សុខភាព
អ្នកចាក់វ៉ាក់សាំងរួច ឆ្លង Omicron មានរោគសញ្ញាតែ ២នេះទេ
គ្រប់គ្នាបានដឹងច្រើនមកហើយ ក្រោយពេលឆ្លង វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) អាការទូទៅមិនដូចទៅនឹងកូវីដទម្រង់ដើម ឬវីរុសបំប្លែងខ្លួនច្រើនឡើយ ជាពិសេសអ្នកជំងឺមានរោគសញ្ញាតិចតួច និងស្រាលប៉ុណ្ណោះ។

ជាក់ស្ដែង ថ្មីៗនេះ ការសិក្សាមួយបង្ហាញថា រោគសញ្ញានៃវីរុសបំប្លែងខ្លួន អូមីក្រុង ដូចគ្នានឹងជំងឺផ្តាសាយធម្មតា និងសឹងតែគ្មានរោគសញ្ញាកូវីដទាល់តែសោះ ខណៈអ្នកជំងឺភាគច្រើនចេញរោគសញ្ញាតែ ២ប៉ុណ្ណោះ។
សាស្ត្រាចារ្យ Tim Spector ជាអ្នកគ្រប់គ្រងទិន្នន័យលើការសិក្សាអំពីកូវីដ ថ្លែងថា មនុស្សពេញវ័យដែលចាក់វ៉ាក់សាំងពេញលេញ បន្ទាប់ពីឆ្លង អូមីក្រុង មិនមានរោគសញ្ញាផ្លូវដង្ហើមទេ ដែលរោគសញ្ញាលេចឡើងច្រើនបំផុតគឺ ហៀរសំបោរ និងឈឺបំពង់ក។

សាស្ត្រាចារ្យ Tim Spector ផ្ដល់ដំបូន្មាន ប្រសិនមានរោគសញ្ញាខាងលើ អាចបញ្ជាក់ថាអ្នកឆ្លង អូមីក្រុង ឬដែលតាហើយ។ ដូច្នេះកុំទាន់ចេញក្រៅ ជួបជាមួយមនុស្សច្រើន ត្រូវស្នាក់នៅផ្ទះតាមដាន និងធ្វើតេស្តជាមុនសិន ដើម្បីរក្សាសុវត្ថិភាព។ កុំរង់ចាំទាល់តែបាត់បង់ក្លិន បាត់បង់រសជាតិ គ្រុនក្ដៅ ឬក្អកស្ងួត។ល។ ព្រោះរោគសញ្ញា អូមីក្រុង ចំពោះអ្នកចាក់វ៉ាក់សាំងមួយចំនួនធំ ពុំមានរោគសញ្ញាទាំងនេះទេ។
ជាមួយគ្នាដែរ សាស្ត្រាចារ្យរូបនេះ សង្ឃឹមមុតមាំថា វីរុសបំប្លែងខ្លួន អូមីក្រុង នឹងមិនបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ចំពោះអ្នកទទួលបានថ្នាំបង្ការពេញលេញ ព្រោះភាពស៊ាំនៃកោសិកា T ដែលផ្តល់ដោយវ៉ាក់សាំងនឹងការពារអាការធ្ងន់ធ្ងរ និងការស្លាប់បានខ្ពស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ ទម្លាយមូលហេតុធ្វើឲ្យ Omicron ឆ្លងបានយ៉ាងងាយ
ចុចអាន៖ ចាក់វ៉ាក់សាំងដូសជំរុញបានប៉ុន្មានខែ ទើបអាចការពារ Omicron ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


