សុខភាព
ជំងឺមហារីក ៥ ប្រភេទ ច្រើនកើតលើកុមារតូចៗ
ជំងឺមហារីកមិនមែនកើតតែលើមនុស្សពេញវ័យនោះទេ កុមារក៏កើតមានជំងឺនេះដែរ ប៉ុន្តែមានជំងឺមហារីកចំនួនប្រាំប្រភេទច្រើនកើតលើកុមារតូចៗ។
ប្រភេទជំងឺមហារីកកើតលើកុមារ ច្រើនមានភាពខុសគ្នាពីជំងឺមហារីកកើតលើមនុស្សពេញវ័យ។ របៀបរបបរស់នៅ និងកត្តាបរិស្ថានមិនមែនជាមូលហេតុសំខាន់បង្កឲ្យកុមារមានជំងឺមហារីកលើកុមារនោះទេ។ ផ្ទុកមកវិញការប្រែប្រួលDNA នៅក្នុងកោសិកា គឺជាមូលហេតុសំខាន់ក្នុងបញ្ហានេះ។ ខាងក្រោមនេះជាជំងឺមហារីកប្រាំប្រភេទច្រើនកើតលើកុមារ។
១. មហារីកគ្រាប់ឈាមស
មហារីកទូទៅមួយច្រើនកើតលើកុមារគឺមហារីកគ្រាប់ឈាមស ដែលកើតលើកុមារប្រហែលជា៣៤ភាគរយនៃកុមារកើតជំងឺមហារីកសរុប។ ជំងឺមហារីកប្រភេទនេះកើតលើកុមារអាយុចន្លោះពី២ទៅ៤ឆ្នាំ និងច្រើនកើនលើកុមារាច្រើនជាងកុមារី។ មហារីកនេះ ច្រើនផ្ដើមចេញពីខួរឆ្អឹង និងរាលដាលទៅកាន់ឈាម និងអាចរាលដាលបន្តទៅកាន់សរីរាង្គផ្សេងទៀត។
រោគសញ្ញា៖
- ឈឺឆ្អឹង និងសន្លាក់
- ល្ហិតល្ហៃ
- ខ្សោយ
- មានហូរឈាម
- ក្ដៅខ្លួន
- ស្រកទម្ងន់
២. ដុំសាច់ក្នុងខួរក្បាល
ដុំសាច់មហារីកក្នុងខួរក្បាល និងដុំសាច់មហារីកក្នុងប្រព័ន្ធប្រសាទផ្សេងទៀត កើតលើកុមារប្រហែល២៧ភាគរយនៃកុមារកើតជំងឺមហារីកទាំងអស់។ ប្រភេទនៃដុំសាច់មហារីកក្នុងខួរក្បាល និងវិធីព្យាបាលមានច្រើនយ៉ាង និងអាចមានលក្ខណៈផ្សេងៗពីគ្នា។ ដុំសាច់មហារីកលើកុមារចាប់ផ្ដើមពីផ្នែកខាងក្រោមនៃខួរក្បាល ដូចជាខួរតូច និងខួរក្បាលផ្នែកខាងក្រោយ។ ថ្វីបើដុំសាច់មហារីកលើកុមារមានភាពខុសប្លែកគ្នាពីកុមារម្នាក់ទៅម្នាក់ ខុសគ្នាពីមនុស្សធំ តែមានរោគសញ្ញាដូចគ្នា។
រោគសញ្ញា៖
- ឈឺក្បាល
- វិលមុខ
- បញ្ហាលំនឹង
- បញ្ហាគំហើញ ស្ដាប់ និងនិយាយ
- ឧស្សាហ៍ក្អួត

៣. ជំងឺមហារីក Neuroblastoma
ជំងឺមហារីក Neuroblastomaកើតឡើងនៅកោសិកាប្រសាទខ្ចីក្នុងខ្លួនទារក ឬកុមារ។ ជំងឺនេះច្រើនរកឃើញលើកុមារមានអាយុតិចជាង៥ឆ្នាំ និងច្រើនកើតចេញពីក្រពេញលើតម្រងនោម។ ជំងឺមហារីកប្រភេទនេះ កើតលើកុមារប្រហែល៧ភាគរយនៃកុមារកើតជំងឺមហារីកទាំងអស់នៅសហរដ្ឋអាមេរិក។ ដូចគ្នាដែរ វាកើតលើកុមារា ច្រើនជាងកុមារី និងមាន១ទៅ២ភាគរយ កើតលើកុមារដែលមានសមាជិកគ្រួសារកើតជំងឺនេះ។
រោគសញ្ញា៖
- ពិបាកដើរ
- ប្រែប្រួលលើភ្នែក(មានរង្វង់ខ្មៅជុំវិញភ្នែក ធ្លាក់ត្របកភ្នែក…)
- ឈឺចាប់ច្រើនកន្លែងលើរាងកាយ
- រាក
- មានសម្ពាធឈាមខ្ពស់
៤. មហារីកតម្រងនោមលើកុមារ
មហារីកនេះកើតលើតម្រងនោម ហើយជំងឺនេះក៏ច្រើនកើតលើកុមារដែរ។ មហារីកតម្រងនោមលើកុមារ ច្រើនកើតលើតម្រងនោមម្ខាង ឬករណីកម្រខ្លះកើតឡើងលើតម្រងនោមទាំងពីរ។ ជំងឺនេះ កើតលើកុមារប្រហែល៥ភាគរយនៃកុមារដែលកើតជំងឺមហារីកទាំងអស់។ ជំងឺមហារីកតម្រងនោមលើកុមារច្រើនរកឃើញលើកុមារមានអាយុចន្លោះពី៣ទៅ៤ឆ្នាំ និងមិនសូវកើតមានលើកុមារមានអាយុលើសពី៦ឆ្នាំទេ។ នៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំមានក្មេងកើតជំងឺនេះ៥០០ករណីថ្មី និងមានប្រហែលពី៩ ទៅ១០ភាគរយបានព្យាបាលជាសះស្បើយ។
រោគសញ្ញា៖
- មានហើម ឬដុំនៅក្នុងពោះ
- ក្ដៅខ្លួន
- ឈឺចាប់
- ចង្អោរ
- មិនសូវឃ្លានអាហារ
៥. ជំងឺមហារីកកោសិកាឈាមស
ជំងឺមហារីកកោសិកាឈាមស ចាប់ផ្ដើមកើតលើកោសិកាជាក់លាក់របស់ប្រព័ន្ធភាពស៊ាំ ហៅថាឡាំភូស៊ីត។ ជំងឺមហារីកប្រភេទនេះ មានផលប៉ះពាល់លើកូនកណ្ដុរ និងជាលិកាទឹករងៃផ្សេងទៀតដូចជា tonsils និងthymus។ ជំងឺនេះក៏អាចប៉ះពាល់ដល់ខួរឆ្អឹង និងសរីរាង្គផ្សេងទៀត ហើយក៏អាចមានរោគសញ្ញាផ្សេងទៀតអាស្រ័យលើកន្លែងដែលជំងឺនេះលូតលាស់។
រោគសញ្ញា៖
- ហើមកូនកណ្ដុរនៅត្រង់ក ក្លៀក និងក្រលៀន
- ស្រកទម្ងន់
- ក្ដៅខ្លួន
- បែកញើស
- ខ្សោយ៕
ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


