សុខភាព
កុមារច្រើននាក់ទៀត ស្លាប់ដោយសារជំងឺ Strep A នៅ អង់គ្លេស
យោងតាមតួលេខចុងក្រោយពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបង្ហាញថា កុមារចំនួន៥នាក់ទៀតហើយ ត្រូវបានបញ្ជាក់ថា ស្លាប់នៅក្នុងប្រទេសអង់គ្លេស ដោយសារជំងឺ Strep A។

កាលពីប្រាំពីរថ្ងៃមុន នៅពេលដែលតួលេខចុងក្រោយត្រូវបានបញ្ចេញ, កុមារចំនួន១៦នាក់ត្រូវបានគេនិយាយថាស្លាប់ នៅក្នុងប្រទេសអង់គ្លេស។
ឥឡូវនេះ មានកុមារសរុប២១នាក់ហើយ ត្រូវបានគេដឹងថាស្លាប់ នៅក្នុងប្រទេសអង់គ្លេសពីទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺ Strep A ឬគេហៅថា iGAS។

កុមារចំនួន៣នាក់ផ្សេងទៀត ត្រូវបានគេដឹងថា ស្លាប់នៅក្នុងប្រទេសវែលស៍ និងអៀរឡង់ខាងជើង ដែលនាំឲ្យចំនួនអ្នកស្លាប់នៅចក្រភពអង់គ្លេសទាំងមូល ចាប់តាំងពីខែកញ្ញាមក កើនដល់២៤នាក់។
តួលេខចុងក្រោយរបស់ UKHSA និយាយថា មានករណីជំងឺ iGAS ចំពោះកុមារអាយុក្រោម១៨ឆ្នាំចំនួន ២៤៩ករណីនៅក្នុងប្រទេសអង់គ្លេស គិតត្រឹមបច្ចុប្បន្ន។
មានអ្នកស្លាប់សរុប ៩៤នាក់នៅក្នុងប្រទេសអង់គ្លេស រួមទាំងកុមារ២១នាក់ផងដែរ ខណៈក្រុមអាយុរបស់កុមារដែលភាគច្រើនកើតជំងឺ iGAS គឺពី១ទៅ៤ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


