Connect with us

សុខភាព

វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត

បានផុស

នៅ

ការ​ចាក់​វ៉ាក់សាំងបង្ការ​កូ​វី​ដ​-១៩​​​ដូ​ស​ជំរុញ​អាច​បង្កើន​កម្រិត​អង់ទីគ័រ​របស់ប្រព័ន្ធ​ភាពស៊ាំ​ក្នុងខ្លួន​ឱ្យ​កាន់តែ​ខ្លាំងឡើង ដើម្បី​ប្រឆាំង​នឹង​​កូ​វី​ដបំប្លែងខ្លួនប្រភេទ​ដែលតា ( Delta) និងវីរុសបំប្លែង​ខ្លួន​ថ្មី​ផ្សេង​ៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមប្រភពពីក្រសួងសុខាភិបាល បានធ្វើ​សេចក្តី​ប្រកាស​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូស​​ជំរុញ​របស់​សម្តេច​តេ​ជោ ហ៊ុន ​សែន នៅថ្ងៃនេះថា ​​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់មួយ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​១ សំខាន់​ជាងគេ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ក៏​ដូច​ជាដើម្បី​បង្កើត​ឱ្យ​បាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​-១៩ សំដៅ​ឈាន​ឆ្ពោះទៅបើក​ដំណើរការ​ប្រទេស​ជាតិពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​ការ​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ។

ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​ឆាប់រហ័ស និង​ទាន់​ពេល​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ជា​ច្រើន​តាម​រយៈ​ការ​កាត់​បន្ថយ​ករណី​ឆ្លង​ ករណី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ និង​បាន​បញ្ចៀស​កម្ពុជា​ពី​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩​នេះ ព្រមទាំង​ធ្វើ​ឱ្យ​សភាពការណ៍ បច្ចុប្បន្ន​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន ។

ប៉ុន្តែ​ការ​រក​ឃើញ​ជា​បន្តបន្ទាប់​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មីប្រភេទ​ដែលតា បាន​នាំ​មក​នូវ​បញ្ហា ប្រឈម​ថ្មី​មួយទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​នឹងជំងឺ​កូ​វី​ដ​-១៩ ដោយសារ​មេរោគ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នេះ មាន​សមត្ថភាព​ចម្លង​បាន​លឿន​ជាង​មុន និង​មាន​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ​ព្រមទាំងអាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បាន​។

ក្នុងសេចក្តី​ប្រកាស សម្តេចនាយករដ្ឋមន្ត្រី ​បានថ្លែង​ថា ​ឯកសារ​សិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​ជា​ច្រើន បាន​បង្ហាញ​ថា ក្រោយ​ពេល​ចាក់​វ៉ាក់សាំង មូលដ្ឋាន​គ្រប់​ដូ​សរួច​ហើយ​ កម្រិត​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ អាច​ស្ថិត​នៅរយៈ​ពេល​ប្រមាណ​ពី ​៦ ទៅ ​៨ ខែ​សម្រាប់​ករណី​ទូទៅ និង​អាច​ខ្លីជាង​នេះ​សម្រាប់​ក្រុម​មនុស្ស​វ័យចាស់ និង​អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្សោយ ហើយ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​អាច​បង្កើន​ភាព​ឆ្លើយ​តប​នៃ​អង្គ​បដិបក្ខ​នៃ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។

សេចក្ដីប្រកាសដដែល បានឱ្យដឹងទៀតថា កន្លង​ទៅ​ក្រុមការងារ​ជំនាញ​​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​​ថា ការ​ចាក់​ដូ​ស​ជំរុញ​ ទោះបី​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ដូច​គ្នា ឬ​វ៉ាក់សាំង​ប្រភេទ​ខុស​គ្នា​ក៏​ដោយ មិន​បង្ក​ឱ្យ​មាន​ផល​រំខាន​ច្រើន​លើស​ពី​ផល​រំខាន​ដែល​បង្ក​ឡើង​ដោយ​វ៉ា​ក់សាំង​នីមួយ​ៗ​ជា​ធម្មតា​នោះ​ទេ ហើយ​ការ​ចាក់​ដូ​ស​ជំរុញ​នេះ​ថែម​ទាំង​អាចបង្កើន​បាន​នូវ​ប្រព័ន្ធ​ការពារ​រាង​កាយ​កាន់តែ​រឹង​មាំ ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេង​ទៀត ។

គួរបញ្ជាក់ថា គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាជន​ដោយ​ឥត​គិតថ្លៃ និង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​បានសម្រេចលើ​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ប្រមាណ​ ៨៨% ធៀប​នឹង​គោលដៅ​ចំនួន​ ១០​លាន​នាក់ ហើយ​កុមារ និង​យុវជន​អាយុ​ចាប់ពី​ ១២ឆ្នាំ ដល់​ ​១៧​ឆ្នាំ ចំនួន​ប្រមាណ ​៥៦% ធៀប​នឹង​គោលដៅ​ចំនួន​ប្រមាណ​ជិត​ ២​លាន​នាក់៕

អត្ថបទ៖ ​សន្យា

ចុចអាន៖ ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

ចុចអាន៖ កម្ពុជាបន្តយកចិន ជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង ខណៈវ៉ាក់សាំងចិន អាចជាជម្រើសប្រើប្រាស់ សម្រាប់ដូសជំរុញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៩ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម