សុខភាព
មូលហេតុចម្បង ២ ដែលអាចឲ្យមានដំបៅក្រពះ!
ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើឲ្យបាត់បង់អាយុជីវិត។ ការស្វែងយល់ពីជំងឺនេះ អាចជួយអោយយើងទប់ស្កាត់នូវផលវិបាកនៃជំងឺដំបៅក្រពះ ។

ក) មូលហេតុចម្បង ២ ដែលអាចឲ្យមានដំបៅក្រពះ៖
១) មេរោគក្រពះ (មេរោគ Helicobater Pylori):
មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារដែលមានមេរោគនេះចូលទៅក្នុងក្រពះ មេរោគនោះនឹងទំនៅលើកោសិកាក្រពះ បន្ទាប់មកវាធ្វើឲ្យមានការបញ្ចេញនូវអាស៊ីតក្រពះជាច្រើន និងធ្វើឲ្យមានការរលាកក្រពះ ដែលយូរៗទៅធ្វើឲ្យមានជាដំបៅក្រពះ។ បើមិនមានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចបង្កឲ្យមានជំងឺមហារីកក្រពះ។

២) ថ្នាំឈឺសន្លាក់:
ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឲ្យមានបញ្ហាដំបៅក្រពះព្រោះថ្នាំនេះធ្វើឲ្យស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចឲ្យអាស៊ីតក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត នឹងអាចធ្វើឲ្យមានការហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។
ខ) រោគសញ្ញា៖
ជាទូទៅជំងឺនេះស្តែងចេញនូវអាការៈដូចខាងក្រោមៈ
– ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្តាំខាងលើ
– ឈឺចាប់នៅផ្នែកខាងខ្នង ឬបោះដៃផុត
– ឈឺនៅពេលឃ្លាន ហើយថយការឈឺចាប់ពេលទទួលទានអាហាររួចហើយ
– អាចមានការក្អួតចង្អោរ
– មានអារម្មណ៍ថាពិបាកក្នុងការរំលាយអាហារ
អ្នកជំងឺអាចមានមេរោគសញ្ញា ឬគ្មានរោគសញ្ញា ជួនកាលអ្នកជំងឺអាចដឹងថាមានបញ្ហាដំបៅក្រពះដោយសារមានផលវិបាកដូចជា ការហូរឈាម ឬការធ្លាយក្រពះ ។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការឆ្លុះក្រពះ (Gastroscopy) ជាវិធីដ៏ល្អក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះ ហើយអាចច្រឹបយកបំនែកតូចនៃកោសិកាត្រង់ដំបៅក្រពះ ឬកោសិកាល្អដើម្បីធ្វើការវិភាគកោសិកានោះ ថាជាដំបៅក្រពះធម្មតា ឬដំបៅមហារីក ហើយអាចរកមេរោគក្រពះទៀតបានដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ អ្នកជំងឺអាចធ្វើការឆ្លុះក្រពះ ដោយមិនដាក់ថ្នាំសណ្តំ ឬដាក់ថ្នាំសណ្តំ ។
ឃ) ផលវិបាកនៃជំងឺដំបៅក្រពះ មាន ២ ធំៗ៖
– ការហូរឈាមក្រពះ: ស្តែងឡើងដោយមានការក្អួតឈាម, បន្ទោបង់លាមកមានឈាមខ្មៅស្លេកស្លាំង វិលមុខ ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ ហើយប្រើថ្នាំ និងបញ្ចូលឈាមឲ្យបានត្រឹមត្រូវ។
– ការធ្លាយក្រពះ៖ អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង អត់ផោម អត់បន្ទោបង់ ពេលស្ទាបពោះមានសភាពរឹងដូចឈើ។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមុន នឹងធ្វើការវះកាត់ជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ។

«ក្រុមការងារថែទាំព្យាបាលឯកទេសផ្នែកក្រពះ ថ្លើម និងពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែតសំណូមពរលោក លោកស្រីមេត្តាយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់លោកអ្នកជាប់ប្រចាំដោយអញ្ជើញមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញកុំខាន ករណីមានរោគសញ្ញាខាងលើ។»
អត្ថបទ៖ រស្មី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


