សុខភាព
ម្អម មានប្រយោជន៍ និងប្រើរបៀបម៉េច ដើម្បីជួយដល់រាងកាយ
ស្វែងយល់ពីការប្រើប្រាស់
១- ដើមម្អមប្រើដើម្បីអ្វី?
ម្អមជារុក្ខជាតិតូចៗ មានកម្ពស់ពី ១៥-៣០ សង់ទីម៉ែត្រ ដើមប្រហោងមានរោមច្រើន ភាគច្រើនដុះតាមវាលស្រែ ឬដាំជាបន្លែ មានរសជាតិប្រហើរ ឈួល ចត់តិចៗ។ គេអាចញ៉ាំរុក្ខជាតិនេះ ជាបន្លែបាន ហើយគេក៏អាចប្រើវាដាំទឹកផឹកធ្វើជាថ្នាំព្យាបាល គ្រុន ក្អកមាន់ ក្រួសក្នុងតម្រងនោម នោមឈាម ពស់ចឹក កើតបូស រលាកស្បែកមានខ្ទុះ និងរមាស់។

២- ម្អមដំណើរការម៉េច?
គេនៅមិនទាន់ដឹងពីសកម្មភាពរបស់រុក្ខជាតិនេះនៅឡើយទេ ប៉ុន្តែគេដឹងថាវាមានជាតិប្រេង Tanin និងសារធាតុក្លិន Flavonoid។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ហាមប្រើចំពោះស្រ្តីមានគភ៌
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំ អាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងម្អម ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ម្អម អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺណាមួយ។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្ យមុននឹងធ្វើការប្រើប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ម្អម អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ជាទូទៅកម្រិតប្រើ ពី ១៥-៣០ ក្រាម/ថ្ងៃ។ ចំពោះព្យាបាលជំងឺក្រួសក្នុងតម្រងនោម ត្រូវប្រើពី ២០-៣០ ក្រាម ប្រើជាទម្រង់រុក្ខជាតិស្រស់ បុកដាក់ទឹកផឹក។
៧- ទម្រង់ម្អមមានអ្វីខ្លះ?
– ម្អមស្រស់
– ម្អមក្រៀម
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២១ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


