សុខភាព
ខ្លីៗអំពីដំណាក់កាលផ្សេងៗ នៃការព្យាបាលជំងឺរលាកថ្លើមប្រភេទ(B) !
យើងសង្កេតឃើញថា ជំងឺក្រិនថ្លើម និងដុំសាច់មហារីកថ្លើម មានអត្រាកើនឡើងជាលំដាប់។ ជំងឺនេះ បង្កឡើងដោយមូលហេតុចម្បងបីគឺ៖
– វីរុសរលាកថ្លើមប្រភេទ B ឬ C
– ការបរិភោគស្រាច្រើនហួសកម្រិតជាដើម
– ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិត និងរយៈពេលវែង
នៅប្រទេសកម្ពុជាយើង វីរុសរលាកថ្លើមប្រភេទ B មានអត្រាច្រើនជាង ហើយក៏ជាមូលហេតុដ៏ចម្បង ដែលបង្កជាជំងឺមហារីកថ្លើម។ ការយល់ដឹងពីវិធីសាស្ត្រនៃការព្យាបាល ជាគោលសំខាន់ៗ សម្រាប់វីរុសរលាកថ្លើមប្រភេទ B នេះ គឺមានសារៈសំខាន់បំផុត។
ការព្យាបាលជំងឺរលាកថ្លើមប្រភេទ B នេះមាន ២ ដំណាក់កាលសំខាន់គឺ៖
១- ដំណាក់កាលទី ១៖ ការប្រើថ្នាំដើម្បីកម្ចាត់វីរុស មិនឲ្យមានវីរុសក្នុងឈាមទៀត ដែលជាទូទៅវាត្រូវការរយៈពេលចាប់ពី ៣ខែ ទៅ៦ខែ ទៅតាមបរិមាណនៃចំនួនវីរុស។ ប៉ុន្តែពេលដែលអស់វីរុសនេះ មិនមែនមានន័យថា អ្នកជំងឺបានជាសះស្បើយនោះទេ ព្រោះវានៅមានវីរុសនៅជាប់នឹងកោសិកាថ្លើមរបស់យើង ដែលវាអាចបង្កើតវីរុសមកវិញបានគ្រប់ពេល។


២- ដំណាក់កាលទី ២៖ ការគ្រប់គ្រងកុំឲ្យមានវីរុសឡើងវិញ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ ដើម្បីទប់កុំឲ្យ មានការផលិតវីរុសនេះចូលមកក្នុងឈាមវិញ ដែលអាចបង្កអោយខូចសាច់ថ្លើមបន្តទៀត។ ការព្យាបាលនេះវាត្រូវការរយៈពេល អាចពី ១ឆ្នាំ ទៅ ៥ឆ្នាំ ព្រោះវាអាស្រ័យលើប្រព័ន្ធការពាររបស់យើង ថាអាចបង្កើតអង់ទីករបានឬទេ (ជាទូទៅមានប្រហែល ៥%ប៉ុណ្ណោះ ដែលអ្នកទទួលការព្យាបាល អាចមានការកកើតប្រព័ន្ធការពារវីរុសនេះ) បើអង់ទីករដុះ និងមានចំនួនគ្រប់គ្រាន់ទើបយើងអាចបញ្ឈប់ការព្យាបាលបាន។

ទោះយ៉ាងណាក៏ដោយ លោក លោកស្រីមិនត្រូវអស់សង្ឃឹមនោះទេ ព្រោះថាបើអនុវត្តន៍តាមដានពិនិត្យ និងព្យាបាលបានត្រឹមត្រូវ គ្រូពេទ្យជំនាញអាចជួយព្យាបាលជំងឺថ្លើមបាន ដោយជៀសវាងពីការក្រិន និងមានដុំសាច់ក្នុងថ្លើម។

“ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាការព្យាបាលឈឺជង្គង់ តាមបែបវិទ្យាសាស្ត្រដោយចលនា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា