មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង

បានផុស

នៅ

ចង់ឲ្យបេះដូងដំណើរការល្អ អ្នកត្រូវតែផ្លាស់ប្ដូរទម្លាប់ហូបអាហារសព្វថ្ងៃនេះចេញ ទើបអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឆ្ងាយពីរាងកាយបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត tinkrit sasiprapa ផ្នែក​ជំងឺ​បេះដូង​និង​សរសៃ​ឈាម​បេះដូង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ ណាវ៉ាជេ ​បាន​មាន​ប្រសាសន៍​ថា ​មុន​នឹង​ធ្វើការ​បកស្រាយ​អំពី​អាហារ​ដែល​ល្អ​ចំពោះ​បេះដូង ​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា៖ ញ៉ាំ​ឲ្យ​បេះដូង​ល្អ​ និង​​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​គឺ​ខុស​គ្នា។ ការ​សម្រក​ទម្ងន់ តម្រូវ​ឲ្យ​កាត់បន្ថយ​បរិមាណ​កាឡូរី​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ ​ប៉ុន្តែ​ការ​ញ៉ាំ​ឲ្យ​បាន​ល្អ​ដល់​បេះដូង​ ផ្ដោត​សំខាន់​ទៅ​លើ​គុណភាព​អាហារ​តែប៉ុណ្ណោះ។

គោលការណ៍​នៃ​ការ​ទទួលទាន​របប​អាហារ​ដែល​ល្អ​សម្រាប់​បេះដូង​ គឺ​ការ​ហូប​អាហារ​ដែល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង ​ដូចជា​ជំងឺ​លើសឈាម​ និង​ទឹកនោមផ្អែម​ជាដើម។

ចៀសវាង​អាហារ​ប្រៃ​​ ព្រោះ​ជាតិ​ប្រៃ​នៅ​ក្នុង​របប​អាហារ​គឺ​បណ្ដាល​ឲ្យមានជាតិ​សូដ្យូមក្នុងខ្លួន​។

ចៀសវាង​អាហារ​ដែល​មាន​អាស៊ីដ​ខ្លាញ់ ព្រោះ​ខ្លាញ់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សរសៃ​ឈាម​ច្រើន​បំផុត។ ឧទាហរណ៍​អាហារ​ដែល​មាន ​margarine​ ដូចជា នំ​ខេក អាហារ​ចៀន។ ល។

ចៀសវាង​អាហារ​ដែល​មាន​អាស៊ីដ​ខ្លាញ់​ឆ្អែត​ ដូចជា ​សាច់សត្វ ឧទាហរណ៍​សាច់​ជ្រូក​ សាច់​គោ ​ប្រេងដូង​ ឈីស ​ការ៉េម។

ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ខ្ពស់ ​ដូចជា​ភេសជ្ជៈ​ផ្អែមៗ ​និង​ទឹក​ប៉ូវ​កម្លាំង។ ល។

ចៀសវាង​សាច់សត្វ​ និង​សាច់​កែច្នៃ​ ដូចជា​សាច់ក្រក​ ឬ​អ្វី​ផ្សេង​ដែល​ធ្វើ​ពី​សាច់​សត្វ​ជាដើម។

ត្រូវទម្លាប់ខ្លួនឲ្យផ្ដោត​លើ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ដូចជា​បន្លែបៃតង​ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិវិញ ទើបរាងកាយមានសុខភាពល្អ ដើម្បីរួមចំណែកដល់បេះដូងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រភេទអាហារ ញ៉ាំហើយ ធ្វើឲ្យបេះដូងលោតខុសធម្មតា

ចុចអាន៖ឃើញអាហារចង់តែហូបច្រើន មិនរើសពេល តើគួរដោះស្រាយបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services