ព័ត៌មានអន្ដរជាតិ
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខធានាសន្តិសុខជាតិ ទោះមានការរង្គោះរង្គើគណៈរដ្ឋមន្ត្រី
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon Narkphanit បានធានាដល់សាធារណជនថា សន្តិសុខជាតិរបស់ប្រទេសថៃនៅតែរឹងមាំ និងមិនមានការរំខាន ទោះបីជាតំណែងរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ននៅទំនេរ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះក៏ដោយ។ នេះបើយោងការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៥។

លោក Nattaphon ដែលត្រូវបានអនុញ្ញាតដោយច្បាប់ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិស្តីទី បាននិយាយកាលថា ប្រតិបត្តិការសន្តិសុខទាំងអស់កំពុងដំណើរការ«ដូចធម្មតា» ដោយមិនមានការរំខានណាមួយឡើយ។ លោកបានបញ្ជាក់ថា ប្រព័ន្ធការពារសំខាន់ៗ និងការគ្រប់គ្រងព្រំដែនមានដំណើរការពេញលេញ។
តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលមិនទាន់បានបំពេញនោះ ត្រូវបានគេរំពឹងយ៉ាងខ្លាំងថានឹងប្រគល់ឲ្យឧត្តមសេនីយ៍ Chalermpol Srisawat ដែលជាអតីតមេទ័ព និងជាសមាជិកព្រឹទ្ធសភា។ ទោះយ៉ាងណាក៏ដោយ លោក Chalermpol មិនអាចចូលកាន់តំណែងជាផ្លូវការបានទេរហូតដល់ក្រោយថ្ងៃទី៣០ខែកញ្ញា ដោយសារបើតាមផ្លូវច្បាប់ យ៉ាងហោចណាស់២ឆ្នាំទើបលោកអាចកាន់តំណែងរដ្ឋាភិបាលថ្មី ក្រោយបញ្ចប់ពីមុខងារជាសមាជិកព្រឹទ្ធសភា។
លោក Nattaphon ក៏បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើងដើម្បីបន្ធូរបន្ថយភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ (TCBSAC) ដែលប្រតិបត្តិការក្រោមក្រុមប្រឹក្សាសន្តិសុខជាតិ កំពុងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពព្រំដែន៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


