សុខភាព
អ្នកវិទ្យាសាស្រ្ត ព្រមានឲ្យមនុស្សលោក ត្រៀមខ្លួនទប់ទល់នឹងជំងឺ “ផ្តាសាយឆ្កែ”
នៅថ្ងៃណាមួយ មនុស្សលោកអាចនឹងត្រូវវាយប្រហារដោយ “ជំងឺផ្តាសាយឆ្កែ” ដែលជាទម្រង់បំប្លែងខ្លួនពីជំងឺផ្តាសាយបក្សី។ នេះបើតាមការព្រមានពីអ្នកវិទ្យាសាស្រ្ត។

វីរុស H3N2 បានបង្កាត់ពូជនៅក្នុងសត្វឆ្កែកាលពីជិតពីរទសវត្សរ៍មុន ដោយវាអាចបណ្តាលឲ្យមនុស្សចេញរោគសញ្ញាដូចជាហៀរសំបោរ និងក្អក ជាដើម ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យស្លាប់បានទៀតផង។
ចាប់តាំងពីពេលនោះមក វាបានកកើតនិងប្រែក្លាយជាមេរោគពេញលក្ខណៈនៅក្នុងខ្លួនសត្វឆ្កែ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវចិនរកឃើញសញ្ញាដែលបង្ហាញថា មេរោគប្រភេទនេះ អាចនឹងឆ្លងមកមនុស្សជាក់ជាមិនខាន។
យោងតាមការធ្វើតេស្តសំណាកដែលយកចេញពីសត្វឆ្កែនាពេលថ្មីៗ, មេរោគនេះអាចស្គាល់កោសិកាមនុស្សកាន់តែច្បាស់ បើប្រៀបធៀបទៅនឹងសំណាកដែលគេធ្វើតេស្ត កាលពីមួយទសវត្សរ៍មុន។

នេះធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ភាគល្អិតមេរោគ ក្នុងការឆ្លងទៅកោសិកាក្នុងខ្លួនមនុស្ស ដែលមានន័យថា មេរោគមានសមត្ថភាពខ្លាំងជាងមុន ក្នុងការប្រជ្រៀតចូលខ្លួនមនុស្ស។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកសិកម្មចិនក្នុងទីក្រុងប៉េកាំង បានសរសេរនៅក្នុងទស្សនាវដ្តី eLife ថា “លទ្ធផលរបស់យើងបង្ហាញថា សត្វឆ្កែអាចដើរតួជាអន្តរការីសម្រាប់ការសម្របខ្លួននៃមេរោគគ្រុនផ្តាសាយបក្សីជាមួយមនុស្ស”។
ក្នុងការពិសោធន៍ គេបានយកមេរោគ H3N2 ចាក់ចូលសត្វឆ្កែចំនួន៦ក្បាល ប៉ុន្តែគ្មានសត្វឆ្កែណាមួយងាប់ទេ ដោយពួកវាសុទ្ធតែមានជំងឺស្រាល ហើយមកទល់នឹងពេលនេះ ក៏មិនទាន់មានរបាយការណ៍ថា មនុស្សណាម្នាក់ឆ្លងជំងឺផ្កាសាយឆ្កែនេះដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្របញ្ជាក់ច្បាស់ៗថា កូវីដ មានប្រភពដើមនៅក្នុងធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


