សុខភាព
ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Delta និងគន្លឹះថែរក្សាសុវត្ថិភាពពីការចម្លង
វីរុសកូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាវីរុសបំប្លែងថ្មី ដែលគួរឱ្យបារម្ភ ត្បិតវីរុសបំប្លែងថ្មីនេះងាយឆ្លងក្នុងកម្រិតមួយខ្ពស់។ នៅទីកន្លែងដែលមានវត្តមាននៃវីរុសបំប្លែងថ្មីនេះ វាត្រូវបានរកឃើញឆ្លងសាភាយយ៉ាងលឿន និងយ៉ាងមានប្រសិទ្ធភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គិតត្រឹមថ្ងៃទី ១០ ខែសីហា វីរុសបំប្លែងខ្លួន ដែលតា ត្រូវបានរាយការណ៍វត្តមានរបស់វានៅក្នុងប្រទេសចំនួន ១៤២ ហើយគេប៉ាន់ស្មានថា វានឹងបន្តឆ្លងរាលដាលបន្ថែមទៀត។

មនុស្សនៅជុំវិញពិភពលោកកំពុងមានការបារម្ភអំពីវីរុសកូវីដបំប្លែងថ្មី ដែលតា ដែលអាចឆ្លងក្នុងកម្រិតមួយពិបាកទប់ស្កាត់។
ប្រភពពីអង្គការ UNICEF បានប្រមូលព័ត៌មានពីអ្នកជំនាញ ហើយឆ្លើយតបទៅនឹងសំណួរដែលតែងមានអ្នកសួរញឹកញាប់ជាងគេមួយចំនួនអំពីវីរុសបំប្លែងថ្មីនេះ។
១. តើវីរុសបំប្លែងខ្លួន ដែលតា មានកម្រិតខ្លាំងជាងវីរុសមុនៗឬ?
អង្គការ យូនីសេហ្វ ប្រចាំកម្ពុជា បានឱ្យដឹងថា វីរុសបំប្លែងថ្មី ដែលតា មានកម្រិតឆ្លងខ្ពស់ ពោលគឺអាចឆ្លងលឿនជាងពពួកវីរុសបំប្លែងថ្មីដែលរកឃើញកន្លងមក ដល់ទៅពីរដង។ ក៏ប៉ុន្តែ វិធានការបម្រុងប្រយ័ត្នដូចជា ចៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកកកុញ រក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃទៀត និងពាក់ម៉ាស នៅតែមានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងវីរុសបំប្លែងថ្មី ដែលតា។
២. តើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចទប់ទល់ជាមួយនឹងវីរុសបំប្លែងថ្មី ដែលតា បានដែរឬទេ?

វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក បន្តមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារករណីឈឺធ្ងន់ធ្ងរ និងករណីបាត់បង់ជីវិត និងអាចការពារពីវីរុសបំប្លែងថ្មី ដែលតា បានផងដែរ។ មួយវិញទៀត មានតែអ្នកចាក់វ៉ាក់សាំងពេញលេញប៉ុណ្ណោះ ទើបអាចទទួលបានការពារដល់កម្រិតអតិបរមា។
៣. តើកុមារងាយនឹងឆ្លងវីរុសបំប្លែងខ្លួន ដែលតា ដែរឬទេ?
វីរុសបំប្លែងខ្លួន ដែលតា មិនឆ្លងតែក្នុងចំណោមកុមារនោះឡើយ។ អត្រាឆ្លងវីរុសនេះមានការកើនឡើង សម្រាប់មនុស្សគ្រប់ក្រុមអាយុ។ ប៉ុន្តែ វីរុសបំប្លែងថ្មីនេះ ងាយឆ្លងជាងពពួកវីរុសបំប្លែងថ្មីដទៃទៀត ហើយអ្នកដែលរស់នៅជុំគ្នាច្រើន និងអ្នកដែលពុំបានចាក់វ៉ាក់សាំងងាយឆ្លងវីរុសនេះខ្លាំងជាងគេ។
៤. តើអាចការពារខ្លួនឯង និងគ្រួសារពីវីរុសបំប្លែងខ្លួន ដែលតា ដោយរបៀបណា?

ជាទូទៅ នៅពេលដែលការឆ្លងមានអត្រារឹតតែខ្ពស់ ហានិភ័យនៃការប្រឈមនឹងការឆ្លងនៅទីសាធារណៈក៏មានរឹតតែខ្ពស់ផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់អ្នក៖
- ចៀសវាងទៅកន្លែងដែលមានមនុស្សកកកុញ និងត្រូវរក្សាគម្លាតពីអ្នកដទៃ
- រៀបចំឱ្យមានខ្យល់ចេញចូលក្នុងបរិវេណដែលស្ថិតនៅក្នុងអាគារ (វិធីសាមញ្ញ គឺបើកបង្អួច)
- ពាក់ម៉ាសនៅពេលដែលអ្នកទៅទីកន្លែងសាធារណៈ ដែលមានការឆ្លងនៅក្នុងសហគមន៍ និងកន្លែងដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន
- លាងសម្អាតដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយនឹងសាប៊ូ និងទឹក ឬទឹកអាកុលសម្រាប់លាងដៃ
- នៅពេលដល់វេនរបស់អ្នក សូមទៅចាក់វ៉ាក់សាំង។ វ៉ាក់សំាងកូវីដ-១៩ ដែលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោក សុទ្ធតែមានសុវត្ថិភាព និងប្រសិទ្ធភាព៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទម្លាប់ប្រចាំថ្ងៃដែលត្រូវចៀសវាងដាច់ខាត ប្រសិនបើមិនចង់ឆ្លងកូវីដ និងវីរុសបំប្លែងខ្លួនទេនោះ
ចុចអាន៖ វ៉ាក់សាំងមិនត្រឹមតែការពារមិនឲ្យឆ្លងកូវីដ តែបើឆ្លង ការពារមិនឲ្យធ្វើទុក្ខយូរទៀត
ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


