សុខភាព
អ្វីទៅជាជំងឺ PTSD? ជំងឺនេះនាំមកនូវផលលំបាកបែបណាខ្លះ?
ជំងឺបាក់ស្បាត ឬ PTSD (Post-Traumatic Stress Disorder) គឺជាជំងឺផ្លូវចិត្តដែលកើតឡើងបន្ទាប់ពីបុគ្គលម្នាក់បានជួបប្រទះ ឬឃើញហេតុការណ៍រន្ធត់ ឬស្ត្រេសខ្លាំង ហួសពីសមត្ថភាពដែលបុគ្គលរូបនោះ អាចទប់ទល់ជាមួយផ្លូវអារម្មណ៍បាន។
ស្ថានភាពទាំងនេះអាចផ្តើមចេញពីហេតុការណ៍គ្រោះថ្នាក់មិនអាចទទួលយកបាន សង្គ្រាម ការរំលោភបំពាន ឬការបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម ខណៈជំងឺនេះកើតមានច្រើននៅកម្ពុជា ដែលពាក់ព័ន្ធនឹងក្រោយទុក្ខសោករបស់មនុស្សដែលរស់នៅក្រោមរបបប្រល័យពូជសាសន៍។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានចែករំលែកកាលពីឆ្នាំ២០២១ កន្លងទៅ។

អ្នកជំងឺ PTSD មួយចំនួន អាចនឹងទទួលទានសុរាដើម្បីទប់ទល់នឹងស្ថានភាពផ្លូវចិត្ត រហូតដល់ញៀន។ តួយ៉ាង តាមការសិក្សាស្រាវជ្រាវនៃ National Institutes of Health (NIH) បង្ហាញដែរថា ជាតិអាល់កុល ដ្បិតតែអាចបំបាត់រោគសញ្ញា PTSD ជាបណ្ដោះអាសន្ន ប៉ុន្តែវាក៏បង្កើនទម្លាប់ឱ្យអ្នកជំងឺទទួលទានសុរាកាន់តែច្រើន និងតែជះឥទ្ធិពលអាក្រក់ទៅៗ និងធ្វើឱ្យស្ថានភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរថែមទៀត។
ដូចនេះ ដើម្បីជ្រាបកាន់តែច្បាស់ពីផលវិបាកនៃអ្នកជំងឺ PTSD កម្ពុជាថ្មី សូមលើកយកចំណេះដឹងខ្លះៗទាក់ទងនឹងជំងឺនេះ ដែលលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកឱ្យដឹង។ បើតាមលោកវេជ្ជបណ្ឌិត Post-traumatic stress disorder (PTSD) បែងចែកជា ៤ប្រភេទគឺ៖
១. Intrusive Memories
អ្នកជំងឺចេះតែមានការស្រមើស្រមៃ ឬសុបិន្តអាក្រក់អំពីហេតុការណ៍ដ៏តក់ស្លុត (Flashbacks ឬ Nightmares)។ ពិសេស តែងនឹកឃើញហេតុការណ៍ដែលខ្លួនមិនចង់នឹកនាដល់ ជាហេតុនាំឱ្យមានអារម្មណ៍ភ័យខ្លាច ឬស្ត្រេសខ្លាំង។ អារម្មណ៍នេះ កើតចេញពីប្រតិកម្មផ្លូវកាយ ឬផ្លូវចិត្តខ្លាំង នៅពេលជួបនឹងអ្វីដែលរំឭកពីហេតុការណ៍ ឧទាហរណ៍ដូចជា សំឡេង ក្លិន ឬរូបភាព។
២. ការជៀសវាង (Avoidance)
ធ្វើឱ្យអ្នកជំងឺចេះតែព្យាយាមជៀសវាង ជៀសវាងការនឹកឃើញ ឬនិយាយអំពីហេតុការណ៍ សូម្បីតែទីកន្លែង មនុស្ស ឬស្ថានភាពដែលអាចរំឭកពីហេតុការណ៍នោះ។
៣. អវិជ្ជមានក្នុងការគិត និងអារម្មណ៍ (Negative Changes in Thinking and Mood)
អ្នកជំងឺចេះប្រែប្រួលការគិត ចេះតែគិតអវិជ្ជមានជាប់ជាប្រចាំ មិនថាស្ថានភាពជាក់ស្តែងបែបណាក៏ដោយ អ្នកជំងឺនឹងនៅតែគិតថា គ្រប់យ៉ាងគឺអាក្រក់ទាំងអស់សម្រាប់គាត់។ លើសពីនេះ អ្នកជំងឺក៏ចេះតែកើតមានភាពអស់សង្ឃឹម ទោសៈ ឬអន់ចិត្ត ក៏ដូចជាបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ចូលចិត្តជាដើម។ លើសពីនេះ អ្នកជំងឺអាចមានអារម្មណ៍ថា ឃ្លាតឆ្ងាយពីអ្នកដទៃ ឬឯកោ ក៏ព្រោះតែភាពអវិជ្ជមានក្នុងចិត្តនិងគំនិត។
៤. ការផ្លាស់ប្តូរក្នុងប្រតិកម្មផ្លូវកាយ និងអារម្មណ៍ (Changes in Physical and Emotional Reactions)
អ្នកជំងឺផ្លាស់ប្តូរទៅជាមនុស្សផ្សេងទៀត ឧទាហរណ៍ ពីមនុស្សរឹងមាំ មកជាមនុស្សងាយភ័យ ឬប្រតិកម្មខ្លាំង នឹងចំណុចតូចៗ។
ទន្ទឹមនឹងការលើកឡើងនេះ លោកវេជ្ជបណ្ឌិតបញ្ជាក់ដែរថា ស្ថានភាពនៃអ្នកជំងឺប្រភេទនេះ អាចធូរស្រាលក្រោយទទួលការព្យាបាល តែក៏អាចរើមកវិញបានគ្រប់ពេល ក្នុងរយៈពេល ១-២ខែ ឬអាចយូរឆ្នាំទើបរើមកវិញក៏មានដែរ។
ឯភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ឯកោ ពិបាកផ្តោតអារម្មណ៍លើការាងរ ឃ្លាតឆ្ងាយពីសង្គម ហើយថែមទាំងពិបាកចូលរួមសកម្មភាពនានាក្នុងសង្គមថែមទៀត។
យ៉ាងណា ទាក់ទងនឹងស្ថានភាពជំងឺផ្តើមចេញពីវិបត្តិផ្លូវចិត្តទាំងនេះ អ្នកជំនាញណែនាំថា មនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួន ក្នុងករណីមានភាពមិនប្រក្រតី ពិបាកគ្រប់គ្រងអារម្មណ៍ជាដើម ដើម្បីងាយស្រួលក្នុងការព្យាបាល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


