សុខភាព
ទម្លាប់ពេលព្រឹកតូចៗ តែអាចធ្វើឲ្យធ្មេញលឿងដោយមិនដឹងខ្លួន
ជាធម្មតានៅពេលដែលយើងក្រោកពីដំណេក ភាគច្រើនតែងតែក្រោកភ្លាមៗ ដើម្បីងូតទឹកឬដុសធ្មេញ ឬអ្នកខ្លះប្រហែលជាជ្រើសរើសរង់ចាំបន្ទាប់ពីផឹកកាហ្វេពេលព្រឹក។ ប៉ុន្តែមានអាកប្បកិរិយាមួយចំនួនថែមទៀត ដែលអាចធ្វើឲ្យធ្មេញលឿងដោយអ្នកមិនដឹងខ្លួន។
ទន្តបណ្ឌិត Shaadi Manouchehri ម្ចាស់ Instagram dr.shaadi.manouchehri បានចេញការព្រមានថា ការដុសធ្មេញភ្លាមៗបន្ទាប់ពីផឹកកាហ្វេអាចបំផ្លាញស្រទាប់ធ្មេញ។
លោកស្រីវេជ្ជបណ្ឌិត Chadi បញ្ជាក់ដូច្នេះ “កុំដុសធ្មេញរបស់អ្នកបន្ទាប់ពីផឹកកាហ្វេ ព្រោះកាហ្វេមានជាតិអាស៊ីតខ្ពស់។ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ អាស៊ីតនឹងជាប់លើផ្ទៃធ្មេញដែលអាចធ្វើឲ្យស្រទាប់ធ្មេញពុក។ ដូច្នេះហើយ យើងគួររង់ចាំយ៉ាងហោចណាស់ ៣០-៦០ នាទី មិនចាំបាច់ដុសធ្មេញឡើយ។ គ្រាន់តែលាងមាត់ជាមួយទឹកខ្ពុរមាត់ ឬផឹកទឹកគឺគ្រប់គ្រាន់”។
ក្នុងនោះផងដែរ វេជ្ជបណ្ឌិតរូបនោះក៏ណែនាំកុំដុសធ្មេញក្រោយពេលញ៉ាំអាហារពេលព្រឹក ឬបន្ទាប់ពីក្អួតផងដែរ។ នាងបានពន្យល់បន្ថែម “យើងមិនគួរដុសធ្មេញរបស់យើងបន្ទាប់ពីញ៉ាំអាហារពេលព្រឹក។ ព្រោះបើដុសភ្លាមក្រោយញ៉ាំរួច វានឹងបំផ្លាញស្រទាប់ធ្មេញថែមទៀត។ នៅពេលអ្នកភ្ញាក់ពីគេងដំបូង នឹងមានបាក់តេរីជាច្រើនកកកុញនៅក្នុងមាត់របស់អ្នក ដែលគួរលាងសម្អាតមុនពេលញ៉ាំអាហារពេលព្រឹក។”
ចំពោះការក្អួត លោកស្រីវេជ្ជបណ្ឌិត Chadi ពន្យល់ថា “ក្រពះមានជាតិអាស៊ីតខ្លាំង ខណៈពេលដែលធ្មេញរបស់យើងត្រូវបានបង្កើតឡើងដោយសារធាតុរ៉ែ ដូច្នេះនៅពេលដែលអាស៊ីតចេញពីក្រពះចូលមកក្នុងមាត់ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ វាដូចជាការត្រដុសជាតិអាស៊ីតទៅលើផ្ទៃធ្មេញរបស់អ្នក បណ្តាលឲ្យ corrosion កាន់តែច្រើន អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ៣០-៦០ នាទីមុនពេលដុសធ្មេញរបស់អ្នក។ សម្រាប់អ្នកដែលមិនអាចរង់ចាំបាន គេបានណែនាំឲ្យលាងមាត់ជាមួយនឹងទឹកខ្ពុរមាត់ ដើម្បីបំបាត់ក្លិនមាត់មិនល្អ។ បន្ទាប់មកផឹកទឹក ជួយកាត់បន្ថយជាតិអាស៊ីតក្នុងមាត់បានលឿន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វេជ្ជបណ្ឌិតម្នាក់ប្រាប់មូលហេតុ ដែលអ្នកជំងឺលើសឈាម មិនគួរផឹកកាហ្វេនៅព្រឹកព្រលឹម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


