Connect with us

ព័ត៌មានអន្ដរជាតិ

បេសកកម្មរកដើមកំណើតជំងឺកូវីដ១៩របស់ WHO នៅប្រទេស ចិន បញ្ជាក់អំពីការរកឃើញរបស់ខ្លួន

បានផុស

នៅ

ក្រុមអ្នកជំនាញអន្តរជាតិដែលកំពុងស៊ើបអង្កេតរកដើមកំណើតនៃជំងឺកូវីដ១៩ បានច្រានចោលទ្រឹស្តីមួយដែលថា វីរុសនេះគឺកើតចេញពីមន្ទីរពិសោធន៍មួយនៅក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peter Ben Embarek ប្រធានបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វាមិនទំនងទាល់តែសោះដែលថាវីរុសនេះ កើតចេញពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុង Wuhan។

លោកនិយាយថា យើងត្រូវការការងារជាច្រើនទៀតដើម្បីកំណត់រកប្រភពនៃវីរុសនេះ។

ទន្ទឹមនោះ អ្នកជំនាញម្នាក់បានឲ្យដឹងថា ការស៊ើបអង្កេតពេលនេះអាចផ្តោតលើតំបន់អាស៊ីអាគ្នេយ៍វិញ។

បច្ចុប្បន្ន ក្រុមរបស់ WHO ជិតបញ្ចប់បេសកកម្មស៊ើបអង្កេតរបស់ពួកគេហើយ។

ទីក្រុង Wuhan ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន គឺជាកន្លែងដំបូងគេនៅលើពិភពលោកដែលត្រូវបានគេរកឃើញវីរុសនេះកាលពីឆ្នាំ២០១៩។

ក្រុមអ្នកជំនាញជឿជាក់ថា វីរុសនេះទំនងជាមានដើមកំណើតចេញពីសត្វ មុនពេលឆ្លងរាលដាលដល់មនុស្សប៉ុន្តែពួកគេមិនច្បាស់ថាតើវាឆ្លងតាមរបៀបណានោះទេ។

លោកវេជ្ជបណ្ឌិត Embarek បាននិយាយទៀតថា ការងារដើម្បីកំណត់រកប្រភពដើមនៃជំងឺកូវីដ១៩ បានចង្អុលបង្ហាញទៅសត្វប្រចៀវ ប៉ុន្តែវាមិនទំនងទេដែលថា រឿងនេះកើតឡើងនៅ Wuhan។

ក្រុមអ្នកជំនាញក៏បាននិយាយផងដែរថា គ្មានការចង្អុលបង្ហាញណាមួយដែលថាវីរុសនេះកំពុងសាយភាយនៅទីក្រុង Wuhan មុនពេលមានករណីផ្លូវការដំបូងត្រូវបានកត់ត្រានៅទីនោះក្នុងខែធ្នូឆ្នាំ២០១៩ឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុម WHO ចុះត្រួតពិនិត្យផ្សារដែលរកឃើញករណីកូវីដដំបូងក្នុងទីក្រុងអ៊ូហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម