សុខភាព
រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ
ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញរោគសញ្ញាចំនួន ៤ ដែលលេចឡើងញឹកញាប់ចំពោះអ្នកឆ្លងកូវីដ-១៩ ទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

ដូចដែលលោកអ្នកធ្លាប់ដឹង ការចាក់ថ្នាំបង្ការជាគន្លឹះដើម្បីការពារការស្លាប់ឬរោគសញ្ញាធ្ងន់ធ្ងរ និងអាចកាត់បន្ថយចំនួនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ក្រោយពេលពួកគេឆ្លងកូវីដ-១៩ ។
យ៉ាងណាមិញ ទោះបីជាអ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ ដោយវ៉ាក់សាំងអាចផ្តល់ប្រសិទ្ធភាពការពារខ្ពស់ក៏ដោយ ក៏ហានិភ័យនៃការឆ្លងវីរុសនៅតែអាចកើតមានគ្រប់ពល។

ការសិក្សាស្រាវជ្រាវពីកម្មវិធីសិក្សារោគសញ្ញាកូវីដ-១៩របស់ចក្រភពអង់គ្លេស (ZOE) បានរកឃើញអ្នកជំងឺថ្មីៗមួយចំនួនបានឆ្លងកូវីដ-១៩ ទោះបីជាពួកគេចាក់វ៉ាក់សាំងពេញលេញ ត្បិតអីវ៉ាក់សាំងមិនអាចផ្ដល់ការការពារ១០០%នោះទេ។ ក្នុងនោះរោគសញ្ញាកូវីដ-១៩ ចំពោះអ្នកចាក់វ៉ាក់សាំងគ្រប់ពីរដូស ខុសប្លែកពីអ្នកមិនធ្លាប់ចាក់វ៉ាក់សាំងសោះ។
តាំងពីការរាតត្បាតចាប់ផ្ដើមដំបូង រោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ-១៩រួមមាន ឡើងកម្ដៅ ក្អក និងបាត់បង់ក្លិនឬរសជាតិ។

ប៉ុន្តែថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបបតែបន្ថែមរោគសញ្ញាផ្សេងចំនួន ៤ ទៀតចំពោះអ្នកចាក់វ៉ាក់សាំងគ្រប់ពីរដូស ហើយឆ្លងវីរុសកូវីដ-១៩ ដែលអ្នកជំងឺនឹងមានអាការដូចជា ឈឺក្បាល ហៀរសំបោរ កណ្តាស់ និង ឈឺក។

អ្នកស្រាវជ្រាវសរសេរនៅក្នុងទិន្នន័យសិក្សាបានបញ្ជាក់ថា រោគសញ្ញាទាំង ៤ នេះ ត្រូវបានរកឃើញច្រើនជាងគេចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ។
ទោះជាយ៉ាងណា រោគសញ្ញាទាំង៤មានរយៈពេលខ្លី ដែលកើតឡើងតិចតួចប៉ុណ្ណោះ ហើយអ្នកជំងឺក៏ប្រឈមហានិភ័យទាបក្នុងការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ ព្រមទាំងមានឱកាសឆាប់ជាសះស្បើយឡើងវិញទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក
ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


