សុខភាព
មន្ត្រីជំនាញសុខាភិបាល ៖ ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវអាចកាត់បន្ថយ ការចម្លងរោគផ្សេងៗ រហូតដល់ទៅ ៧០%
មន្ត្រីជំនាញសុខាភិបាល បានឱ្យដឹងថា ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវវាពិតជាមានសារសំខាន់ណាស់ព្រោះវាអាចកាត់បន្ថយការចម្លងរោគផ្សេងៗ រហូតដល់ទៅ ៧០% ជួយលើកស្ទួយជីវភាពគ្រួសារកាន់តែរីកចម្រើនថែមទៀត។

ថ្លែងក្នុងទិវាលាងដៃក្រោមប្រធានបទការលាងដៃសង្គ្រោះជីវិតដែលរៀបចំឡើងដោយមន្ទីរពេទ្យកុមារជាតិសហការជាមួយអង្គការកយកា នៅព្រឹកថ្ងៃទី ៣០ មេសានេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ការលាងដៃជាវិធីមួយសាមញ្ញ តែជាវិធីមួយចាំបាច់សម្រាប់មនុស្សគ្រប់ៗ គ្នា ហើយការលាងសម្អាតដៃឱ្យបានត្រឹមត្រូវវាពិតជាមានសារសំខាន់ណាស់ ព្រោះវាអាចកាត់បន្ថយការចម្លងរោគផ្សេងៗ រហូតដល់ទៅ ៧០% ពិសេសនៅក្នុងមន្ទីរពេទ្យដែលត្រូវការចាំបាច់នូវការសម្អាតអនាម័យ និងបរិស្ថានស្អាត រួមទាំងលាងសម្អាតដៃ។

លោកវេជ្ជបណ្ឌិត បានបន្តថា ការលាងដៃនេះមិនមែនធ្វើតែនៅមន្ទីរពេទ្យទេ ពោលគឺត្រូវធ្វើនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ព្រោះថាមេរោគមិនមែនមានតែនៅក្នុងមន្ទីរពេទ្យទេ គឺមានគ្រប់ទីកន្លែងដែលមិនស្អាត និងមិនមានអនាម័យ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «បច្ចុប្បន្ននេះនរណាក៏បានលាងដៃដែរ តែមានមនុស្សមួយចំនួនលាងដៃមិនបានត្រឹមត្រូវបណ្តាលឱ្យឆ្លងរោគផ្សេងៗ មកពីលាងមិនស្អាតនេះ។ ដូចនេះការប្រារព្ធពិធីនេះ ដើម្បីបង្ហាញពីរបៀបលាងសម្អាតដៃដល់មាតាបិតា កុមារ និងកុមារដែលបាននាំកូនមកពិគ្រោះជំងឺ ឬសម្រាកនៅមន្ទីរពេទ្យឱ្យបានយល់ដឹង ដើម្បីធ្វើឱ្យការលាងដៃបានស្អាតល្អ និងបន្តផ្សព្វផ្សាយទៅសមាជិកក្រុមគ្រួសារនៅផ្ទះ ឬសហគមន៍កាត់បន្ថយការឆ្លងជំងឺផ្សេងៗ»។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា «ដៃរបស់យើងតែងតែប៉ះពាល់ទៅនឹងវត្ថុផ្សេងៗ ហើយមានភ្ជាប់មេរោគចូលទៅក្នុងខ្លួនយើង ហើយមេរោគទាំងនោះ នឹងបន្តទៅចម្លងដល់អ្នកផ្សេងទៀតនៅពេលដែលយើងមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវទេនោះ»។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការ ៣ រួមមាន ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ឱ្យបានខ្ជាប់ខ្ជួន ជួយបន្ថយការឆ្លងមេរោគ ធ្វើឱ្យសុខភាពល្អ កាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងអាចប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរ ព្រមទាំងធ្វើឱ្យជីវភាពគ្រួសារកាន់តែរីកចម្រើន។

លោកស្រី Shin Jung yeon (ស៊ីន ជុង យ៉ន) អនុប្រធានតំណាងការិយាល័យ កយកា ប្រចាំនៅកម្ពុជា សង្ឃឹមថា មន្ទីរពេទ្យកុមារជាតិ នឹងក្លាយជាមន្ទីរពេទ្យគំរូមួយដែលចូលរួមយ៉ាងសកម្មក្នុងការលាងដៃ ហើយសង្ឃឹមថា កុមារកម្ពុជា នឹងយល់ពីសារសំខាន់ នៃការលាងដៃ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ និងការពារជីវិត។

លោកស្រី បានប្ដេជ្ញាថា កយកា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីគាំទ្ររាល់សកម្មភាព ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


