សុខភាព
រោគសញ្ញា ៤ យ៉ាង បង្ហាញពីភាពតានតឹងក្នុងក្រពះ និងវិធីព្យាបាល
មនុស្សជាច្រើនប្រហែលជាធ្លាប់ឮពីរោគសញ្ញាស្ត្រេស ឬភាពតានតឹងក្នុងក្រពះ ដែលគេគិតថាឈឺពោះ ក្រហាយក្រពះបណ្ដាលមកពីស្ត្រេសកកកុញជាដើម។
ខាងក្រោមនេះ គឺជាវិធីដោះស្រាយប្រសិនបើអ្នកមានរោគសញ្ញាបង្ហាញថា មានភាពតានតឹងក្នុងក្រពះ។
តើភាពតានតឹងក្រពះកើតឡើងយ៉ាងដូចម្តេច? នៅពេលដែលរាងកាយមានភាពតានតឹង វាប៉ះពាល់ដល់ការសម្ងាត់នៃអរម៉ូនផ្សេងៗ រួមទាំងក្រពះដែលបញ្ចេញជាតិអាស៊ីដច្រើនជាងធម្មតា ធ្វើឲ្យរលាកក្រពះ និងការរំលាយអាហារយឺតផងដែរ។

ភាពតានតឹងក្នុងក្រពះ មានរោគសញ្ញា៤គឺ ៖
១ ការឈឺចាប់ ឬឈឺជុំវិញអណ្ដាត ជាធម្មតាមុន ឬក្រោយពេលបរិភោគ
២ ហើមពោះ ពិបាករំលាយអាហារ មានអារម្មណ៍ឆ្អែតលឿន
៣ ខ្យល់ក្នុងក្រពះច្រើនពេក ក្រហាយទ្រូងញឹកញាប់
៤ ចង្អោរឬក្អួតជាដើម។
វិធីព្យាបាលភាពតានតឹងក្រពះ
ស្ត្រេសប៉ះពាល់ដល់ដំណើរការធម្មតានៃក្រពះពោះវៀន ម្យ៉ាងវិញទៀត ជំងឺក្រពះពោះវៀន ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ចិត្តផងដែរ។ ដូច្នេះដំណោះស្រាយត្រូវតែបំបែកវដ្តនេះដោយ៖
-នៅពេលអ្នកមានអារម្មណ៍តានតឹង ចូរធ្វើសកម្មភាពផ្សេងទៀត ដែលជាការសម្រាក ដូចជាការស្តាប់តន្ត្រី ការគូររូប ការធ្វើលំហាត់ប្រាណ ការអាន ឬសមាធិ។
-ញ៉ាំអាហារឲ្យទាន់ពេលវេលា និងបំពេញអាហារទាំង៣ មុខឲ្យបានគ្រប់គ្រាន់។
-ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
-ចៀសវាងការផឹកស្រា និងជក់បារី។
-ការពារភាពតានតឹងដោយធ្វើការផ្លាស់ប្តូរអាកប្បកិរិយា ដូចជាការធ្វើឲ្យមានតុល្យភាពនៃកាលវិភាគការងាររបស់អ្នក។ សម្រាក និងធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់។
-អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានលាមកមានឈាម ស្រកទម្ងន់ ក្អួតញឹកញាប់ និងរោគសញ្ញាធ្ងន់ធ្ងរ ដែលជាការរំខានដល់គុណភាពនៃជីវិត ឬមិនអាចគ្រប់គ្រងភាពតានតឹងនោះបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


