សុខភាព
បុរសអាយុវែង ច្រើនតែមានចំណូលចិត្ត ៥ យ៉ាងនេះក្នុងខ្លួន
ការរក្សាចំណង់ចំណូលចិត្តដែលមានសុខភាពល្អ ជួយពន្យារអាយុជីវិតរបស់បុរស។ ដូច្នេះ ដើម្បីរក្សាបាននូវសុខភាពល្អ ទោះចូលដល់វ័យកណ្តាល បុរសគួរអនុវត្តនូវចំណូលចិត្តទាំង ៥ ខាងក្រោមនេះជាប្រចាំ។
មនុស្សភាគច្រើនដឹងថា អាយុវែងអាចត្រូវបានកំណត់ដោយផ្នែកដោយហ្សែន។ ទោះបីជាយ៉ាងណាក៏ដោយ បន្ថែមពីលើកត្តាហ្សែន ការកសាងទម្លាប់ និងចំណូលចិត្តដែលមានសុខភាពល្អ ក៏រួមចំណែកដល់ការកែលម្អសុខភាព និងពន្យារអាយុជីវិតរបស់បុរសផងដែរ។
ផ្ទុយទៅវិញ ការអនុវត្តទម្លាប់អាក្រក់ជាប្រចាំ អាចប៉ះពាល់ដល់សុខភាព បង្កើនហានិភ័យនៃជំងឺ និងអាចបណ្តាលឲ្យបុរសស្លាប់ដោយសារជំងឺផ្សេងៗជាច្រើន។
ឮដើម្បីរក្សាសុខភាព និងអាយុវែង បុរសគួររក្សាចំណូលចិត្តទាំង ៥ ខាងក្រោមនេះ។

១ ចូលចិត្តហាត់កីឡា
លំហាត់ប្រាណទៀងទាត់ មិនត្រឹមតែជួយឲ្យបុរសរក្សារាងស្អាត និងកាត់បន្ថយជាតិខ្លាញ់ដែលលើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយ៉ាងមានប្រសិទ្ធភាពការពារហានិភ័យនៃជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង មហារីក។ សាស្ត្រាចារ្យរងវេជ្ជបណ្ឌិត Nieca Goldberg នៃសាលាវេជ្ជសាស្ត្រ Grossman នៅសាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយថា “មានការសិក្សាជាច្រើនដែលបង្ហាញថា ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយរក្សាមុខងារនៃការយល់ដឹង ធ្វើឲ្យរាងកាយមានសុខភាពល្អ ដោយហេតុនេះរួមចំណែកដល់អាយុវែង”។
២ ចូលចិត្តសើច
បុរសដែលចូលចិត្តសើច ច្រើនតែមានចិត្តគំនិតល្អ តែងតែមានសុទិដ្ឋិនិយម និងរីករាយ និងមានគំនិតវិជ្ជមានក្នុងជីវិត។ អារម្មណ៍រីករាយគឺមានប្រយោជន៍ក្នុងការធ្វើអោយប្រសើរឡើងនូវភាពស៊ាំរបស់រាងកាយ។ ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានរកឃើញថា មនុស្សចាស់ដែលមានអាកប្បកិរិយាវិជ្ជមានកាត់បន្ថយហានិភ័យនៃជំងឺបាន ៤០% បើប្រៀបធៀបទៅនឹងអ្នកដែលមានគំនិតអវិជ្ជមាន។ ជាពិសេស ការស្រាវជ្រាវបង្ហាញថា មនុស្សចាស់ដែលគិតវិជ្ជមានអំពីភាពចាស់ និងភាពជាប់បានយូរ អាចរស់នៅបានយូរជាងអ្នកគិតអវិជ្ជមានអំពីភាពចាស់ ៧.៥ ឆ្នាំ។
ការសិក្សាផ្សេងទៀតក៏បានរកឃើញថាអ្នកទុទិដ្ឋិនិយមគឺ ៤២% ទំនងជាស្លាប់មុនអាយុជាងអ្នកសុទិដ្ឋិនិយម។ ដូច្នេះហើយ ការគ្រប់គ្រងស្ត្រេស ញញឹមឲ្យបានច្រើន និងមានទស្សនៈវិជ្ជមានលើជីវិត គឺជាមូលដ្ឋានសម្រាប់អាយុវែង។
៣ ចូលចិត្តផឹកទឹកចម្រោះ
ទឹកជាធាតុដ៏សំខាន់សម្រាប់មនុស្សក្នុងការរស់នៅ។ បើគ្មានការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់រាងកាយមនុស្សអាចរស់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការផឹកទឹកឲ្យបានគ្រប់គ្រាន់ គឺជាកត្តាដែលជួយឲ្យអ្នកមានអាយុវែង។ ទោះជាយ៉ាងណាក៏ដោយ បុរសជាច្រើនមានទម្លាប់ទទួលទានទឹកតិច ដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ទឹកជួយរាងកាយកម្ចាត់ជាតិពុលតាមរយៈថ្លើម និងតម្រងនោម។ ទឹកក៏ជួយរាងកាយស្រូបយកសារធាតុចិញ្ចឹមដោយដឹកអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកោសិកា។ លើសពីនេះ ទឹកក៏ជួយឱ្ឲ្យដំណើរការរំលាយអាហារដំណើរការយ៉ាងរលូន ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងជួយដល់ចរន្តឈាម។
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកគ្រប់គ្រាន់ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនបាន ៤៥% និងហានិភ័យនៃជំងឺមហារីកប្លោកនោម ៥០% ។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ក៏ជួយការពារសុខភាព និងអាយុវែង ដោយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដូចជាជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៤ ចូលចិត្តញ៉ាំបន្លែ និងផ្លែឈើ
បុរសតែងតែចូលចិត្តញ៉ាំសាច់ច្រើន អាហារបំពងខ្លាញ់ និងផឹកស្រា។ ប៉ុន្តែទម្លាប់នៃការញ៉ាំនេះអាចបង្កើនហានិភ័យនៃជំងឺរបស់រាងកាយ បង្កើនហានិភ័យនៃជំងឺក្រពះពោះវៀន សូម្បីតែមហារីកក្រពះ។ ចំណែកឯរបបអាហារដែលមានសុខភាពល្អ ផ្ទុយទៅវិញ អាចជួយបុរសការពារជំងឺ និងពន្យារអាយុជីវិតបាន។
អ្នកជំនាញបានចង្អុលបង្ហាញថា ការបង្កើនការទទួលទានអាហារដែលមានជីវជាតិល្អចំពោះសុខភាពដូចជា គ្រាប់ធញ្ញជាតិ បន្លែ មើម និងផ្លែឈើ និងការកំណត់ការទទួលទានអាហារដែលមានជាតិខ្លាញ់ និងសាច់ក្រហមអាចនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព។ គ្រាប់ បន្លែ មើម និងផ្លែឈើសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិដែលមានប្រយោជន៍ចំពោះសុខភាព។ លើសពីនេះទៅទៀត ពួកវាជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា ទង់ដែង ម៉ាញ៉េស្យូម ប៉ូតាស្យូម ហ្វូឡាត នីអាស៊ីន និងវីតាមីន B6 និងវីតាមីន E។
ការសិក្សាជាច្រើនក៏បានភ្ជាប់របបអាហារដែលសម្បូរទៅដោយអាហារដែលមានមូលដ្ឋានលើរុក្ខជាតិជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់មុនអាយុ ជំងឺមហារីក ជំងឺមេតាប៉ូលីស ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត និងការថយចុះមុខងារខួរក្បាល។
៥ ស្រឡាញ់ការសិក្សា និងទំនាក់ទំនងសង្គម
ការរៀនអ្វីថ្មីៗឥតឈប់ឈរ និងបង្កើនការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ និងសាច់ញាតិអាចជួយបង្កើនសមត្ថភាពយល់ដឹង និងធ្វើឲ្យខួរក្បាលមានថាមពលឡើងវិញ ការពារជំងឺវង្វេង។អ្នកជំនាញនិយាយថា ការកសាង និងរក្សាទំនាក់ទំនងជាមួយទំនាក់ទំនងជិតស្និទ្ធ និងវិជ្ជមាន អាចជួយអ្នកកាត់បន្ថយភាពតានតឹង និងនាំមកនូវការលួងលោមដល់ចិត្ត និងជីវិតរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈ ៣ មុខ បំពុលខួរក្បាល បង្កើនហានិភ័យនៃជំងឺវង្វេងដល់ទៅ ៣៩ភាគរយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


