សុខភាព
សូមស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទទី ២ និងចំណេះដឹងទូទៅបន្ថែម
ជំងឺទឹកនោមផ្អែមប្រភេទទី ២ កើតមានភាគច្រើនលើសលប់លើមនុស្សធំពេញវ័យ ដោយស្ងប់ស្ងាត់បំផុត និងដោយប្រើពេលវេលាច្រើនឆ្នាំ បន្តិចម្តងៗ ដោយមិនមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់។

ការរង់ចាំរោគសញ្ញា(សញ្ញាធ្វើទុក្ខ ដូចជាវិលមុខ- អស់កម្លាំង- នោមច្រើន- ស្រវាំងភ្នែក- ហ៊ឹងត្រចៀក ជាដើម។) ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាល គឺជាការយឺតពេលវេលា និងទុកបណ្តោយឲ្យផលប៉ះពាល់នាំដល់ពិការភាព ឫប៉ះពាល់អាយុជីវិត អាចកើតឡើងបាន។ ដូច្នេះការពិនិត្យសុខភាពទៀងទាត់ ពិនិត្យវិភាគកម្រិតជាតិស្ករក្នុងឈាមដោយគ្រូពេទ្យ គឺជាវិធីល្អបំផុត។
១. ហេតុអ្វីបានជាមានការលើសជាតិស្ករក្នុងឈាម?
គឺនៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់ឲ្យមានប្រសិទ្ធភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន។ អាំងស៊ុយលីន ជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើងមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបម្លែងទៅជាប្រភពថាមពល អាចឲ្យជីវិតអាចរស់នៅបាន។
ការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺទឹកនោមផ្អែម) មានន័យថា ឫមួយ មានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធភាព តែបរិមាណមិនគ្រប់គ្រាន់ ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន)។
២. ហេតុអ្វីបានជាការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចម្បងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន?
ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករ ក្នុងឈាមតែមួយមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវនិងឲ្យទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម

– ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃឈាមបេះដូង

– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ពិការភាពភ្នែក
– និងការបាត់បង់ការដឹងប្រព័ន្ធប្រសាទអវយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង

៣. តើមានដំបូន្មានអ្វីសំខាន់ៗ?
ដំបូន្មានសម្រាប់អ្នកជំងឺទឹកនោមផ្អែមខាងក្រោម គឺជាអ្វីដែលមនុស្សទូទៅត្រូវខិតខំអនុវត្តឲ្យបាន ដើម្បីការធានាបាននូវសុខភាពមួយ ប្រកបដោយសុវត្ថិភាពខ្ពស់
ក. ហាត់ប្រាណយ៉ាងតិច ៣០-៤៥នាទីក្នុងមួយថ្ងៃ (ក្នុងពេលតែម្តង ឬចែកជាពីរដង ក្នុងមួយថ្ងៃ)

ខ. បរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ដង និងទៀងពេលវេលា ដោយមានបន្លែចម្រុះជាមួយពេលអាហារនីមួយៗ

គ. កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
ឃ. ឈប់ពិសាបារី

ង. ជៀសវាងអាហារប្រៃឲ្យបានច្រើន
ច. កាត់បន្ថយអាហារកាឡូរីខ្ពស់ មកពីប្រភពស្ករ ខ្លាញ់ និងសាច់ក្រហម (សាច់គោ ជ្រូក ជាដើម)
ឆ. និងពិសេសបំផុត គឺកាត់បន្ថយឲ្យបានច្រើនបំផុតស្ថានភាពតានតឹងអារម្មណ៍ (ដែលជាមូលហេតុចម្បងនាំមកដល់វិបត្តិមេតាបូលិក)

“ក្រុមគ្រូពេទ្យគ្រប់ជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ និងពន្យល់លំអិតបន្ថែមលើរាល់ជម្រើសនៃការព្យាបាល ទៅតាមស្ថានភាពសុខភាព និងស្ថានភាពជំងឺនីមួយៗ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺខ្សោយពោះវៀន?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


