សុខភាព
វិធីបង្ការ និងការព្យាបាលជំងឺអេពីឡឹបស៊ី ឬជំងឺឆ្កួតជ្រូក
ជំងឺឆ្កួតជ្រូក (អេពីឡឹបស៊ី – Epilepsy) ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាធំៗនៃសុខភាពសាធារណៈ។ តាមរយៈអង្គការសុខភាពពិភពលោក មានអ្នកជំងឺឆ្កួតជ្រូកប្រមាណ ៦០លាននាក់នាពេលបច្ចុប្បន្ននេះ។ នៅប្រទេសកម្ពុជាអត្រាប្រេវ៉ាឡង់នៃជំងឺនេះ គឺមានប្រហែល ០,៥៨%។

នៅក្នុងសង្គមខ្មែរយើង ក៏ដូចជាប្រទេសដ៏ទៃទៀតលើពិភពលោកដែរ ភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ។ អ្នកជំងឺភាគច្រើនត្រូវទទួលរងនូវការរើសអើងពីមិត្តភក្តិនិងមជ្ឈដ្ឋានជុំវិញ។ ពួកគាត់ពេលខ្លះត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។
ក) រោគសញ្ញា
រោគសញ្ញានៃជំងឺនេះអាចប្រែប្រួលទៅតាមទីតាំង និងទំហំដែលប៉ះពាល់ទៅលើខួរក្បាលដូចជា
– បាត់បង់ស្មារតីភ្លាមៗ
– រឹងខ្លួន និងមានចលនាកន្ត្រាក់ពេញដងខ្លួន និងអវយវៈ
– មានខាំអណ្ដាត ឬរបួសដោយការដួល
– មានលេចនោម
– អាចវង្វេងវង្វាន់ ឈឺក្បាល ឈឺសាច់ដុំ ក្រោយប្រកាច់
– ជួនកាលអាចមានអាការៈស្ពឹកៗ នៅផ្នែកណាមួយនៃរាងកាយ
– ជួនកាលអាចមានការពិបាកនិយាយ ឬមានអារម្មណ៍ប្លែកៗខុសពីធម្មតា


ខ) មូលហេតុ
អ្នកជំងឺឆ្កួតជ្រូក ដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំៗមានដូចជាៈ
– ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
– ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល
– ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
– មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនីញ៉ា នៅក្នុងខួរក្បាល
– ការវិវត្តន៍ខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ
– ពុលដោយសារពិសាសុរាច្រើនពេក ឬក៏ពពួកថ្នាំញៀនផ្សេងៗទៀត។

គ) ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើៈ
– រោគសញ្ញាគ្លីនិក
– ការវាស់រលកចរន្តកោសិកាខួរក្បាលដោយម៉ាស៊ីន EEG ដោយវេជ្ជបណ្ឌិតជំនាញ
– ការថតឆ្លុះខួរក្បាលដោយម៉ាស៊ីន MRI ឬ Scanner

ឃ) ការព្យាបាល និងការបង្ការ
– ដូចបានរៀបរាប់ពីខាងលើ ជំងឺឆ្កួតជ្រូកមានទម្រង់ខុសៗគ្នា ដូច្នេះការព្យាបាលក៏ប្រែប្រួលទៅតាមនោះដែរ។ គ្រូពេទ្យអាចសម្រេចចិត្តជ្រើសរើសថ្នាំណាមួយ ដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
– ដើម្បីបង្ការការប្រកាច់ អ្នកជំងឺត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងជៀសវាងពីការសេពគ្រឿងស្រវឹង
– ត្រូវជៀសវាងការងារ ឬស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើង ។ល។

បើមានអាការៈដូចបានជម្រាបខាងលើ ឬសង្ស័យថា មានជំងឺនេះ សូមរួសរាន់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺឆ្កួតជ្រូក ឬអេពីឡឹបស៊ី គឺជាជំងឺដែលព្យាបាលជាសះស្បើយ។ “សូមកុំរើសអើងជាមួយអ្នកជំងឺឆ្កួតជ្រូក ព្រោះជំងឺនេះមិនឆ្លងទេ!”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹង ការព្យាបាលនិងបង្ការជំងឺមហារីកក្រពះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ