Connect with us

សុខភាព

តើ​អ្វី​ទៅជា​ជំងឺមហារីក​មាត់ស្បូន​?

បានផុស

នៅ

ជំងឺមហារីក​មាត់ស្បូន គឺជា​ការវិវត្ត​មិន​ប្រក្រតី និង​លឿន​ខុសធម្មតា នៃ​កោសិការ​របស់​មាត់ស្បូន​ស្ត្រី បង្កើតបានជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅថា ​ជា​ជំងឺ​ដុំ​សាច់​មហារីក​។ វា​មាន​និន្នាការ​រាលដាល​សរីរាង្គ​ជុំវិញ (Invasion) និង​សរីរាង្គ​នៅ​ឆ្ងាយ (Metastasis)​។ ជំងឺ​នេះ​ឈរ​លំដាប់​ទី​១​នៃ​ជំងឺមហារីក​របស់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ការព្យាបាល​ជំងឺមហារីក​មាត់ស្បូន​មាន​អ្វីខ្លះ​? ការព្យាបាល​ជំងឺមហារីក​មាត់ស្បូនធ្វើតាមដំណាក់ កាល​របស់​ជំងឺ (FIGO classification) ប៉ុន្តែ​ជាទូទៅ​ការព្យាបាល​រួមមាន ៖

– ការព្យាបាល​ដោយ​កាំរស្មី (​ការ​បញ្ចាំង និង​ស្អំ​)

– ការចាក់​ថ្នាំ​គីមី

– ការវះកាត់​

៣) ហេតុអ្វី​ត្រូវការ​កាំរស្មី​ក្នុងការ​ព្យាបាល ?

– ជា​វិធីសាស្ត្រ​ដើរតួ​យ៉ាងសំខាន់​ដែលជា​លក្ខណៈ​ស្តង់ដារ​ក្នុងការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន​ចាប់ពី​ដំណាក់​ការ IB3-IVA (​ទំហំ​ដុំ​សាច់​ធំ​ជាង៤​ស​.​ម ឫ​ដុំ​សាច់​រាលដាល​ដល់​សរីរាង្គ​ជាប់មាត់ ស្បូន​)​។

– ការព្យាបាល​ដោយ​កាំរស្មី គឺមាន​គោលដៅ​សម្លាប់ រឺ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការ ប៉ះពាល់​ទៅលើ​សរីរាង្គ​ជិតខាង​ឲ្យ​បាន​តិចតួច​បំផុត​។​

– ព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជាសះស្បើយ (Curative radiotherapy): ការព្យាបាល​ដោយ​កាំរស្មី បូករួម​ជាមួយនឹង​ការព្យាបាល​ដោយ​ការចាក់​ថ្នាំ​គីមី និង​ការ​ស្អំ​ដោយ​កាំរស្មី​។​

– ព្យាបាល​ក្នុង​គោលបំណង​ពន្យារ រឺ​សម្រន់ (Palliative radiotherapy): ការព្យាបាល​ដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់ ឬ ទប់​មិន​ឲ្យ​មានការ​ហូរឈាម​ភ្លាមៗ ដើម្បី​ពន្យា​ជីវិត និង​គុណភាព​ជីវិតចុងក្រោយ​របស់​អ្នកជំងឺ​។​

៤) ប្រភេទ​នៃ​ការព្យាបាល​ដោយ​កាំរស្មី​ក្នុង​ជំងឺមហារីក​មាត់ស្បូន​មាន​៖

– ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy): កាំរស្មី​ត្រូវបាន​បញ្ចេញ​ពី​ម៉ាស៊ីន​ដោយមាន​ការ ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ដទៃទៀត​រហូត​ទៅដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។​

– ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy): ជាការ​ដាក់បញ្ចូល​ប្រភព​កាំរស្មី​ឲ្យ​ជិត រឺ ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេងៗ​។​

​សូមមេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​យល់ដឹង​បន្ថែម​ពី​ការព្យាបាល​ជំងឺមហារីក​មាត់ស្បូន​ដោយ​កាំរស្មី​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម