បរិភោគអាហារទាំងនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

បរិភោគអាហារទាំងនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល

បានផុស

នៅ

​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺជា​មូលហេតុ​ចម្បង​ទីមួយ​នៃ ពិការភាព នៅ​ទូទាំង​សកលលោក ជាពិសេស​លើ​មនុស្ស​ដែលមាន​អាយុ​លើសពី ៦៥​ឆ្នាំ​ឡើងទៅ​។ ក្នុង​រវាង​កន្លះ​សតវត្ស​ចុងក្រោយ​នេះ អត្រា​នៃ​ជំងឺ​នេះ​មានការ​ថយចុះ​ប្រហែល ៤០​ភាគរយ​នៅ​ប្រទេស​អភិវឌ្ឍន៍ តែមាន​ការកើនឡើង ១០០​ភាគរយ នៅ​បណ្តាល​ប្រទេស ដែលមាន​ចំណូល​ទាប និង​មធ្យម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារតែ​ជំងឺ​នេះ ភាគច្រើន អាចមាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ស្លាប់ ឬក៏​បន្សល់​នូវ​ភាព ពិការ​ច្រើន ទោះបី បច្ចុប្បន្ននេះ​មានការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ក៏ដោយ ទើប​មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន ដើម្បី​ស្វែងរក​វិធី​បង្ការ​កុំ​ឲ្យ​កើតមាន​ជំងឺ​នេះ​។ កត្តាដែលអាចបង្ការជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តបាន គឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួន ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)​។​

​ក​) របប​អាហារ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​៖

– ត្រូវ​ពិសា​អាហារ​ដែលមាន​ជាតិ​អំបិល​តិច​បំផុត​

– ពិសា​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​មុខ​

– ត្រូវ​បញ្ចូល​គ្រាប់ធញ្ញជាតិ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​យើង​។​

​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ជំងឺ Stoke នេះ ដោយ​ការ​ទទួលទាន​អាហារ​សុខភាព​(Healthy diet) អាច​កាត់បន្ថយ​ហានិភ័យ​នេះ​បាន​ដោយ​តាមរយៈ ការការពារ​ជំងឺ​មួយចំនួន​ដូចជា​:

– ជំងឺលើសឈាម

– ជំងឺ​ទឹកនោមផ្អែម​

– លើស​ជាតិ​ខ្លាញ់​

– ជំងឺ​ធាត់​

– និង​ជំងឺ​សរសៃឈាម​បេះដូង​ជាដើម ល​…

​ខ​) តើ​ត្រូវធ្វើ​លំ​ហាត់ប្រាណ​បែបណា ទើប​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​?

​ការធ្វើ​លំ​ហាត់ប្រាណ គឺអាច​កាត់បន្ថយ​ជំងឺលើសឈាម និង​មូលហេតុ​បង្ក​ផ្សេងៗ​ទៀត នៃ​ជំងឺ​សរសៃឈាម​។ យើង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងតិច ៣ ទៅ ៤​ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្ដងៗ​មាន​រយៈពេល​យ៉ាងតិច ៣០​នាទី​។​

​គ​) កត្តា​ផ្សេងៗ​ទៀត ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មាន​ដូចជា​៖

– ត្រូវ​រក្សា​លំនឹង​ទម្ងន់​ឲ្យ​បាន​សមស្រប​

• បុរស​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើសពី ៩០ សង់​ទី​ម៉ែត្រ​

• នារី​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើសពី ៨០ សង់​ទី​ម៉ែត្រ​

• BMI: សូមឲ្យ​តិចជាង ២៣​គីឡូ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ (< 23 Kg/m2)

– ត្រូវ​អញ្ជើញ​ពិនិត្យ និង​ព្យាបាល ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​បេះដូង​និង​សរសៃឈាម​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​។​

​សរុបសេចក្តី​មក ដើម្បី​ជៀសវាង​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ យើងទាំងអស់គ្នា គប្បី​ថែរក្សា​សុខភាព​យើង​ឲ្យ​បានល្អ និង​ត្រូវធ្វើ​ការពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយនិង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សង្កាត់​ជាប់​ពេញសិទ្ធិ​ហើយ​ត្រូវ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​ធ្វើ​ការជូន​ប្រជាជន​ដោយ​មិន​រុញ​រា​និង​ខ្លាច​ពី​ការនឿយហត់​

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​ធំ​សឺ​មី​រ៉ឺម៉ក​បុក​រះ​បង្គោល​ភ្លើងស្តុប ២​ដើម គំរប​លូ ១​កន្លែង ស្លាកសញ្ញា​មើលផ្លូវ​១​កន្លែង ផ្ទះ​១​ខ្នង សំណាង​មិន​បុក​មនុស្ស

ព័ត៌មានជាតិ៦ ម៉ោង មុន

តារាចម្រៀង វណ្ណ ណា​រ៉ា ក្រោយ​ឆ្លងកាត់​អាជីព​ច្រើន​ឆ្នាំ​បច្ចុប្បន្ន​កំពុង​លេចធ្លោ​ក្នុង​កម្មវិធី​លំដាប់​ពិភព លោក​មួយ​

ជីវិតកម្សាន្ដ៦ ម៉ោង មុន

លោក សា​វិ​ន ហ្វី​លី​ព ប្រកាស​ត្រៀម​កម្មវិធី​១​ដុល្លារ​ដើ​ម្បី​រក្សា​ស្នាមញញឹម​លោកតា​ស៊ី​ក្លូ​១០០​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ការសម្ពោធ​បើក​លក់ វីឡា​ធ្វី​ន​ផ្លើស បុរី ណា​ឌី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services