សុខភាព
អូមីក្រុងបំបាំងកាយ អាចវាយលុកខ្លាំងលើសុខភាពមនុស្សចាស់
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុនបានកត់សម្គាល់ពីការកើនឡើងនៃអ្នកជំងឺវ័យចំណាស់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារឆ្លងវីរុសអូមីក្រុងបំប្លែង BA.2 ជាហេតុបណ្ដាលឲ្យអត្រាមនុស្សចាស់សម្រាកមន្ទីរពេទ្យកើនឡើងដល់កម្រិតគួរឲ្យបារម្ភមួយក្នុងប្រទេសជប៉ុន។ នេះបើយោងតាម The Japan News ។

បើនិយាយពីរោគសញ្ញា ក្រុមគ្រូពេទ្យសង្កេតឃើញថា អ្នកជំងឺវ័យចំណាស់ទាំងនោះមានចេញសញ្ញាជំងឺរលាកសួតស្រួចស្រាល់បន្ទាប់ពីឆ្លងវីរុសអូមីក្រុងបំប្លែង BA.2។
យោងតាមសារព័ត៌មាន The Daily Express លោកវេជ្ជបណ្ឌិត Akira Kano នាយកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Fujimino ក្នុងប្រទេសជប៉ុនបានឲ្យដឹងថា កត្តានេះបានធ្វើឲ្យមនុស្សចាស់វិវត្តទៅជារោគសញ្ញាកូវីដ-១៩កាន់តែធ្ងន់ធ្ងរ។
“ក្រុមអ្នកជំងឺវ័យចំណាស់បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ យ៉ាងហោចណាស់ក៏គ្រប់ចំនួន២ដូសដែរ ប៉ុន្តែវាហួសពេលយូរដែរហើយបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង ហើយឥឡូវនេះអ្នកជំងឺវ័យចំណាស់កំពុងទទួលរងនូវជំងឺរលាកសួតស្រួចស្រាល់។”

វេជ្ជបណ្ឌិតខាងលើបានឲ្យដឹងថា វីរុសអូមីក្រុងបំប្លែង BA.2 ត្រូវបានអ្នកជំនាញជាច្រើនលើកឡើងថាមិនសូវបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែការពិតទៅវាអាចធ្វើឲ្យសុខភាពយើងប្រឈមគ្រោះថ្នាក់បើផ្អែកទៅតាមអ្វីដែលរកឃើញលើមនុស្សវ័យចំណាស់ក្នុងក្នុងប្រទេសជប៉ុនពេលបច្ចុប្បន្ននេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង
ចុចអាន៖ វិធីការពារកូនតូចៗ ពីការឆ្លង Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


