សុខភាព
តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?
ធ្លាប់យកខ្ទឹមមកធ្វើម្ហូប ក៏រកឃើញចំណុចខ្មៅ នៅលើសាច់ខ្ទឹម? តើវាជាផ្សិត? តើអាចកាត់វា និងញ៉ាំបានទេ? តើនេះមានគ្រោះថ្នាក់យ៉ាងណា ។

តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិតមែនឬ?
វាត្រូវបានគេចែករំលែកថា ចំណុចពណ៌ត្នោតដែលមាននៅលើសាច់ខ្ទឹម គឺជាផ្សិត ដែលភាគច្រើនជាផ្សិតពុល ឬបង្កមហារីក។
វិទ្យាស្ថានជាតិមហារីក នាយកដ្ឋានវេជ្ជសាស្ត្រ ក្រសួងសុខាភិបាលសាធារណៈ បានពិនិត្យមើលបញ្ហានេះ ហើយបញ្ជាក់ថា ចំណុចពណ៌ខ្មៅនៅលើខ្ទឹមស អាចបណ្តាលមកពីស្នាមប្រេះនៃខ្ទឹមស ដែលបណ្តាលឲ្យមានផ្សិតជាច្រើនប្រភេទដែលអាចបំពុល ឬដុះនៅតំបន់ដែលមានស្នាមជាំ។ ជារឿយៗ វាត្រូវបានគេរកឃើញនៅក្នុងខ្ទឹមស ដែលត្រូវបានរក្សាទុកមិនត្រឹមត្រូវ ឬរក្សាទុកក្នុងរយៈពេលយូរ។
ចំណុចខ្មៅនៅក្នុងខ្ទឹមស តើវាជាសារធាតុបង្កមហារីកមែនទេ?
មានការព្រួយបារម្ភថា ផ្សិតនៅលើខ្ទឹមសអាចបង្កើតជាតិពុល ឬសារធាតុបង្កមហារីក។ យោងតាមការស្រាវជ្រាវ បានរកឃើញថា Aspergillus flavus និង Aspergillus parasiticus គឺជាផ្សិតដែលអាចផលិត aflatoxin ដែលត្រូវបានចាត់ថ្នាក់ ជាសារធាតុបង្កមហារីករបស់មនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ មិនទាន់មានការបញ្ជាក់ណាមួយថា aflatoxin នៅក្នុងចំណុចពណ៌ខ្មៅ នៅលើខ្ទឹមសនោះទេ។

តើអាចកាត់ផ្នែកដែលមានស្នាមអុជខ្មៅនៃខ្ទឹមស ហើយបន្តចម្អិនវាបានទេ?
ប្រសិនបើមានចំណុចពណ៌ខ្មៅនៅលើខ្ទឹមស ខ្ទឹមសទាំងមូលគួរតែត្រូវបោះចោល ឬតំបន់នោះអាចត្រូវបានកាត់ចោល ហើយខ្ទឹមសដែលឆ្អិនគួរបរិភោគ ដើម្បីកាត់បន្ថយការចម្លងរោគដោយអតិសុខុមប្រាណដទៃទៀត។ ហើយវាត្រូវបានណែនាំឲ្យទិញខ្ទឹមសស្រស់ក្នុងវេចខ្ចប់ស្អាត មិនមានផ្សិត mycelium និង spores ។ ការផ្ទុកគួរតែរក្សាទុកក្នុងកន្លែងស្ងួត មិនសើម ហើយមិនទុកយូរពេក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ មុខ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម បានយ៉ាងល្អប្រសើរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


