ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ជំរុញមណ្ឌលសុខភាពទួលគោក កែលម្អបន្ថែមលើអនាម័យ និង បរិស្ថាន ដើម្បីក្លាយជាមណ្ឌលសុខភាពគំរូ
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញមណ្ឌលសុខភាពទួលគោករាជធានីភ្នំពេញ ត្រូវធ្វើការកែលម្អបន្ថែមទៀតទៅលើអនាម័យ សណ្តាប់ធ្នាប់ និង បរិស្ថាន ឱ្យបានប្រសើរ ដើម្បីក្លាយជាមណ្ឌលសុខភាពគំរូនាពេលខាងមុខ។

នៅក្នុងឱកាសចុះពិនិត្យមណ្ឌលសុខភាពទួលគោកដោយមិនជូនដំណឹងជាមុនកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ លោករដ្ឋមន្ត្រី បានលើកឡើងថា បន្ទាប់ពីចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពទួលគោករួចមកសង្កេតឃើញថា មណ្ឌលសុខភាពនេះមានភាពល្អប្រសើរមួយចំនួន និង ត្រូវខិតខំបន្ថែមទៀត ទាំងមណ្ឌលសុខភាព និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធ អគារ បរិស្ថានមានលក្ខណៈសមរម្យ ការបម្រើសេវាមានលក្ខណៈមធ្យម ការពិគ្រោះ និង ពិនិត្យផ្ទៃពោះបង្គួរតាមភូមិសហគមន៍មានភាពសកម្ម។ ចំណែកអនាម័យ និង បរិស្ថានជំរុញមធ្យម និង ការរៀបចំសណ្តាប់ធ្នាប់ត្រូវការកែលម្អបន្ថែម។

លោករដ្ឋមន្ត្រី បានបន្តថា រីឯហេដ្ឋារចនាសម្ព័ន្ធ ត្រូវកែលម្អជាច្រើនទាំងអគារ ប្រព័ន្ធអគ្គិសនី បង្កើនសោភណភាពសួនបៃតង ហើយអគារត្រូវរៀបចំឱ្យបានល្អប្រសើរជាងនេះ ត្រូវរៀបចំកន្លែងទុកដាក់ឱសថបានល្អ ត្រូវយកចិត្តទុកដាក់ និង ក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកសុខាភិបាលសមរម្យ ឯកសណ្ឋានត្រូវមានគ្រប់ពេលវេលា ជាពិសេសក្នុងពេលបម្រើសេវា និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈ និង រក្សាការសម្ងាត់ ព្រោះមណ្ឌលសុខភាពមានផ្តល់សេវាប្រឹពដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី បានណែនាំដល់មណ្ឌលសុខភាពទួលគោក និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្រូវខិតខំបន្ថែមទៀត ដោយផ្តោតសំខាន់លើ «អភិបាលកិច្ច និង ភាពជាអ្នកដឹកនាំ»។ បន្ថែមពីនេះ មណ្ឌលសុខភាព ត្រូវរៀបចំចំណុចមិនទាន់ល្អប្រសើរ និង លើកទឹកចិត្តខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីមណ្ឌលសុខភាពជ័យលាភីគំរូ ជាពិសេសមណ្ឌលសុខភាពគោកចកនៅខេត្តសៀមរាប ដែលស្ថិតក្នុងបរិបទក្រុងដូចគ្នា៕
អត្ថបទ ៖ សំអឿន



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


