សុខភាព
បៀបការពារទារកឈ្លក់ទឹកដោះ!
ការបំបៅដោះ គឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១) អ្វីទៅជាការឈ្លក់ទឹកដោះ?
ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។
២) កត្តាអ្វីខ្លះដែលធ្វើឲ្យទារកឈ្លក់?
ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
– ទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់
– ទារកដែលមានបញ្ហាបេះដូង
– ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
– ទារកដែលក្អែញឹកញាប់
– ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកឲ្យបៅ ឬការបំបៅមិនបានត្រឹមត្រូវ

៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
– អាចបង្កឲ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
– ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
– ទារកអាចនឹងមិនសូវឡើងទម្ងន់
៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?
ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
– លែងចង់បៅ ឬងាកចេញ
– ប្តូរពណ៌សម្បុរពីក្រហម ទៅជាស្វាយ ឬខ្មៅ
– ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
– ក្អក ពេលកំពុងបៅ ឬក្រោយបៅ
– ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់


៥) តើធ្វើដូចម្តេចកុំឲ្យទារកឈ្លក់ទឹកដោះ?
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
– ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ។
– រៀបចំស្ថានភាពទារកឲ្យបានត្រឹមត្រូវដោយ លើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
– ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ។
– ប្រសិនបើទារកក្អែញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង។



សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។ សូមចងចាំថា“ទឹកដោះម្តាយ គឺជាជម្រើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុអ្វីបណ្តាលឲ្យរលូតកូន !
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


