Connect with us

សុខភាព

រោគសញ្ញា​នៃ​ការ​លើស​កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​

បានផុស

នៅ

​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម ជា​អ៊ីយ៉ុង​ដែលមាន​បរិមាណ​ច្រើនជាងគេ​នៅក្នុង​ខ្លួន​មនុស្ស​។ សូ​ដ្យូ​ម​ភាគច្រើន​ស្ថិតនៅ​ខាងក្រៅ​កោសិកា ចំណែក​ប៉ូ​តា​ស្យូ​ម​ភាគច្រើន​ស្ថិតនៅក្នុង​កោសិកា​ ។​ប៉ូ​តា​ស្យូ​ម​ដែល​យើង​វាស់​ដោយ​ពិនិត្យ​ឈាម ជា​ចំណែក​ប៉ូ​តា​ស្យូ​ម​ដែល​នៅក្រៅ​កោសិកា គឺ​នៅក្នុង​ប្លា​ស្មា​ឈាម​។ ប៉ូ​តា​ស្យូ​ម​មាន​តួនាទី​ដ៏​សំខាន់​សម្រាប់​ឲ្យ​សាច់ដុំ​ទាំងឡាយ រួមទាំង​សាច់ដុំ​បេះដូង​ផង មានដំណើរ​ការ​ជា​ប្រក្រតី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សរីរាង្គ​យើង​តម្រូវ​ឲ្យ​កម្រិត​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម ស្ថិតក្នុង​ចន្លោះ​មួយ​យ៉ាង​ជាក់លាក់ គឺ​៣.៥ – ៥.៥ mEq/L បើ​ទាប​ជាង​នេះ ឬ​ច្រើនជាង​នេះ សុទ្ធតែ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ហើយ​ជា​គ្រោះថ្នាក់​ដែល​អាច​រហូតដល់​បាត់បង់​ជីវិត​ផង​ក៏​មាន​។​

​គ្រូពេទ្យ​កំណត់​ថា​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម កាលណា​កម្រិត​របស់​វា​ក្នុង​ឈាមមាន​លើសពី ៥.៥mEq/L​។​

– នៅ​ចន្លោះ ៥.៥- ៦mEq/L ជាការ​លើស​កម្រិត​ស្រាល​

– នៅ​ចន្លោះ ៦.១ – ៧mEq/L ជាការ​លើស​កម្រិត​មធ្យ​ម​

– ចាប់ពី ៧mEq/L ឡើងទៅ វា​ជាការ​លើស​កម្រិត​ធ្ងន់ធ្ងរ​។ ក្នុង​កម្រិត​នេះ វា​បណ្តាលឲ្យ​បេះដូង និង​ប្រព័ន្ធ​ប្រសាទ លែង​ដំណើរ​ការធម្មតា ឬ​គាំង​ដង្ហើម គាំងបេះដូង និង​បាត់​បង់ជីវិត​តែម្តង​។​

១) មូលហេតុ​អ្វីដែល​នាំឲ្យ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​លើស​?

​ជាធម្មតា​តម្រងនោម និង​ពោះវៀនធំ ជា​ផ្លូវ​បញ្ចេញ​ប៉ូ​តា​ស្យូ​ម​ចោល​ដ៏​សំខាន់ ហើយ​វា​ក៏​ជា​អ្នក​តម្រូវ​ដោយ​រក្សាទុក​នូវ​បរិមាណ​ប៉ូ​តា​ស្យូ​ម​ឲ្យ​បាន​សមស្រប​។ ប៉ូ​តា​ស្យូ​ម​ជាច្រើន​ចូលទៅក្នុង​ខ្លួន​យើង​តាម​អាហារ បន្ថែម​លើ​នេះ ថ្នាំ​ដែល​លេប​ប្រចាំថ្ងៃ​ខ្លះ​ដូចជា ថ្នាំ​បង្កើន​ទឹកនោម ថ្នាំ​លើសឈាម ថ្នាំ​រលាក​សន្លាក់​ជាដើម ក៏​ជា​ប្រភព​បញ្ចូល​ប៉ូ​តា​ស្យូ​ម​ដែរ​។​

​ភាគច្រើន​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​កើនឡើង​ដោយសារ​មូលហេតុ ៣ រួមផ្សំ​គ្នា​៖

– បរិមាណ​ប៉ូ​តា​ស្យូ​ម​ចូល​ច្រើន​

– យន្តការ​បញ្ចេញ​ប៉ូ​តា​ស្យូ​ម​ចោល មាន​ឧបសគ្គ (​ដូចជា​ខ្សោយតម្រងនោម​ជាដើម​)

– ប៉ូ​តា​ស្យូ​ម​ចល័ត​ចេញពី​កោសិកា​មក​ក្នុង​ឈាម (​មាន​អ៊ីយ៉ុង អ៊ី​ដ្រូ​ហ្សែ​ន​ក្នុង​ឈាម​ច្រើនពេក ឬ​កង្វះ​អាំង​ស៊ុយ​លីន​ជាដើម ធ្វើឲ្យ​កើន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម តែ​បរិមាណ​សរុប​ប៉ូ​តា​ស្យូ​ម​នៅ​ដដែល​)

២) រោគសញ្ញា​នៃ​ការ​លើស​កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​៖

​មាន​មនុស្ស​ជាច្រើន​ដែលមាន​កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​លើស ក៏ប៉ុន្តែ​គ្មាន​ចេញ​រោគសញ្ញា​អ្វី​សោះ​។ ខ្លះទៀត​មាន​រោគសញ្ញា​ច្រឡំ​ជាមួយ​ជំងឺ​ទូទៅ​។​

​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​លើស​កម្រិត​ប៉ូ​តា​ស្យូ​ម ជាទូទៅ​គឺជា​បញ្ហា​សាច់ដុំ និង​បញ្ហា​បេះដូង​។ ក្នុង​កម្រិត​ដូចគ្នា ការកើនឡើង​ជាតិ​ប៉ូ​តា​ស្យូ​មយ៉ាង​លឿន នាំឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​ការកើនឡើង​សន្សឹមៗ​។​

​រោគសញ្ញា​សំខាន់​មាន​៖

– ទន់​សាច់ដុំ (​ស្លាប់​ដៃជើង paralysis)

– ហត់ ញ័រ​ទ្រូង ចុក​ទ្រូង​

– ក្អួតចង្អោរ​

– ស្ពឹក ឬ​ស្រពន់​

– បេះដូង​ដើរ​ខុស​សង្វាក់ បេះដូង​ឈប់​ដើរ ឬ​ការបាត់​បង់ជីវិត​។​

៣) ការព្យាបាល​៖

​នៅពេល​បាន​រកឃើញថា​អ្នកជំងឺ​មាន​កម្រិត​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ទោះបី​មិនទាន់មាន​រោគសញ្ញា​ក្តី​គ្រូពេទ្យ​តែង​រក​វិធី​បញ្ចុះ​វា​ឲ្យ​នៅ​ក្នុង​កម្រិត​ធម្មតា​វិញ ដោយ​បន្ថយ​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចូល ឬ​បង្កើន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចេញ​តាម​ទឹកនោម ដោយ​ប្រើ​ថ្នាំ​ដែល​ចាប់យក​ប៉ូ​តា​ស្យូ​ម​ក្នុង​ពោះវៀន​ឬ​កែសម្រួល​មូលហេតុ​ផ្សេងៗ​ដែលនាំឲ្យ​ប៉ូ​តា​ស្យូ​ម​ចល័ត​ចេញ​ច្រើនពេក​ពី​កោសិកា​មក​ក្នុង​ឈាម​។ ជួនកាល​ស្ថានភាព​តម្រូវឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​សកម្មភាព​ប៉ូ​តា​ស្យូ​ម​ទៅលើ​បេះដូង​។​ក្នុងករណី​អ្នកជំងឺ​ខ្សោយតម្រងនោម មាន​កំហាប់​អ៊ីយ៉ុង​អ៊ី​ដ្រូ​ហ្សែ​ន​ខ្ពស់ (​អាស៊ី​ដូ​) និង​កម្រិត​ប៉ូ​តា​ស្យូ​ម​ខ្ពស់​រហូតដល់​បេះដូង​រកកលនឹង​ឈប់​ដើរទៅ​ហើយ វា​ទាមទារ​ឲ្យ​ធ្វើ​ការជួយ​សង្គ្រោះ​បេះដូង​កម្រិត​ខ្ពស់ (Advanced cardiac life support) ការគ្រប់គ្រង​ទាំងស្រុង និង​មួយរយៈ​លើ​ដង្ហើម​របស់​អ្នកជំងឺ (Artificial ventilation) ការបើកផ្លូវ​មួយ​ជាបន្ទាន់​ចូល​ទៅដល់​សរសៃឈាម​ធំ ដើម្បី​លាង​ឈាម (Central line catheter) និង​ធ្វើ​ការលាង​ឈាម​ជាបន្ទាន់​(Emergency Hemodialysis) ដើម្បី​បន្ថយ​កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​។​

​ការ​យឺតយូរ​តែ​ប៉ុន្មាន​នាទី ឬ​កង្វះ​សម្ភារៈ ឧបករណ៍ និង​ខ្វះ​ជំនាញ​ណាមួយ​ខាងលើ អ្នកជំងឺ​នឹង​អាច​បាត់​បង់ជីវិត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សូម​ប្រយ័ត្ន​ កើត​ជំងឺ​គ្រាប់​គ្រួស​ធ្លាក់​ថ្ពក់ ​ជាប់​នៅ​រុន​បង្ហូរ​នោម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៩ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម