Connect with us

សុខភាព

ក្រសួងសុខាភិបាល៖ សេវាសុខាភិបាលឯកជនជិត ៦០០ កន្លែងត្រូវបានបិទ

បានផុស

នៅ

គណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា សេវាសុខាភិបាលឯកជនចំនួន ៥៩៤ កន្លែងត្រូវបានបទ ក្នុងនោះ២១កន្លែងត្រូវបានបិទដោយមានកំហុសឆ្គង។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឡើងនៅក្នុងសមិទ្ធការងារសុខាភិបាល ឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥។

វេជ្ជបណ្ឌិត ឡូ វាសនាគិរី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានឱ្យទៀតថា គណៈកម្មាធិការជាតិក្រមសីលធម៌ បានពិនិត្យផ្តល់ការអនុញ្ញាតដល់គម្រោងស្រាវជ្រាវចំនួន ៣៦១ គម្រោង មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានវិភាគគុណភាពឱសថ និងផលិតផលសុខាភិបាលផ្សេងៗ ៣៣៧០ សំណាក ក្នុងនោះភាគច្រើនជាឱសថចុះបញ្ជិកា ផលិតផលចំណីអាហារ។

លោកបន្តថា ក្នុងនោះបានពិន័យអន្តរកាលចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ គ្រឹះស្ថានផលិតផលគ្រឿងសំអាង ឱសថស្ថាន មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងទីតាំងលក់ឱសថនិងគ្រឿងសំអាង ដែលមិនគោរពតាមលិខិតបទដ្ឋានគតិយុត្តមានចំនួន ១៤៧ ករណី បិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ៣កន្លែង និងគ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសំអាងមួយកន្លែង ដែលមិនបានអនុវត្តតាមច្បាប់ និងបង្ក្រាបទីតាំងលក់ឱសថគ្មានលេខបញ្ជិកា ២ទីតាំង។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថាក្នុងចំណោមនោះ៖« សេវាសុខាភិបាលឯកជនចំនួន ៥៩៤ កន្លែងត្រូវបានបិទ ក្នុងនោះ២១កន្លែងត្រូវបានបិទដោយមានកំហុសឆ្គង ៣០២ កន្លែង បិទដោយការស្នើសុំ និង ២៧១ កន្លែងបិទដោយខ្លួនឯង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម