សុខភាព
៤ យ៉ាងដែលអ្នកគួរដឹង នៅពេលរាករូស
បញ្ហារាករូសយើងគ្រប់គ្នាសុទ្ធតែជួបប្រទះ មិនថាក្មេងឬចាស់នោះទេ។ អ្នកខ្លះរាករហូតខ្សោះជាតិទឹកក្នុងខ្លួន រហូតទៅជាស្លេកស្លាំង និងគ្មានកម្លាំងកំហែងធ្វើកិច្ចការងារ។
យ៉ាងណាមិញប្រសិនបើលោកអ្នកជួបបញ្ហារាករូសដោយមិនដឹងមូលហេតុ អ្នកក៏ត្រូវដឹងនូវចំណុចខ្លះៗដើម្បីជួយទប់ស្កាត់ឬព្យាបាលទាន់ពេល។

១ រាកដោយសារពុលអាហារ ឬរលាកពោះវៀន ការព្យាបាលខុសគ្នា
ក្នុងករណីពុលអាហារ បណ្តាលមកពីការឆ្លងមេរោគ មិនចាំបាច់លេបថ្នាំសំលាប់មេរោគទេ។ ប៉ុន្តែប្រសិនបើពោះវៀនរលាកនោះមានថ្នាំអង់ទីប៊ីយោទិច។ រោគសញ្ញាអាចឃើញពីលាមកមានឈាម ឬច្រើនជាង ១០ ដងឬច្រើនជាងនេះ។
២ តមអាហារគ្រប់ប្រភេទ
លើកលែងតែអាហារទន់ៗ ដូច្នេះ អង្ករ គុយទាវ ទឹកដោះគោ ភេសជ្ជៈ ផ្លែឈើ ត្រូវបានហាមឃាត់ អ្នកត្រូវតែបរិភោគតែបបរ និងទឹករ៉ែតែប៉ុណ្ណោះ ព្រោះខណៈពេលដែលរាងកាយអស់កម្លាំង ពោះវៀនមិនទាន់រួចរាល់ក្នុងការរំលាយទេ។ ប៉ុន្តែវាត្រៀមខ្លួនរួចរាល់ហើយដើម្បីស្រូបយកតែម៉ូលេគុលអាហារតូចៗប៉ុណ្ណោះ បើមិនដូច្នេះទេ វានឹងត្រូវបានបញ្ចេញម្តងទៀត។
៣ ថ្នាំដែលអាចប្រើបានចំពោះអ្នកពុលអាហារអាចជួយកាត់បន្ថយការស្រូបយកមេរោគ
ថ្នាំប្រឆាំងការចង្អោរ និងក្អួត ថ្នាំគ្រុនក្តៅ ទឹកអំបិលរ៉ែ មិនចាំបាច់ប្រើថ្នាំអង់ទីប៊ីយោទិចទេ។
៤ ចំពោះការពុលអាហារ បើមិនធូរស្បើយទេ សូមទៅជួបគ្រូពេទ្យ
ប៉ុន្តែប្រសិនបើពោះវៀនរលាក អ្នកត្រូវតែទៅជួបគ្រូពេទ្យជានិច្ច។ លើសពីនេះទៀត ការរក្សាអនាម័យ លាងដៃឲ្យបានហ្មត់ចត់ ផឹកទឹកស្អាត និងបរិភោគអាហារស្រស់ ស្អាត និងក្តៅ នឹងជួយការពារជំងឺនេះបានយ៉ាងប្រសើរ៕

ប្រែសម្រួល សាង ស្រីល័ក្ខ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


