សុខភាព
មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ
ភាគច្រើនបុរសៗដែលនិយមចូលចិត្ដផឹកស្រា អាចយល់បានខ្លះៗពីឥទ្ធិពលអាក្រក់របស់វាដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់សុខភាព មិនថាតែសុខភាពផ្នែកស្មារតីនោះទេ សូម្បីសុខភាពផ្លូវភេទក៏ប៉ះពាល់ខ្លាំងផងដែរ ប្រសិនជាមិនបានប្រុងប្រយ័ត្ន។ កន្លងមកក៏ធ្លាប់មានមតិលើកឡើង អំពីឥទ្ធិពលសុរានឹងសុខភាពផ្លូវភេទបុរសៗថា ពេលផឹកស្រាអាចធ្វើឲ្យមានអារម្មណ៍ល្អចំពោះផ្លូវភេទ ហើយអាចធ្វើឲ្យទទួលបានលទ្ធផលសមតាមក្ដីបំណងជាមួយនឹងដៃគូ ប៉ុន្ដែប្រុសៗខ្លះគឺទទួលលទ្ធផលផ្ទុយពីនេះទៅវិញ។ ទាំងនេះ គឺព្រោះតែលក្ខខណ្ឌសុខភាពដែលទទួលរងឥទ្ធិពលពីសុរា ដោយផ្អែកលើ ៣ចំណុចខាងក្រោម។
១.អារម្មណ៍

ជាក់ស្ដែងការផឹកស្រាក្នុងកម្រិតតិចសម្រាប់បុរសចន្លោះពី ២ ទៅ ៣កំប៉ុងអាស្រ័យលើសុខភាព វាគឺជារឿងល្អសម្រាប់សុខភាពទូទៅ។ ប៉ុន្ដែប្រសិនជាការផឹកស្រានោះមានចំនួនច្រើនវិញនឹងបង្កផលប៉ះពាល់ខ្លាំងទៅដល់ផ្នែកអារម្មណ៍ ពោលអារម្មណ៍ស្រវឹងលែងមានទំនួលខុសត្រូវ បាត់បង់ការគ្រប់គ្រង លែងជាម្ចាស់ការលើខ្លួនឯង។ កត្ដានេះអាចបង្កឲ្យបាត់បង់ចំណង់ផ្លូវភេទមួយកម្រិត ពីព្រោះថាប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលកំពុងតែទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជាតិអាល់កុល មិនអាចផ្ដោតសំខាន់ទៅលើអ្វីមួយឲ្យប្រាកដ។ យ៉ាងនេះហើយ កាលដែលញ៉ាំគ្រឿងស្រវឹងច្រើនអាចបង្កផលប៉ះពាល់ទៅដល់ផ្នែកស្មារតី ដែលមិនអាចជៀសផុត។
២.សុខភាពលិង្គ
ការផឹកស្រាតិចតួច ក៏រួមចំណែកជួយដល់ដំណើរការបេះដូង និងចរន្ដឈាមឲ្យរត់ស្រួលពេញរាងកាយ។ ប៉ុន្ដែបើផឹកច្រើនវិញនោះវានឹងបង្កផលប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទ ព្រោះជាតិស្រវឹងបានកាត់បន្ថយលំហូរឈាមទៅកាន់លិង្គ។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍សម្រើប ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន ឬ ថយចុះ វានឹងពិបាកធ្វើឲ្យលិង្គឡើងរឹង។ បន្ថែមពីនេះទៅទៀត ឥទ្ធិពលនៃគ្រឿងស្រវឹង ក៏បានធ្វើបុរសៗជាច្រើនជួបប្រទះនឹងបញ្ហាការឆាប់ចេញទឹកកាម ឬលិង្គមិនឡើងរឹងម្តងម្កាល ឬ មួយទៀតក៏អាចឈានទៅដល់បញ្ហាងាប់លិង្គតែម្ដង។ ជាតិអាល់កុលក៏អាចជាដើមហេតុ រារាំងចង្វាក់រួមភេទឲ្យឈានទៅដល់ចំណុចកំពូលបាន។
៣.រាងកាយ

បើសុខភាពរាងកាយទ្រុឌទ្រោម នោះសុខភាពផ្លូវភេទក៏ចុះខ្សោយផងដែរ។ ជាការពិតណាស់ ការផឹកស្រាមិនខុសពីការជក់បារីនោះទេ ព្រោះស្រាក៏ជាមេនាំហេតុឲ្យកើតមានជាជំងឹមហារីកបាន។ មានន័យថា ការផឹកស្រាជាប្រចាំនឹងអាចបង្កជាហារនិភ័យវិវត្ដទៅជាជំងឺមហារីកលើសរីរាង្គសំខាន់ៗក្នុងរាងកាយ។ សរីរាង្គទទួលរងគ្រោះធ្ងន់ជាងគេគឺថ្លើម ដែលអាចបង្កជាជំងឺផ្សេងៗដូចជា ក្រិនថ្លើម ខ្លាញ់រុំថ្លើម មហារីកថ្លើម។ មានសរីរាង្គសំខាន់ៗទៀតដែលកើតជំងឺដូចជា បេះដូង ខួរក្បាល តម្រងនោម ជាដើមទាំងនេះគឺបណ្ដាលមកពីគ្រឿងស្រវឹង។ ទន្ទឹមគ្នានេះ ការផឹកសា្រក៏បង្កផលប៉ះពាល់ទៅដល់ លទ្ធភាពនៃការផលិតកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។
នៅពេលដែលយើងផឹកស្រា រាងកាយរបស់យើងនឹងធ្វើការបំប្លែងសារធាតុ អេតាណុល ដែលមាននៅក្នុងជាតិអាល់កុល។ ការបំប្លែងសារធាតុអេតាណុល អាចកាត់បន្ថយបរិមាណ NAD+ ដែលជា អង់ហ្ស៊ីម ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន នៅក្នុងថ្លើម និងពងស្វាស។ ដូច្នេះនៅពេលថ្លើមជួបបញ្ហា ក៏អាចប៉ះពាល់ទៅដល់ សុខភាពផ្លូវភេទបានដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រុសៗច្រើនយល់ខុស លើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


