ព័ត៌មានអន្ដរជាតិ
គ្មាននរណាអាចបញ្ជាក់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ សូម្បីតែ WHO
ការឆ្លងរាលដាលនៃវីរុសកូវី១៩ នៅតែមានកំណើនជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក ខណៈប្រភពពិតប្រាកដនៅតែមិនទាន់មានការអះអាងច្បាស់លាស់ពីអ្នកជំនាញឡើយ។
បច្ចុប្បន្នវីរុសកូវីដ១៩បានរាលដាលទៅដល់ជាង ២០០ ប្រទេស និងដែនដីទូទាំងពិភពលោក ហើយត្រូវបានអង្គការសុខភាពពិភពលោកចាត់វាចូលជាជំងឺរាតត្បាតកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ ។
គិតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ មានករណីឆ្លងវីរុស COVID-19 ចំនួន ១១៣,៥៤៣,៤៥២ ករណីនៅទូទាំងពិភពលោក ដោយមានអ្នកស្លាប់ ២,៥១៩,២៥៥ នាក់។
មេរោគកូរ៉ូណា ឬកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុង អ៊ូហាន ជាទីក្រុងមួយក្នុងខេត្តហ៊ូប៉ី របស់ប្រទេសចិនដែលមានប្រជាជនរស់នៅប្រមាណជា ១១ លាននាក់។ ការផ្ទុះឡើងនៃជំងឺនេះនៅតែមិនអាចរកឃើញមូលហេតុច្បាស់លាស់ទេ មកទល់នឹងសព្វថ្ងៃ។ រីឯ WHO ក៏កំពុងស៊ើបអង្កេតលើករណីនេះញាប់ដៃញាប់ជើហនៅឡើយ។

អត្ថបទនេះនឹងធ្វើការសង្ខេបអំពីវីរុសកូវីដ១៩ និងចំណុចដែលអ្នកត្រូវយកចិត្តទុកដាក់ពីជំងឺនេះ ៖
តើជំងឺឆ្លងកូវីដ១៩ គឺជាអ្វី?

SARS-CoV-2 ជាស្រឡាយគ្រួសារនៃវីរុស RNA មានខ្សែតែមួយឈ្មោះថា Coronaviridae ដែលជាប្រភេទវីរុសអាចជះឥទ្ធិពលដល់ថនិកសត្វ បក្សី និងសត្វល្មូន។
មិនតែប៉ុណ្ណោះ ចំពោះមនុស្សដែលផ្ទុកវីរុសកូរ៉ូណាអាចបណ្ដាលឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ និងមាន ១០-៣០% ពាក់ព័ន្ធផ្លូវដង្ហើមរបស់មនុស្សធំ ។ យ៉ាងណាក្ដី ការបង្ករោគធ្ងន់ធ្ងរជាងនេះគឺកម្រណាស់ ទោះបីវីរុសនេះអាចបង្កឱ្យមានបញ្ហាប្រព័ន្ធប្រសាទក៏ដោយ។ រីឯរយៈពេលនៃកកើតរបស់មេរោគ coronavirus នៅក្នុងខ្លួនមនុស្សប្រែប្រួលតាមស្ថានភាពអ្នកជំងឺ ប៉ុន្តែជាទូទៅវាមានរយៈពេលពីរសប្តាហ៍ ទើបអាចតេស្តឃើញ។
ដោយឡែកខ្សែស្រឡាយមុនៗនៃវីរុសកូរ៉ូណារួមមាន ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីខែកញ្ញា ឆ្នាំ ២០១២ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ដែលត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ ២០០៣ ។ MERS បានឆ្លងមនុស្សប្រមាណ ២៥០០ នាក់ និងបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាង ៨៥០ នាក់ ខណៈដែលជំងឺ SARS បានឆ្លងដល់មនុស្សជាង ៨,០០០ នាក់និងជាលទ្ធផលមនុស្សជិត ៨០០ នាក់បានស្លាប់ ហើយអត្រាមរណភាពនៃករណីទាំងនេះគឺ ៣៥% និង ១០% រៀងគ្នា។
តើមេរោគកូវីដ១៩មកពីណា?
រហូតដល់បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ថា តើវីរុសនេះមកពីណាទេ។ ដើមឡើយវីរុសនេះត្រូវបានគេយល់ថា មានប្រភពដើមនៅក្នុងទីផ្សារអាហារមួយនៅទីក្រុងអ៊ូហាន ហើយរាលដាលជាបន្តបន្ទាប់ពីសត្វទៅមនុស្ស។ ការស្រាវជ្រាវខ្លះបានអះអាងថា ការឆ្លងប្រភេទសត្វអាចមានរវាងសត្វពស់និងមនុស្ស។ ទោះយ៉ាងណាការអះអាងនេះត្រូវបានជំទាស់ ។
ក្នុងនោះ ថនិកសត្វដូចជា សត្វអូដ្ឋនិងសត្វប្រចៀវក៏ត្រូវបានគេអះអាងថាមានជាប់ទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូវីដ១៩ដែរ ប៉ុន្តែមិនទាន់ច្បាស់ពីប្រភពដើមរបស់សត្វនោះឡើយ។
តើកូវីដ -១៩ ឆ្លងរាលដាលយ៉ាងដូចម្តេច?

អ្នកជំនាញថែទាំសុខភាពបានបង្ហាញថា វីរុសកូវីដ១៩អាចឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងត្រូវបានប៉ាន់ស្មានថា អ្នកឆ្លងម្នាក់ៗអាចចម្លងទៅមនុស្សពី ១.៤ ទៅ ២.៥ នាក់ ។
ដូចគ្នាទៅនឹងការឆ្លងមេរោគផ្លូវដង្ហើមដទៃទៀតដែរ MERS,SARS និង COVID-19 ត្រូវបានរាលដាលតាមដំណក់ទឹកនៃផ្លូវដង្ហើមដែលបញ្ចេញដោយមនុស្សដែលកំពុងផ្ទុកជំងឺ ខណៈពួកគេកណ្តាសឬក្អក។
តើគេអាចសម្គាល់រោគវិនិច្ឆ័យនៃជំងឺកូវី១៩ យ៉ាងដូចម្តេច?
រោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ មានដូចជា ក្តៅខ្លួន ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ឈឺក្បាល ឬពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺនឹងរាគរូសអាចបណ្តាលឱ្យរលាកសួតរធ្ងន់ធ្ងរ ខ្សោយតំរងនោម និងអាចស្លាប់បាន។
ករណីមានរោគសញ្ញាខាងលើ ឬមានប្រវត្តិធ្វើដំណើរឬទាក់ទងជាមួយអ្នកជំងឺ លោកអ្នកអាចទៅធ្វើតេស្តតាមមន្ទីរពេទ្យនានាដែលបានប្រកាសដោយក្រសួងសុខាភិបាល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ pharmaceutical-journa
ចុចអាន៖ អ្នកជំងឺធ្លាប់តេស្តវិជ្ជមានកូវីដ-១៩ មានអង់ទីគ័រការពារការឆ្លងជាថ្មីបានជាង១០ដង
ចុចអាន៖ បេសកកម្មរកដើមកំណើតជំងឺកូវីដ១៩របស់ WHO នៅប្រទេស ចិន បញ្ជាក់អំពីការរកឃើញរបស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


