សុខភាព
ស្បែកខ្លាញ់គួរថែមុខបែបណាកុំឲ្យឡើងមុន ឬកាន់តែឡើងខ្លាញ់?
ស្រីៗដែលមានស្បែកខ្លាញ់ តែងប្រឈមនឹងការឡើងខ្លាញ់ច្រើនជ្រុល ដែលនាំឲ្យផ្ទៃមុខកើតមានបញ្ហាមួយចំនួន ដូចជាកើតមុន រន្ធញើសធំ ឬស្ទះរន្ធញើស។ល។ ម្យ៉ាងវិញទៀត ជាតិពុល និងធូលីដី ក៏អាចបង្កឲ្យកើតមានកន្ទួលពកតូចៗនៅលើស្បែកផងដែរ។ យ៉ាងណាមិញ ដើម្បីគ្រប់គ្រងការផលិតខ្លាញ់ឲ្យបានល្អ គ្នាយើងដែលមានស្បែកខ្លាញ់គួរអនុវត្តន៍តិចនិកថែរក្សាស្បែកដូចខាងក្រោម។

១. សម្អាតស្បែក
ពិតណាស់ ដើម្បីគ្រប់គ្រងជាតិខ្លាញ់ដែលលើស យើងចាំបាច់ត្រូវសម្អាតស្បែកឲ្យបានស្អាតល្អ ដោយលាងមុខចំនួន២ទៅ៣ដងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ យើងគួរជ្រើសរើសហ្វូមលាងមុខណាដែលគ្មានជាតិខ្លាញ់ (Oil-free) និងមានសារធាតុផ្សំដូចជាSalicylic Acid, Tea tree oil រមៀត និងទឹកឃ្មុំ។
២. ជម្រុះកោសិកាចាស់
វិធីសាស្ត្រដ៏សំខាន់មួយទៀត គឺការជម្រុះកោសិកាចាស់ៗចំនួន១ដង ឬ២ដងក្នុងមួយសប្តាហ៍ ដើម្បីធានាថាស្បែករបស់យើងជៀសផុតពីការកើតមុនគ្រប់ប្រភេទ ក៏ដូចជាជួយឲ្យស្បែកមុខកាន់តែភ្លឺស្រស់ថ្លា។
៣. ប្រើទឹកជូតមុខដែលគ្មានជាតិអាកុលជារៀងរាល់ថ្ងៃ
ការជូតសម្អាតមុខជារៀងរាល់ថ្ងៃ អាចជួយកម្ចាត់ជាតិខ្លាញ់ដែលលើស និងធូលីដីចេញពីស្បែករបស់យើងបាន។ ដូច្នេះហើយ គ្នាយើងមិនគួររំលងដំណាក់កាលមួយនេះទេ។
៤. ផ្តល់សំណើមដល់ស្បែក និងលាបក្រែមការពារកម្តៅថ្ងៃ
ស្បែកខ្លាញ់ក៏ត្រូវការជាតិទឹក និងការផ្តល់សំណើមដូចគ្នា។ នៅពេលដែលយើងមិនផ្តល់សំណើមដល់ស្បែក នោះក្រពេញSebaceous នឹងផលិតខ្លាញ់កាន់តែច្រើន ដែលជាហេតុនាំឲ្យយើងប្រឈមនឹងបញ្ហាស្បែកផ្សេងៗ។ ដូច្នេះហើយ យើងគួរជ្រើសរើសក្រែមផ្តល់សំណើមដែលគ្មានជាតិប្រេង និងជាប្រភេទទឹក។ បន្ថែមពីនេះ យើងចាំបាច់ត្រូវលាបក្រែមការពារកម្តៅថ្ងៃឲ្យបានទៀងទាត់ ទោះបីជាស្ថិតនៅក្នុងអាកាសធាតុបែបណាក៏ដោយ ព្រមទាំងកាត់បន្ថយអាហារចៀន អាហារដែលមានជាតិស្ករខ្ពស់ និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ៕

-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


