សុខភាព
សណ្តែកខ្មៅ ជាភេសជ្ជៈយិនស៊ិនពេលព្រឹក ជួយបញ្ចុះជាតិស្ករក្នុងឈាម និងការពារឆ្អឹងឲ្យរឹងមាំ
ប្រសិនបើអ្នកចង់កែលម្អសុខភាព ឬការពារជំងឺ អ្នកប្រហែលជាគិតភ្លាមៗអំពីការប្រើប្រាស់ថ្នាំគ្រាប់។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំមិនត្រឹមតែថ្លៃទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។ នៅក្នុងធម្មជាតិមានអាហារជាច្រើនដែលមានឥទ្ធិពលឱសថដូចជាសណ្តែកខ្មៅ។ អ្នកអាចប្រើពួកវាយ៉ាងពិតប្រាកដដើម្បីកែលម្អសុខភាពរបស់អ្នក និងគាំទ្រការព្យាបាលជំងឺ។
នៅក្នុងវប្បធម៌ធ្វើម្ហូបរបស់ជប៉ុន និងកូរ៉េ ចានដែលធ្វើពីសណ្តែកខ្មៅគឺមានប្រជាប្រិយភាពខ្លាំងណាស់។ ពីតែសណ្តែកតូចមួយ មនុស្សអាចធ្វើម្ហូបគ្រប់ប្រភេទ ភេសជ្ជៈមានជីវជាតិ ឬទឹកខ្មេះសណ្តែកខ្មៅ ដែលល្អសម្រាប់សុខភាព និងប្រសិទ្ធភាពសម្រាប់សម្រស់។
មនុស្សបុរាណតែងតែជឿថា សណ្តែកខ្មៅមួយក្តាប់តូចក្នុងមួយថ្ងៃ ល្អដូចប៉ូវកំលាំង។ ដើម្បីស្រូបយកសារធាតុចិញ្ចឹមដ៏មានតម្លៃទាំងនេះ អ្នកអាចប្រើសណ្តែកខ្មៅឆ្អិនដោយផ្ទាល់ ឬផឹកទឹក។ ប្រសិនបើយើងផឹកវានៅពេលត្រឹមត្រូវ ជាពិសេសនៅពេលព្រឹក យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសម្រស់។

ទឹកសណ្តែកខ្មៅមានមាតិកាខ្ពស់នៃសារធាតុ pectin ជាតិសរសៃរលាយ។ នៅពេលដែលយើងផឹកទឹកសណ្តែកខ្មៅមុនពេលអាហារពេលព្រឹក យើងនឹងមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លាន។ បន្ទាប់ពីភ្ញាក់ពីគេងមួយយប់ ឈាមក្នុងខ្លួននឹងកាន់តែក្រាស់ ដោយសារយើងមិនបានផឹកទឹកពេញមួយយប់ ខណៈពេលដែលថ្លើម និងតម្រងនោមនៅតែធ្វើការដើម្បីច្រោះឈាម និងកម្ចាត់ជាតិពុល។ ការទទួលទានទឹកសណ្តែកខ្មៅនៅពេលព្រឹកពេលភ្ញាក់ពីគេង ជួយបញ្ចុះទឹកនោម សម្អាតផ្លូវនោម និងកម្ចាត់ជាតិពុលចេញពីរាងកាយបានលឿនជាងមុន។ លើសពីនេះ ការប្រើប្រាស់ទឹកប្រភេទនេះជាប្រចាំ ក៏នាំមកនូវអត្ថប្រយោជន៍ល្អៗជាច្រើនដល់អ្នកប្រើប្រាស់ផងដែរ៖
ពង្រឹងភាពស៊ាំ សណ្ដែកខ្មៅសម្បូរទៅដោយប្រូតេអ៊ីនរុក្ខជាតិដែលមានសារៈសំខាន់សម្រាប់រាងកាយមនុស្សវាអាចបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងនឹងជំងឺ។ នៅពេលដែលរាងកាយមិនទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ បរិមាណអង្គបដិប្រាណនៅក្នុងខ្លួននឹងមិនត្រូវបានសំយោគទេ ដែលនាំឲ្យថយចុះភាពស៊ាំ និងអស់កម្លាំង។ ដូច្នេះហើយ ការទទួលទានសណ្តែកខ្មៅច្រើន អាចបង្កើនភាពស៊ាំ។
ការថែរក្សាស្បែក យោងតាមសារព័ត៌មាន Xinhuanet សណ្តែកខ្មៅសម្បូរទៅដោយសារធាតុ Anthocyanins វីតាមីន E សារធាតុ isoflavones និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត ដែលក្នុងនោះមាតិកាវីតាមីន E ខ្ពស់ជាពិសេស។ ការសិក្សាបានរកឃើញថារាល់ ១០០ ក្រាមនៃសណ្តែកខ្មៅមានផ្ទុករហូតដល់ ១៧.៣៦ មីក្រូក្រាម។ ដូច្នេះហើយ ការទទួលទានសណ្តែកខ្មៅជាប្រចាំ អាចជួយរាងកាយមនុស្សទប់ទល់នឹងការវាយលុករបស់រ៉ាឌីកាល់សេរី មានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាពស្បែក ដោយហេតុនេះដើរតួក្នុងការធ្វើឲ្យស្បែកស្រស់ថ្លា មានសុខភាពល្អ និងក្មេងជាងវ័យ។
ការថែទាំសុខភាពសរសៃឈាមបេះដូង សណ្តែកខ្មៅមានផ្ទុកសារធាតុ Sterols រុក្ខជាតិជាច្រើន ដែលជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងឈាម។ អាស៊ីត linoleic ដ៏សម្បូរបែបដែលមាននៅក្នុងសណ្តែកខ្មៅត្រូវបានគេស្គាល់ថាជា ប៉ូវកំលាំងឈាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារកូឡេស្តេរ៉ុល។ វាអាចត្រូវបានគេមើលឃើញថាសណ្តែកខ្មៅជួយការពារសុខភាពសរសៃឈាមបេះដូង និងជួយការពារការកើតឡើង និងការវិវត្តនៃជំងឺមួយចំនួន។
ជាតិស្ករក្នុងឈាម អាហារដែលមាន GI ទាប (សន្ទស្សន៍គ្លីសេមិក) ដូចជាសណ្តែកខ្មៅ ត្រូវបានគេបង្ហាញថា ធ្វើឱ្ឲ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាម លើកកម្ពស់ការសម្រកទម្ងន់ និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីតចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២។
ជួយឆ្អឹងមានសុខភាពល្អ កាល់ស្យូម និងផូស្វ័រ គឺជាសារធាតុរ៉ែសំខាន់ពីរក្នុងការបង្កើតរចនាសម្ព័ន្ធឆ្អឹង ខណៈពេលដែលជាតិដែក និងស័ង្កសីដើរតួក្នុងការរក្សាភាពរឹងមាំ និងការបត់បែនសម្រាប់ឆ្អឹង និងសន្លាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសារធាតុផ្សំទាំងអស់ដែលបានរៀបរាប់ខាងលើមាននៅក្នុងសណ្តែកខ្មៅ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ការពារជំងឺឆ្អឹង និងសន្លាក់ និងធ្វើឆ្អឹងរឹងមាំ អ្នកគួរតែរក្សាទម្លាប់ប្រើប្រាស់ទឹកសណ្តែកខ្មៅអាំង។
ជំរុញចលនាពោះវៀន ដោយសារតែសណ្តែកខ្មៅសម្បូរទៅដោយជាតិសរសៃ វាអាចជំរុញចលនាពោះវៀន សម្រួលបញ្ហាពោះវៀន និងធ្វើឲ្យចលនាពោះវៀនកាន់តែរលូន។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា បន្ទាប់ពីទទួលទានសណ្តែកខ្មៅហើយ យកល្អគួរតែចងចាំផឹកទឹកឲ្យបានច្រើន ដើម្បីបង្កើនតួនាទីនៃជាតិសរសៃ។
ជំរុញការស្រូបយកជាតិដែក សារធាតុផ្សំនៅក្នុងសំបកសណ្តែកខ្មៅ ជួយកែលម្អការស្រូបយកជាតិដែករបស់រាងកាយ និងជួយកាត់បន្ថយរោគសញ្ញាមួយចំនួននៃកង្វះជាតិដែក។
ការពារជំងឺមហារីក និងដាច់សរសៃឈាមខួរក្បាល វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង Akitsu នាយកមន្ទីរពេទ្យ Akitsu ក្នុងប្រទេសជប៉ុន បាននិយាយនៅក្នុងអត្ថបទមួយថា ទឹកសណ្តែកខ្មៅ គឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ការពារការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។ Akitsu ចង្អុលបង្ហាញថាការកើតឡើងនៃជំងឺ myocardial infarction, ជំងឺដាច់សរសៃឈាមខួរក្បាលនិងមហារីកមិនអាចបំបែកចេញពីសារធាតុដែលគេហៅថា អុកស៊ីសែនសកម្មបានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការសិក្សា៖ កាហ្វេ ជួយកាត់បន្ថយការស្លាប់ ជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


