សុខភាព
សញ្ញារាងកាយទាំង ៨ បង្ហាញថា អ្នកចាប់ផ្ដើមឈានដល់វ័យចាស់ហើយ
ឃ្លាមួយដែលថា អាយុគ្រាន់តែជាតួលេខ ប្រហែលជាពាក្យមួយដែលយើងឮច្រើន។ ជាពិសេសសម្រាប់អ្នកដែលថែរក្សាសុខភាពបានល្អ។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ននេះ អនុញ្ញាតឲ្យយើងបន្ថយភាពចាស់។ ធ្វើអោយយើងមើលទៅក្មេងជាងវ័យ។
ទោះបីជាភាពចាស់គឺចៀសមិនរួច ប៉ុន្តែយើងអាចរៀបចំរាងកាយរបស់យើងឲ្យមានអាយុយ៉ាងល្អ។ ដោយការកត់សម្គាល់ពីសញ្ញាដំបូងនៃភាពចាស់ និងដោះស្រាយបញ្ហាទាំងនោះឲ្យបានទាន់ពេលវេលា ហើយខាងក្រោមនេះជាសញ្ញារាងកាយចំនួន ៨ ដែលប្រាប់អ្នកថាអ្នកកំពុងចាប់ផ្តើមក្លាយជាមនុស្សចាស់។
១. អស់កម្លាំងរ៉ាំរ៉ៃ៖ មានអារម្មណ៍អស់កម្លាំងគ្រប់ពេលវេលា។ សូម្បីតែបន្ទាប់ពីសម្រាកបានគ្រប់គ្រាន់យ៉ាងណាក្ដី។
២. ខ្វះការសម្រាកឲ្យស្រស់ស្រាយ៖ មិនមានអារម្មណ៍ស្វាហាប់ បន្ទាប់ពីគេងលក់យ៉ាងស្កប់ស្កល់ពេញមួយយប់ក៏ដោយ។
៣. បញ្ហាគ្រប់គ្រងទម្ងន់៖ ពិបាកក្នុងការរក្សាទម្ងន់សមស្រប។
៤. បញ្ហានៃការចងចាំ៖ សំដៅទៅលើរោគសញ្ញាដែលទាក់ទងនឹងការចងចាំ ដូចជាភ្លេចញឹកញាប់ ភ្លេចរឿង ឬភ្លេចការណាត់ជួបជាដើម។
៥. ការឈឺខ្លួនញឹកញាប់៖ សំដៅទៅលើការឈឺចាប់ ឬភាពមិនស្រួលដែលកើតឡើងម្តងហើយម្តងទៀត ឬទៀងទាត់នៅក្នុងសាច់ដុំ និងសន្លាក់ទូទាំងរាងកាយ។
៦. បង្កើនភាពតានតឹង និងការថប់បារម្ភ៖ សំដៅទៅលើស្ថានភាពនៃអារម្មណ៍ព្រួយបារម្ភ ភ័យ ឬតានតឹងជាងធម្មតា។
៧. ប្រព័ន្ធការពាររាងកាយខ្សោយ មានន័យថា ប្រព័ន្ធការពាររបស់រាងកាយមិនដំណើរការពេញលេញទេ។ នេះធ្វើឲ្យរាងកាយកាន់តែលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗ ដែលជាលទ្ធផលងាយនឹងកើតជំងឺ។
៨. សុខភាពផ្លូវភេទកាន់តែយ៉ាប់យ៉ឺន ការផ្លាស់ប្តូរផ្លូវកាយ ឬផ្លូវចិត្តដែលប៉ះពាល់ដល់ចំណង់ផ្លូវភេទ សមត្ថភាពក្នុងការរួមភេទ ឬការពេញចិត្តនឹងការរួមភេទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណុច៣លើរាងកាយ បើគ្មានពណ៌ខ្មៅ នោះតម្រងនោមមានសុខភាពទេ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


