Connect with us

សុខភាព

តើ​សភាព​ឈឺ ក -​ឈឺ​ចាក់​ដល់ដៃ មាន​មូលហេតុ​ដូចម្ដេចខ្លះ​?

បានផុស

នៅ

​សូមមេត្តា​ចូលរួម​ស្វែងយល់​ទាំងអស់គ្នា​ជាមួយ​សំណួរ​ខាងក្រោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– តើ​រោគសញ្ញា​នៃ​ការឈឺ​ក​-​ឈឺដៃ​កើតឡើង​មាន​អ្វីខ្លះ ?

– តើ​ត្រូវ​ព្យាបាល​ដោយ​វី​ធី​ណាខ្លះ​ទើប​អាចជា​សះស្បើយ​បាន​?

– តើ​អ្នក​មានការ​ធុញថប់​ក្នុង​អារ​ម្ម​ណ៍​រាល់ថ្ងៃ​ដែរឬទេ​?

– តើ​អ្នកមាន​ការរង​ទុក​វេទនា​ឈឺ​កញ្ចឹងក​-​ឈឺក្បាល​រាល់ថ្ងៃ​ទេ​?

– តើ​អ្នក​ឈឺ​កញ្ចឹងក​-​ស្មា​រាល់ថ្ងៃ​ដែរឬទេ​?

– តើ​អ្នកមាន​ឈឺក្បាល​ប្រកាំង​ជាប់​ជាប្រចាំ​ដែរឬទេ​?

– តើ​មាន​ធ្វើទុក្ខ​បេះដូង ឬ​ឈឺ​ម្ដុំ​ឆ្អឹងខ្នង ដែរឬទេ​?

​ក​) ការឈឺចាប់​របៀបនេះ​វា​អាច​រាលដាល​ពី​កញ្ចឹងក​-​ស្មា​-​ដៃ និង​ខ្នង​ផ្នែក​ខាងលើ (​ម្ដុំ​ស្លាបប្រចៀវ​) ហើយ​វា​អាច​រាលដាល​ឈឺ​ដល់​កែងដៃ កដៃ ម្រាមដៃ​ទៀតផង ជួនកាល​មាន​ស្ពឹក​នៅលើ​ម្រាម​ទី​៤ ទី​៥ ឬ​ម្រាម​ទី​២ ទី​៣ ឬ​ឈឺ​ក្រហាយ​នៅលើ​ផ្នែក​ខាងក្រៅ​កំភួនដៃ ។​

– ភាពមិន​ស្រណុក​សុខ​ស្រួល​នៃ​ក ស្មា ដៃ ឈឺ​ស្ពឹក​ស្រពន់ ចុក​រោយ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការធ្វើការងារ​

– ខ្សោយ​កម្លាំង​ដៃ​

– ឈឺ​ស្ពឹក ស្រពន់ ក្រហាយ​ដូច​រលាកភ្លើង ឈឺ​ចាក់ៗ​ដូច​មុត​វត្ថុ​ស្រួច ឈឺ​ស្ទំ ពី​ក​ចាក់​ទៅ​ចុងដៃ​។​

​ការឈឺ​បែបនេះ​វា​មាន​បញ្ហា​ជាមួយ​ការ​គាប​សរសៃ ប្រសាទ​នៅ​ឆ្អឹង​កងក​។​

​សញ្ញា​ទាំងអស់​ខាងលើនេះ​ ចាំបាច់​ណាស់​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិគ្រោះ និង​ព្យាបាល​។​

​ខ​) មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាកា​រៈ​ខាងលើ​កើតឡើង គឺ​បណ្តាលមកពី​

– ធ្វើ​ការងារ​ជាប្រចាំ​ថ្ងៃ​

– ការងារ​ការិយាល័យ​ដែល​អង្គុយ​យូរ ធ្វើ​ឲ្យ​មាន​ស្ត្រេ​ស មាន​បញ្ហា​ឈឺ​ចុក​រោយ​កញ្ចឹងក ឈឺ​ស្មា ឈឺចង្កេះ​

– ធ្លាប់​គ្រេច​ចង្កេះ​

– ដួល​អុក​គូទ​

– លើក​វត្ថុ​ធ្ងន់ៗ​

– គ្រោះថ្នាក់​ចរាចរ​… ។​ល​។​

​គ​) ការព្យាបាល​ក្នុង​គោល​ការ​ណ៍៖

១) សម្រាក​ឲ្យ​បាន​ច្រើន ៖ វា​ធ្វើ​ឲ្យ​យើង​បន្ធូរបន្ថយ​នូវ​ស្ត្រេ​ស និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន​មួយចំនួនធំ និង​បន្ថយ​ការ​សម្លឹង​មើល​ច្រើនពេក​។​

២) ព្យាបាល​ដោយ​ឱសថ ៖ ការប្រើប្រាស់​ថ្នាំពេទ្យ ធ្វើ​ឲ្យ​យើង​បាត់​ឈឺចាប់​លឿន ទៅតាម​តម្រូវ​ការដែល​យើង​ចង់បាន​គ្រប់គ្នា ហើយ​វា​ជា​ផ្នែក​មួយ​ក្នុងការ​ព្យាបាល ដ៏​ចាំបាច់​ដើម្បី​ឲ្យ​បាត់​ឈឺ និង​ជាសះស្បើយ​នៃ​ជំងឺ​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​យើង​មាន​ផល​ពិបាក​នោះ​គឺ នៅពេល​អស់​ជាតិ​ថ្នាំ ការឈឺ​កើតឡើង​វិញ​ដដែល ។​

៣) ព្យាបាល​ដោយ​ចលនា ៖​ជាធម្មតា អ្នក​ត្រូវ​ដោះស្រាយ​ព្យាបាល​ការបាត់បង់​មុខងារ​ចលនា​ដំបូង ហើយ​ព្យាបាល​នៅ​ក ស្មា និង​ដៃ និង​សន្លាក់​ឆ្អឹងខ្នង​ផ្នែក​ខាងលើ​របស់​អ្នក ។​

– ស្អំ​សរសៃ​ដោយ​ម៉ាស៊ីន Microthremy ៖ ធ្វើ​ឲ្យ​បន្ធូរ​សាច់ដុំ​ដែល​ឈឺ កន្ត្រាក់​ជាប់​នៅ​ម្ដុំ​កញ្ចឹងក បំបាត់​ភាព​ស្ត្រេ​ស និង​ចុក​រោយ​កញ្ចឹងក​

– ព្យាបាល​ដោយ​ម៉ាស៊ីន​ថែ​ន​ន៏ (TENS) ៖ ដើម្បី​សម្រួល​និង​បន្ធូរ​សាច់ដុំ​

– ធ្វើការ​បន្ធូរ​សាច់ដុំ និង​ធ្វើ​ចលនា​ដោយ​ដៃ​នៅ​ម្ដុំ​កញ្ចឹងក ស្មា ខ្នង​ផ្នែក​ខាងលើ ឲ្យ​ប្រសើរឡើង​មកវិញ​នូវ​ចលនា​សន្លាក់​

– ទាញ​ពន្លាក​សាច់ដុំ និង​ការ​ពន្លាក​បន្ធូរ​ដោយ​ដៃ លើ​សរសៃប្រសាទ​ដែលមាន​ការឈឺចាប់​

– ធ្វើ​ចលនា​សន្លាក់​ស្មា ស្លាបប្រចៀវ​ឲ្យ​មានដំណើរ​ការល្អ​ឡើងវិញ​

– ទាញ​ត្រាក់​ស្យុ​ង​ឆ្អឹង​កងក (Traction Cervicale) ៖ ក្នុងករណី​លៀន​ទ្រនាប់​ឌី​ស​គាបសង្កត់​លើ​សរសៃប្រសាទ​ដែល​ឈឺ​ដល់ដៃ​។​

​ជាទូទៅ​ការឈឺ​ក ឈឺដៃ អាច​ព្យាបាល​បាន​ដោយ​ជោគជ័យ​នូវ​ដំណាក់កាល​ដំបូង និង​អាស្រ័យទៅលើ​រយៈពេល​នៃ​ការឈឺចាប់​។​

​ជា​ញឹកញាប់​យើង​សង្ឃឹមថា​វា​ចុះថយ​សញ្ញា​ការឈឺចាប់​ជាមួយ​ការព្យាបាល ៣ – ៥ សេ​អង់​ដំបូង​។ ករណី​ខ្លះទៀត វា​មានការ​ឈឺចាប់​ដល់​កដៃ កែងដៃ ឬ​ដៃ​ទាំងសងខាង យើង​ត្រូវការ​ពេលវេលា និង​ការព្យាបាល​លំអិត​ថែមទៀត​ដែល​ធ្វើ​ឲ្យ​វា​ជាសះស្បើយ​ប្រកបដោយ​គុណភាព​ជីវិត គឺអាច​ធ្វើការ​ងារ​បាន​ដូច​ធម្មតា ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេងៗ​បាន​ឡើងវិញ​ទាំងស្រុង​។​

៤) បើ​ការព្យាបាល​ដោយ​ចលនា​មិនបាន​ជោគជ័យ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​វះកាត់​ឆ្អឹង​កង​ខ្នង​លើ​បញ្ហា​ទ្រនាប់​ឌី​ស​ឆ្អឹង​កងក ដែល​គាប​សរសៃប្រសាទ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣១ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៣៥ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម