោគ​សញ្ញា​ចំពោះជំងឺ​កូវីដ​លើ​​កុមារ​ ​បើ​ប្រៀបធៀប​នឹង​អ្នក​ជំងឺ​ពេញវ័យ ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លើយតប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ទាក់ទង​នឹង​អាយុ ” ។

សម្រាប់​ការ​សិក្សា​នេះ​ក្រុម​អ្នក​ជំនាញ​និង​សហការី​បាន​វិភាគ​លើ​សំណាក​ឈាម​ជិត ៣២ម៉ឺន ​ត្រូវ​បាន​ប្រមូល​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ចន្លោះ​ពី​ខែ​ មេសា ​ដល់​ខែ ​សីហា ​នៃ​ឆ្នាំមុន។ ប្រហែល ១២០០ នៃ​សំណាក​ទាំង​នេះ ​គឺ​ជា​របស់​កុមារ​និង​ក្មេង​ជំទង់​អាយុ ១៩ ឆ្នាំ​និង​ក្មេង​ជាង​នេះ​ ចំណែក​នៅសល់​គឺ​របស់​មនុស្ស​ធំ។ ក្នុង​ចំណោម​សំណាក​កុមារ ១៧ ភាគរយ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​​កូវីដ ខណៈ​ដែល​មនុស្ស​ពេញ​វ័យ ១៩ ភាគរយ​បាន​ធ្វើ​តេស្ត​​វិជ្ជមានដូចគ្នា។

កុមារ​ដែល​មាន​អាយុ ១០ ឆ្នាំ​និង​ក្មេង​ជាង​នេះ ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​អង្គ​បដិ​ប្រាណ​ immunoglobulin G ដែល​ជា​អង្គ​បដិ​ប្រាណ​សំខាន់​​​និងច្រើន​ជាង​ក្មេង​ជំទង់​អាយុ​ពី ១១ ទៅ ១៨ ឆ្នាំ។ លើស​ពី​នេះ​ទៀត​ពួកគេ​មាន​​អង្គ​បដិ​ប្រាណ​ immunoglobulin G ជិត ៦ ដង​ជាង​មនុស្ស​ពេញវ័យ​​អាយុ​ពី ១៨ ទៅ ២៤ ឆ្នាំ។

ការ​រក​ឃើញ​នេះ​ជួយ​ពន្យល់​ពី​មូលហេតុ​ដែល​កុមារ​ភាគច្រើន​ជួប​ប្រទះ​ករណី​ជំងឺ​កូវីដ​ ដោយ​ភាគច្រើន​មិន​មាន​រោគ​សញ្ញា​អ្វី​ ខណៈ​ពេល​ដែល​មនុស្ស​វ័យ​ចំណាស់​មាន​ជំងឺ​ធ្ងន់ធ្ងរ​បន្ទាប់ពី​បាន​ឆ្លង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖upi

ចុចអាន៖តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?

ចុចអាន៖អ្នក​ជំនាញ​ថា ការ​ពាក់​ម៉ាស​អាច​កាត់បន្ថយ​ហានិភ័យ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៣ នាទី មុន

យកសំណាកអ្នកពាក់ព័ន្ធសពលោកតាអាយុ ៨៥ ឆ្នាំ ១៧នាក់ មានទាំងតាអាចារ្យ និងដូនជី

ព័ត៌មានជាតិ៥ នាទី មុន

​មុខវិជ្ជា ៣ ប្រភេទ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ជាប់​ថ្នាក់​កម្រិត​​ពិភពលោក ​

ព័ត៌មានខ្លីៗ៦ នាទី មុន

ថៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដផលិតដោយខ្លួនឯង លើអ្នកស្ម័គ្រចិត្តហើយ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

បើកការបិទខ្ទប់មិនទាន់បានប៉ុន្មានផង គ្រូពេទ្យ ឥណ្ឌា ព្រមានផ្ទុះកូវីដខ្លាំងជាងមុន ក្រោយអ្នកដំណើរប្រមូលផ្ដុំគ្នាកកកុញគ្មានរក្សាគម្លាត

ព័ត៌មានជាតិ១៩ នាទី មុន

មុខម្ហូបខ្មែរចំនួន៣មុខ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីមួយ នាទីក្រុងប៊ូសាន ប្រទេសកូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services