សុខភាព
ឧស្សាហ៍ឈឺក្រពះញឹក សាកល្បង ៥ វិធីនេះ ធានាថាបានធូរស្បើយមិនខាន
ជួនកាលការឈឺចាប់ក្នុងក្រពះ មិនបណ្ដាលមកពីដំបៅរ៉ាំរ៉ៃ ឬការឆ្លងមេរោគបាក់តេរី នៅក្នុងក្រពះនោះទេ។ ប៉ុន្តែវាអាចបណ្ដាលមកពី ភាពតានតឹង និងអាកប្បកិរិយាមួយចំនួន ដែលបណ្ដាលឲ្យឈឺក្រពះ។
យើងខ្ញុំមានវិធីបំបាត់ការឈឺក្រពះញឹកញាប់ និងអាហារគួរបរិភោគ ៖
១ កាត់បន្ថយភាពតានតឹង
ការមានអារម្មណ៍តានតឹង ដោយមិនព្យាយាមសម្រាក នឹងធ្វើឲ្យក្រពះរបស់អ្នកបញ្ចេញទឹកក្រពះច្រើន។ ទឹកក្រពះនឹងបំផ្លាញស្រទាប់ក្រពះ ហើយធ្វើឲ្យឈឺក្រពះ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការស្វែងរកដំណោះស្រាយ និងបំបាត់ភាពតានតឹងជាមួយនឹងការធ្វើលំហាត់ប្រាណ ឲ្យបានគ្រប់គ្រាន់។

២ ចៀសវាងការបរិភោគអាហារ ដែលប៉ះពាល់អវិជ្ជមានដល់ក្រពះ
អាហារដែលធ្វើឲ្យឈឺពោះរួមមាន៖ អាហារពិបាករំលាយ ដូចជាសាច់ជ្រូក និងសាច់គោ អាហារចៀន និងខ្លាញ់ខ្ពស់ ដែលស្ថិតក្នុងក្រពះយូរ។ ធ្វើឲ្យក្រពះបញ្ចេញទឹកក្រពះ ដែលមានជាតិអាស៊ីដក្នុងបរិមាណច្រើន។ ម្យ៉ាងទៀត ជាតិអាល់កុល កាហ្វេ តែខ្មៅ និងតែបៃតង បើក្នុងបរិមាណច្រើន នឹងធ្វើឲ្យក្រពះ រំញោចការបញ្ចេញទឹកក្រពះ ក្នុងបរិមាណខ្ពស់។ មួយទៀត កុំញ៉ាំរបស់ផ្អែមច្រើនពេកដូចជា សូកូឡា និងនំខេក។ រួមបញ្ចូលទាំងអាហារដែលធ្វើឲ្យរលាកភ្នាសក្រពះ ដូចជាទឹកក្រូច ឬទឹកខ្មេះនិងគ្រឿងទេសហឹរ។ល។
៣ គេងឲ្យបានគ្រប់គ្រាន់

ប្រព័ន្ធសរសៃប្រសាទស្វយ័ត ទាំងប្រព័ន្ធសរសៃប្រសាទ និងប៉ារ៉ាស៊ីមប៉ាទីទិច គ្រប់គ្រងមុខងាររបស់ក្រពះ។ ប្រសិនបើប្រព័ន្ធសរសៃប្រសាទទាំងពីរ មិនដំណើរការក្នុងតុល្យភាព វានឹងជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់ក្រពះ។ ដូច្នេះហើយ ការគេងឲ្យបានគ្រប់គ្រាន់ គឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីធ្វើឲ្យមានតុល្យភាពនៃដំណើរការ នៃប្រព័ន្ធសរសៃប្រសាទស្វយ័ត។
៤ កុំជក់បារី
ការជក់បារីធ្វើឲ្យសរសៃឈាមក្នុងស្រទាប់ក្រពះរួមតូច ធ្វើឲ្យលំហូរឈាមខ្សោយ និងធ្វើឲ្យស្រទាប់ក្រពះចុះខ្សោយ។ លើសពីនេះទៀត ការជក់បារីបង្កើនការបញ្ចេញទឹកក្រពះ ដែលបំផ្លាញស្រទាប់ខាងក្នុងនៃក្រពះ និងបណ្ដាលឲ្យឈឺពោះធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមិនឈប់ជក់ទេ វានឹងធ្វើឲ្យឈឺក្រពះរ៉ាំរ៉ៃ។
៥ ជ្រើសរើសអាហារដែលជួយសម្រាលការឈឺចាប់
អាហារដែលល្អសម្រាប់ក្រពះ គឺជាអាហារដែលងាយរំលាយ សម្បូរទៅដោយជាតិប្រូតេអ៊ីន និងវីតាមីន ជាតិសរសៃទាប វាមានជាតិស្ករ និងជាតិខ្លាញ់តិច។ នេះគឺជាឧទាហរណ៍មួយចំនួន នៃអាហារដែលល្អសម្រាប់ក្រពះ៖ ស្ពៃក្តោប សម្បូរទៅដោយវីតាមីន U ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាលិកាថ្មីនៃស្រទាប់ក្រពះ និងជួយព្យាបាលដំបៅដែលកើតឡើងនៅស្រទាប់ខាងក្នុងនៃក្រពះ បំពង់អាហារ និងជួយការពារការឈឺក្រពះ និងក្រហាយចុងដង្ហើម ដែលបណ្ដាលមកពីការច្រាលអាស៊ីត។

ស្ពៃក្តោបចិន ស្ពៃខ្មៅ ការ៉ុត ចេក និងទឹកប៉េងប៉ោះ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលជួយពង្រឹងស្រទាប់ក្រពះ។ តៅហ៊ូ ត្រីពណ៌ស និងត្រីសាម៉ុង វាគឺជាប្រភពប្រូតេអ៊ីន ដែលអាចរំលាយបានយ៉ាងងាយស្រួល ដែលជួយពង្រឹងស្រទាប់ក្រពះ។
យ៉ាងណាមិញ បើអ្នកមានអាការឈឺក្រពះ សូមព្យាយាមធ្វើតាមវិធីខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នៅតែបន្តកើតមាន និងធ្ងន់ធ្ងរ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើនៅសុខៗ ក៏ឈប់ផឹកកាហ្វេ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ?
ចុចអាន៖តែ ៤ ប្រភេទ អ្នកកំពុងប្រើថ្នាំពេទ្យប្រចាំថ្ងៃ គួរចៀសវាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


