សុខភាព
ជិះឡានជាមួយអ្នកផ្ទុកកូវីដ តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?
តើការជិះឡានជាមួយអ្នកផ្ទុកកូវីដ-១៩ ទាំងដែលយើងមិនបានប៉ះពាល់ ឬនិយាយគ្នាលេង អាចឆ្លងដែរឬទេ? នេះជាចម្ងល់ដែលមនុស្សជាច្រើនលើកឡើង និងមានភាពភ័យខ្លាច។

លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា កូវីដ-១៩ អាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតទាំង មិនទាន់ចេញរោគសញ្ញា។ តែបើយើងមិនបានទៅប៉ះពាល់នរណាម្នាក់ដែលមានរោគសញ្ញាក្ដៅខ្លួន ហៀរសំបោរ ក្អក ឬការពារខ្លួនដោយពាក់ម៉ាស់បានត្រឹមត្រូវមិនឆ្លងទេ។ ផ្ទុយទៅវិញ បើយើងធ្វើដំណើរតាមឡានជាមួយអ្នកផ្ទុក ដោយគេមានអាការៈក្ដៅខ្លួន ក្អក ហើយយើង និងគេមិនបានពាក់ម៉ាស់ទេ សំណាកចេញពីទឹកមាត់ ទឹកសម្បោរ ដែលខ្ទាតអាចមកត្រូវខ្លួន ហើយអាចឆ្លងបាន។

វេជ្ជបណ្ឌិតបានបន្ថែមទៀតថា បើចាំបាច់ត្រូវធ្វើដំណើរដោយជិះឡានឈ្នួល ត្រូវពិនិត្យមើលអ្នកនៅក្នុងនោះមានមនុស្សច្រើនដែលប្រជ្រៀតគ្នា ឬអត់? បើមនុស្សច្រើនមិនបាច់ជិះទេ ហើយសង្កេតមើលអ្នកដំណើររួមទាំងនោះ មានការពារខ្លួនដោយពាក់ម៉ាស់ឬអត់ ហើយយើងខ្លួនឯងត្រូវតែការពារខ្លួនជាចាំបាច់។ ក្រោយចុះពីឡានត្រូវលាងសម្អាតដៃ ហើយពេលទៅដល់ផ្ទះវិញ ផ្លាស់ប្ដូរសម្លៀកបំពាក់ និងងូតទឹកសម្អាតខ្លួនជាមួយសាប៊ូ។

ដូចនេះហើយបានជាគេតម្រូវឲ្យមានយើងមានគម្លាតឃ្លាតពីគ្នា ១ ម៉ែត្រកន្លះ ពេលនៅតាមទីសាធារណៈ ដើម្បីចៀសវាងមាននរណាក្អក កណ្ដាស់ សំណាកដែលចេញពីមាត់ និងច្រមុះមិនអាចធ្លាក់ទៅដល់យើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ម៉េចបានអ្នកឆ្លងកូវីដ អាចចម្លងទៅអ្នកដទៃ ទាំងមិនទាន់ចេញរោគសញ្ញា?
ចុចអាន៖ ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


