KPT+
ផ្លែឈើ និងបន្លែ ៥ប្រភេទ សម្រាប់អ្នកមានបញ្ហាក្រពះមិនគួរមើលរំលង
មនុស្សគ្រប់រូបស្ទើរតែមានបញ្ហាក្រពះគ្រប់ៗគ្នា ព្រោះតែរបបអាហារផ្សេងៗ ការទទួលទានអាហារមិនត្រូវស្តង់ដារ មិនទៀងម៉ោង ដែលបណ្តាលមកពីកត្តាផ្សេងៗដូចជា ការបង្អត់អាហារ ដើម្បីសម្រកទម្ងន់ ឬ មិនបានទទួលទានអាហារពេលព្រឹក និងពេលល្ងាចជាដើម។

ទាំងអស់នេះហើយ សុទ្ធតែជាមូលហេតុដែលបណ្តាលឱ្យមានបញ្ហារលាកក្រពះផ្សេងៗ ប្រសិនជាមិនឆាប់រកមធ្យោបាយព្យាបាលទេ បញ្ហាក្រពះរបស់អ្នកនឹងកាន់តែមានភាពធ្ងន់ធ្ងរ។ តើអ្នកគួរបរិភោគផ្លែឈើ និងបន្លែប្រភេទណាខ្លះ ដើម្បីអាចជួយឱ្យបញ្ហាក្រពះមានភាពធូរស្រាលជាងមុន។
ខាងក្រោមនេះ គឺជាផ្លែឈើ និងបន្លែ ៥មុខ ដែលអាចជួយសម្រួលដល់បញ្ហាក្រពះបានប្រសើរជាងមុន។
១.ខ្ញី

ខ្ញី ជាមើមរុក្ខជាតិ ដែលជួយប្រយោជន៍ជាច្រើនដល់សង្គមមនុស្ស វាក្លាយជាបន្លែសម្រាប់ធ្វើម្ហូប ហើយក៏ជាឱសថផ្សេងៗសម្រាប់ជួយព្យាបាលជំងឺបែបធម្មជាតិទៀតផង។ ខ្ញី ក៏ជួយដល់ជំងឺក្រពះផងដែរ ក៏ជួយទប់ស្កាត់កុំឱ្យមានអាការៈក្អួតចង្អោរខ្លាំង ព្រោះជាទូទៅ ជំងឺក្រពះ តែងតែមានអាការៈក្អួតចង្អោរនៅពេលព្រឹក។ មួយទៀត ខ្ញី ជួយឱ្យមានអាការៈស្រួលខ្លួនជាងមុន និងអារម្មណ៍ស្រស់ស្រាយ ប្រសិនជាអ្នកអាចបរិភោគទឹកខ្ញីបានជារៀងរាល់ព្រឹក។
២.ផ្លែល្ហុង

ផ្លែល្ហុង នឹងជួយដល់ការរំលាយអាហារ ផ្ទុកសារធាតុ papain ដែលជាអង់ស៊ីមដ៏មានឥទ្ធិពលក្នុងការបំបែកប្រូតេអ៊ីននៅក្នុងអាហារដែលអ្នកញ៉ាំ ធ្វើឱ្យងាយស្រួលក្នុងការរំលាយ។ ក្រៅពីជួយដល់ការរំលាយអាហារ ផ្លែល្ហុង ក៏ជួយដល់ការបន្ទោរបង់ល្អប្រសើរ និងអាការៈហើមពោះវៀនដល់មនុស្សពេញវ័យ។
៣.ចេកខ្ចី

ចេកខ្ចីត្រូវបានគេជឿថា ជួយព្យាបាលជំងឺក្រពះបានល្អប្រសើរ ព្រោះនៅក្នុងចេកខ្ចី មានផ្ទុកនូវសារធាតុ pectin ច្រើន ដែលជាសារធាតុមួយជួយកាត់បន្ថយអាការៈរលាកក្រពះ និងកាត់បន្ថយការរាគរូស ក្អួតចង្អោរបានយ៉ាងមានប្រសិទ្ធភាព។ ចំពោះចេកខ្ចី មុននឹងទទួលទាន អ្នកអាចយកទៅស្ងផរឱ្យឆ្អិន រួចកិនលាយអំបិលបន្តិច ដើម្បីឱ្យមានរសជាតិ។
៤.ទឹកដូង

នៅក្នុងទឹកដូង មានផ្ទុកនូវសារធាតុ អេឡិចត្រូលីតច្រើន ដែលជួយឱ្យរាងកាយដែលបាត់បង់កម្លាំង និងខ្វះជាតិទឹករបស់អ្នក មានអាការៈល្អប្រសើរត្រឡប់មកវិញ។ ទឹកដូង ក៏មានផ្ទុកនូវសារធាតុប៉ូតាស្យូមខ្ពស់ ធ្វើឱ្យជាតិទឹកនៅក្នុងខ្លួន ដែលបានបាត់បង់មានភាពកើនឡើងផងដែរ។
៥.ផ្លែប័រ

ផ្លែប័រ គឺជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយជាតិសរសៃ និងមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាប៉ូតាស្យូម ដែលជួយឱ្យមុខងាររំលាយអាហារមានភាពល្អប្រសើរ។ ប៉ុន្តែ ទោះបីជាវាល្អចំពោះការរំលាយអាហារ ក៏អ្នកត្រូវបរិភោគផ្លែប័រ ក្នុងកម្រិតមធ្យម ទោះបីផ្លែប័រនេះ មានផ្ទុកនូវសារជាតិចិញ្ចឹមច្រើន តែវាក៏មានជាតិខ្លាញ់ខ្ពស់ផងដែរ។
សូមជម្រាប់ថា សម្រាប់អ្នកដែលមានបញ្ហាក្រពះធ្ងន់ធ្ងរ គួរប្រយ័ត្ន និងចៀសវាងប្រភេទអាហារ ឬ ផ្លែឈើ ដែលផ្ទុកនូសារធាតុអាស៊ីតខ្ពស់ ដូចជាផ្លែប៉េងប៉ោះ ផ្លែក្រូច ផ្លែម្នាស់ និងអាហារកែច្នៃជាដើម វានឹងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរទៅៗ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


