Connect with us

សុខភាព

ជ្រាំងអណ្ដាត អាចលេចចេញរោគសញ្ញាទាំងនេះ

បានផុស

នៅ

ជ្រាំងអណ្ដាត កើត​ឡើង​ពីផ្សិត​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើភ្នាស​ក្នុង​មាត់​របស់​យើង​។ ផ្សិត​ប្រភេទ​នេះ​ជា​សរីរាង្គ​ធម្មតា​មួយ​នៅ​ក្នុង​មាត់ ប៉ុន្តែ​ពេល​ខ្លះ​ពួកវា​បាន​លូត​លាស់​ខ្លាំង និង​បង្ក​ឲ្យមាន​រោគ​សញ្ញា​ជា​ជំងឺ​ជ្រាំង​អណ្ដាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ដំបៅពណ៌​ស​ក្នុង​​មាត់ ដែល​ជា​ធម្មតា​អាច​មាន​នៅ​លើ អណ្ដាត ឬ​សាច់​​​ថ្ពាល់ខាង​ក្នុង​ និង​​មាន​ពេល​ខ្លះ​អាច​​រាល​ដាល​ដល់​ក្រអូមមាត់ អញ្ចាញ​ធ្មេញ បំពង់​ក ឬ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក។ ជំងឺ​ជ្រាំង​អណ្តាត​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ ប៉ុន្តែ​គេ​ច្រើន​ឃើញ​កើត​លើ​ទារក និង​មនុស្ស​វ័យ​ចំណាស់​ ដោយ​សារ​តែ​ភាព​ស៊ាំ​អ្នក​ទាំង​នោះ​ចុះ​ខ្សោយ និង​ក៏​អាច​កើត​លើ​គ្នា​យើង​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ ឬ​អ្នក​កំពុង​ប្រើ​ថ្នាំ​ផ្សេងៗ​។ ជំងឺ​នេះ​អាច​ជា​បញ្ហា​តូច​តាច​ប្រសិន​បើ​យើង​មាន​សុខភាព​ល្អ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ រោគ​សញ្ញា​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ពិបាក​គ្រប់​គ្រង។

១.មូលហេតុ​បង្ក

ជា​ធម្មតា​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ធ្វើ​ការ​ដើម្បី​កម្ចាត់​សារពាង្គកាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដូច មេរោគ បាក់តេរី និង​ផ្សិត ដើម្បី​រក្សា​លំនឹង​រវាង​បាក់តេរី​ល្អ និងអាក្រក់ ដែល​មាន​នៅ​ក្នុង​រាងកាយ។ ប៉ុន្តែ​ពេល​ខ្លះ​ការ​ការពារ​អាច​នឹង​មិន​បាន​ល្អ ក៏​អាច​បង្កើន​ចំនួន​ផ្សិត និង​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​មាត់។

២.រោគ​សញ្ញា

សញ្ញា​ និង​រោគ​សញ្ញា​ ជំងឺជ្រាំង​អណ្ដាត​មាន ៖

  • មាន​ជ្រាំង​ ឬ​ដំបៅ​ពណ៌ស​នៅ​លើ​អណ្ដាត សាច់​ថ្ពាល់​ខាង​ក្នុង​ និង​ពេល​ខ្លះ​មាន​នៅ​លើ ក្រអូម​មាត់ អញ្ចាញ​ធ្មេញ និង សាច់​បំពង់​ក
  • ដំបៅ​អាច​មាន​ចេញ​រូប​រាង​ដូច​ឈីស
  • ការ​ឡើង​ក្រហម ការ​រលាក ឬ​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការ​ញ៉ាំ
  • មានហូរឈាមបើជូតចេញខ្លាំង ឬ​កកិត​គ្នា
  • ប្រេះ និង​ឡើង​ក្រហម​នៅ​ក្នុង​​មាត់
  • បាត់​បង់​រសជាតិ
  • រលាក​អញ្ចាញ​ធ្មេញ

ក្នុង​ករណី​ធ្ងន់ធ្ងរ ​​អាច​ទាក់​ទង​នឹង ជំងឺ​មហារីក ឬ​ប្រព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ បណ្ដាល​ពី​មេរោគ​អេដស៍ ​ហើយដំបៅ​អាច​រាល​ដាល​ដល់​បំពង់​អាហារ។ ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​ យើង​អាច​ពិបាក​ញាំ​ និង​ឈឺ​ចាប់ ​ឬ​មាន​អារម្មណ៍​ដូច​ជា​អាហារ​ជាប់​នៅ​ក្នុង​បំពង់​ក។

ទារក​និង​ម្ដាយ​បំបៅ​ដោះ​កូន

ជំងឺ​ដំបៅ​មាត់​ចំពោះ​ទារក​អាច​បណ្ដាល​មក​ពី ការ​បំបៅដោះ​។ ទារក​អាច​ចម្លង​រោគ​ផ្សិត​ទៅ​ម៉ាក់ៗ ពេល​បៅដោះ​ ផ្សិត​នៅ​ដោះ​ម៉ាក់ៗក៏​អាច​ឆ្លង​មក​​មាត់​ទារក។ ម៉ាក់ៗ ដែល​ឆ្លង​មេរោគផ្សិត​ប្រភេទ​ Candida អាច​មាន​សញ្ញា​ និង​រោគ​សញ្ញា​ទាំង​នេះ៖

  • ចុង​សុដន់​អាច​ឡើង​ក្រហម​ខុស​ពី​ធម្មតា ស្រៀវ ប្រេះ ឬ​រមាស់​
  • ស្បែក​រលោង ឬ​រោល​នៅ​លើ​រង្វង់​ខ្មៅ​ជុំវិញ​ក្បាល​សុដន់
  • ឈឺ​ចាប់​ខុស​ធម្មតា​ពេល​បំបៅ ឬ​ក្បាល​សុដន់​ឈឺ​នៅ​ពេល​បំបៅ
  • មាន​អាការៈ​ឈឺ​ខ្ទាំ​នៅ​ក្នុង​សុដន់

៣.កត្តា​ហានិភ័យ

គ្នា​យើង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​មាត់​បាន ក្នុង​ករណី​មាន​បញ្ហា​ខាង​ក្រោម​ណា​មួយ​កើត​ឡើង ៖

  • ភាព​ស៊ាំ​ចុះ​ខ្សោយ៖ ជំងឺ​ជ្រាំង​​អណ្ដាត​ងាយ​នឹង​កើត​មាន​ចំពោះ ទារក​ និង​មនុស្ស​វ័យ​ចំណាស់​ដោយ​សារ​ការ​ថយ​ចុះ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។ បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​រារាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​ជា កើត​ជំងឺ​មហារីក និង​ការ​ព្យាបាល​ការ​ប្ដូរ​សរីរាង្គ​។
  • ជំងឺ​ទឹក​នោម​ផ្អែម៖ ប្រសិន​បើ​យើង​មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​បាន​ព្យាបាល​ ឬ​គ្រប់​គ្រង​មិន​បាន​ល្អ នោះ​ទឹក​មាត់​អាច​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ជំរុញ​ដល់​ការ​លូត​លាស់​ មេរោគ​ផ្សិតcandida ។
  • ការ​ឆ្លង​មេរោគ​ផ្សិត​តាម​ទ្វារ​មាស៖ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​គឺ​បណ្ដាល​មក​ពី​មេរោគ​ផ្សិត​ ដូច​មេរោគ​ផ្សិត​នៅ​ក្នុង​មាត់ដែរ​ ហើយ​មេរោគ​នេះ​និង​អាច​ឆ្លង​ទៅ​កូន​ទៀត​ផង។
  • មេរោគ​ក្នុង​មាត់​ផ្សេង​ទៀត៖ ការ​ពាក់​ធ្មេញ​ជា​ពិសេស​ធ្មេញ​ខាង​លើ ឬ​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ដែល​បណ្ដាល​ឱ្យ​មាត់​ស្ងួត​ក៏​អាច​បង្កើន​ហានិភ័យ​នៃការ​កើត​​មេរោគ​ក្នុង​មាត់​ដែរ។

ក្នុង​ករណីគ្នា​យើង​ ឬ​កូន​របស់​យើង​មាន​ជ្រាំង​​អណ្ដាត ឬ​ដំបៅ​ពណ៌ស​ក្នុង​មាត់​នោះ គួរ​តែ​ទៅ​ជួប​​​គ្រូ​ពេទ្យ​ឬ ទន្ត​ពេទ្យ​ដើម្បី​កំណត់​មូល​ហេតុ​បង្ក​ផ្សេង​ទៀត៕

អត្ថបទផ្ដល់ដោយ៖ Hello Kropet

ចុចអាន៖ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូច ដោយមិនដឹងខ្លួន

ចុចអាន៖ដំបៅមាត់ បើកើតយូរប៉ុណ្ណា ហើយគួរព្យាបាលម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ វិនាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៥ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៤ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម