សុខភាព
អ្នកជាសះស្បើយពីកូវីដ មានហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាលនិង គាំងបេះដូង មួយឆ្នាំក្រោយ
មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ខ្សោយបេះដូងនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀត។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីដើមខែតុលានេះ។
ហានិភ័យខ្ពស់នេះ មិនត្រឹមតែកើតមានចំពោះអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះអ្នកដែលឈឺស្រាលផងដែរ។

ជំងឺបេះដូង គឺជាបុព្វហេតុចម្បងនៃការស្លាប់ នៅសហរដ្ឋអាមេរិករួចទៅហើយ។ ជនជាតិអាមេរិកជាង ៤៣ លាននាក់និងប្រជាជនជាង ២៣៤ លាននាក់នៅទូទាំងពិភពលោក បានរួចផុតពីជំងឺកូវីដ-១៩។ នេះអាចនាំឲ្យមានការកើនឡើងនៃជំងឺទាក់ទងនឹងបេះដូង ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។
អ្នកនិពន្ធនៃការស្រាវជ្រាវថ្មីនេះ បានសរសេរថា “យុទ្ធសាស្ត្រថែទាំមនុស្សដែលបានរួចផុតពីដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ គួរតែរួមបញ្ចូលការយកចិត្តទុកដាក់ចំពោះសុខភាពនិងនិងជំងឺពាក់ព័ន្ធបេះដូង”។

ដើម្បីកំណត់ពីវិសាលភាពនៃបញ្ហាបេះដូងទាក់ទងនឹងជំងឺកូវីដ-១៩ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់អតីតយុទ្ធជនអាមេរិកជាង ១៥១,០០០ នាក់ ដែលបានរួចរស់ជីវិតក្នុងរយៈពេល ៣០ ថ្ងៃដំបូងនៃជំងឺរបស់ពួកគេ។
នេះ រាប់បញ្ចូលទាំងមនុស្សដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩, អ្នកដែលចូលបន្ទប់សង្គ្រោះបន្ទាន់ ឬអ្នកដែលព្យាបាលនៅតាមផ្ទះផងដែរ។

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃបញ្ហាសរសៃឈាមបេះដូង សូម្បីតែប៉ុន្មានខែក្រោយមកក៏ដោយ បើប្រៀបធៀបទៅនឹងក្រុមមនុស្សដែលមិនមានជំងឺកូវីដ-១៩។
នេះរួមបញ្ចូលទាំងហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល៤៨ភាគរយ, ហានិភ័យខ្ពស់នៃចង្វាក់បេះដូងលោតខុសធម្មតា៧៩ភាគរយ, ហានិភ័យខ្ពស់នៃការគាំងបេះដូង៦១ភាគរយ និងហានិភ័យខ្ពស់នៃជំងឺខ្សោយបេះដូង៧៣ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Healthline
ចុចអាន៖ កូវីដ សម្លាប់មនុស្សលើស ៧០ម៉ឺននាក់នៅ អាមេរិក
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


