Connect with us

សុខភាព

អ៊ូហ្គង់ដា ប្រាប់ឲ្យប្រជាជនប្រយ័ត្ន ខណៈរកឃើញអ្នកឆ្លងជំងឺអេបូឡា ៩ករណីទៀត (មានវីដេអូ)

បានផុស

នៅ

ប្រទេសអ៊ូហ្គង់ដា បានរាយការណ៍អំពីការឆ្លងជំងឺអេបូឡា ចំនួន៩ករណីបន្ថែមទៀត នៅក្នុងរដ្ឋធានី កំប៉ាឡា, នាំឲ្យចំនួនសរុបនៃការឆ្លងដែលគេដឹង កើនដល់១៤ករណី ក្នុងរយៈពេលពីរថ្ងៃចុងក្រោយ។

ការផ្ទុះឡើង បានចាប់ផ្តើមក្នុងខែកញ្ញា នៅតំបន់ជនបទ ភាគកណ្តាលប្រទេសអ៊ូហ្គង់ដា។ មេរោគបានរីករាលដាលនៅដើមខែនេះទៅកាន់រដ្ឋធានី កំប៉ាឡា ដែលជាទីក្រុង មានប្រជាជនជាង ១.៦លាននាក់។

រដ្ឋមន្ត្រីសុខាភិបាលលោកស្រី Jane Ruth Aceng បាននិយាយនៅលើ Twitter ថា មនុស្ស៧នាក់ក្នុងចំណោម៩នាក់ ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ គឺជាសមាជិកគ្រួសាររបស់បុរសម្នាក់មកពីសង្កាត់ Masanafu។ ពេលនេះ គាត់បានបាត់បង់ជីវិតហើយ ដោយសារជំងឹអេបូឡា។ លោកស្រី​បន្ត​ថា មនុស្សម្នាក់​ទៀត គឺ​ជា​បុគ្គលិក​សុខាភិបាល ដែល​បាន​ព្យាបាល​បុរសរូប​នោះ និង​ប្រពន្ធរបស់គាត់​នៅ​គ្លីនិក​ឯកជន។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Aceng មិន​បាន​និយាយទេ​ថា​តើ ​អ្នក​ទាំង​ប្រាំបួន​ ត្រូវ​បាន​គេ​ដាក់ឲ្យធ្វើចត្តាឡីស័កឬក៏អត់ ​មុន​ពេល​ពួក​គេ​ធ្វើ​តេស្ដ​វិជ្ជមាន​។

លោកស្រី Aceng បាននិយាយនៅលើ Twitter របស់ខ្លួនថា “បងប្អូនជនជាតិអ៊ូហ្គង់ដា សូមមានការប្រុងប្រយ័ត្ន។ សូមរាយការណ៍ ប្រសិនបើអ្នកមានទំនាក់ទំនង ឬស្គាល់មនុស្សណាម្នាក់ដែលទាក់ទង”។

គួរបញ្ជាក់ថា មានករណីបញ្ជាក់ និងសង្ស័យជំងឺអេបូឡាជាង ៩០ ករណីនៅក្នុងប្រទេសអ៊ូហ្គង់ដា ចាប់តាំងពីមេរោគផ្ទុះឡើង រួមទាំងការស្លាប់មនុស្សយ៉ាងតិច ៤៤នាក់ផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

មេរោគដែលកំពុងចរាចរក្នុងប្រទេសអ៊ូហ្គង់ដា គឺជាប្រភេទជំងឺ “អេបូឡាបំប្លែងខ្លួនស៊ូដង់” ដែលមិនមានវ៉ាក់សាំងណាអាចយកឈ្នះបាន ខុសពីវីរុស Zaire ធម្មតា ដែលរីករាលដាលនៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម