Connect with us

សុខភាព

ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

គ្នា​យើង​តែង​គិត​ថា​ជំងឺ​កូវីដ​-​១៩​ ជា​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​សួត ដោយ​សារ​តែ​អ្នក​ជំងឺ​ភាគ​ច្រើន​តែងតែ​ប្រឈម​នឹង​អាការដក​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដក​ដង្ហើម​ ប៉ុន្តែ​​យោង​តាម​ការ​សិក្សា​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ថា​ ជំងឺ​កូវីដ​-​១៩​ក៏​អាច​វាយប្រហារ​ដល់​បេះដូង​របស់​យើង​ដូច​គ្នា​។

ជំងឺ​កូវីដ​-​១៩​​ប៉ះពាល់​​ដល់​បេះដូងដោយ​របៀប​ណា​​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​​ឃើញ​ថា អ្នក​ជំងឺ​ជា​ច្រើន​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩ ​​ប្រឈម​នឹង​ការខូច​ខាត​បេះដូង​ ដែល​បង្ក​ឡើង​ដោយ​វីរុស ដោយ​សារ​តែ​ការ​រលាក​ ទោះ​ជា​​អ្នក​ជំងឺ​កូវីដ​-​១៩​ កម្រិត​ស្រាល​​​។ យោង​តាម​ការ​សិក្សា​មួយ​របស់​ប្រទេស​អាល្លឺម៉ង់​ ​បាន​បង្ហាញ​ថា​ មនុស្ស​ចំនួន​៧៦​%​ ដែល​កើត​ជំងឺ​កូវីដ​-​១៩​ ត្រូវ​បាន​រង​ការ​ខូច​ខាត​បេះដូង​ដែល​ស្រដៀង​ទៅ​នឹង​ការ​ខូច​ខាត​ដោយ​ការ​គាំង​បេះដូង​ដូច​គ្នា​។

ជាក់​ស្ដែង ជំងឺ​កូវីដ​-​១៩​​ អាច​បង្ក​ឲ្យ​មាន​ការ​រលាក​សាច់ដុំ​បេះដូង​ជា​បន្តបន្ទាប់​​ចំពោះ​មនុស្ស​ចំនួន​៦០​%​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​។ ចំណែក​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​ ជំងឺ​កូវីដ​-​១៩ ​​​អាច​បង្កើន​ហានិភ័យ​មាន​ដុំ​កំណក​ឈាម​​ ដែល​អាច​បំផ្លាញ​បេះដូង ឬ​បង្ក​ជា​អាការ​គាំង​បេះដូង​​ចំពោះ​មនុស្ស​មួយ​ចំនួន​។

ក្រុម​មនុស្ស​បែប​ណា​​មាន​ហានិភ័យ​ខ្ពស់​?

អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ ឬ​លើស​ពី​នេះ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​អាច​​ប្រឈម​នឹង​​ហានិភ័យ​ខ្ពស់​​នៃ​​ជំងឺ​បេះដូង​ដោយ​សារ​តែ​វីរុស​កូវីដ​-​១៩។​ យ៉ាង​ណា​មិញ មនុស្ស​វ័យ​ក្មេង និង​អ្នក​ដែល​មាន​សុខភាព​ល្អ​ក៏​អាច​រង​ផល​ប៉ះពាល់​ដូច​គ្នា​។

រោគ​សញ្ញា​នៃ​អាការៈ​គាំង​បេះដូង​

រោគ​សញ្ញា​ទូទៅ​នៃ​អាការគាំង​បេះដូង​មាន​ដូច​ខាង​ក្រោម​៖

  • ឈឺចាប់​ ឬ​មាន​សម្ពាធ​នៅ​ក្នុង​ទ្រូង​រយៈ​ពេល​ពីរ​បី​នាទី​
  • ឈឺចាប់​នៅ​ខ្នង ក ថ្គាម​ ឬ​ដៃ​ម្ខាង ឬ​ទាំង​សង​ខាង​
  • ដកដង្ហើម​ខ្លី​ៗ
  • បែក​ញើស​
  • វិល​មុខ​
  • ចង្អោរ​

រាល់​អ្នក​ជំងឺ​​ដែល​កើត​មាន​អាការគាំង​បេះដូង​តែង​ប្រឈម​នឹង​រោគសញ្ញា​ខាង​លើ​។ ប៉ុន្តែ រោគសញ្ញា​ដែល​ច្រើន​តែ​​កើត​​លើ​​អ្នក​ជំងឺ​វ័យ​ចំណាស់​ និង​ស្ត្រី រួម​មាន​៖

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ក្រៅពីសួត នេះជាផលប៉ះពាល់​ខួរ​​ក្បាលមួយចំនួនបណ្ដាលមកពីវីរុសកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម