Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិត៖ គេងមិនគ្រប់ក្រោយចាក់វ៉ាក់សាំង ​អាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំ

បានផុស

នៅ

ការគេងឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ ផ្ទុយទៅវិញ ​បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងកាន់តែប្រសើរ។

ដោយឡែក កង្វះការគេងមិនត្រឹមតតែជះឥទ្ធិពលដល់ភាពស៊ាំចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែប្រសិទ្ធភាពនៃថ្នាំបង្ការក៏នឹងថយចុះ ហើយវានឹងនាំងាយឆ្លងមេរោគ ក៏ដូចជាធ្វើឱ្យកោសិកាឈាមសចុះទាបទៀតផង។

បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បាននិយាយថា “ មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា​វ៉ាក់សាំងអាចធ្វើឱ្យប៉ះពាល់ដល់ដំណេកទេ ប៉ុន្តែក្រោយទទួលវ៉ាក់សាំងត្រូវតែដេកឱ្យបានយ៉ាងហោច ៧ ម៉ោង ។ ការអត់ងងុយឬខំធ្វើការខ្លាំងបន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ”។

វេជ្ជបណ្ឌិតរូបនេះបានរំឭកបន្ថែមថា ក្រោយចាក់វ៉ាក់សាំង មិនត្រឹមតែត្រូវគេងឱ្យគ្រប់នោះទេ តែក៏ត្រូវសម្រាកឱ្យបានច្រើនផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ wellandgood

ចុចអាន៖ តើភាពស៊ាំវ៉ាក់សាំងការពារ​កូវីដ -​​១៩​ នៅយូរ​បាន​​​កម្រិតណា?

ចុចអាន៖ ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥០ វិនាទី មុន

Khaby Lame វ៉ាដាច់ Charli D’Amelio ក្លាយជាតារា TikTok មានអ្នកតាមដានច្រើនជាងគេលើលោក

សេដ្ឋកិច្ច២៤ នាទី មុន

ចរន្តសាច់ប្រាក់ ២៤លានដុល្លាររាល់ខែ​ពីវិស័យឯកជន ជួយពលរដ្ឋជាង ១០ម៉ឺននាក់ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល​ភ្លាម​ដល់​កីឡាករ ឡុង ជិន សង់ផ្ទះ​ក្រោយ​ខ្យល់​ខ្លាំង​បាក់​រំលំ​ខ្ទិច​អស់

ព័ត៌មានជាតិ១៤ ម៉ោង មុន

គណបក្ស​ប្រជាជន​កម្ពុជា​ទីក្រុង​មែ​ល​ប៊​ន អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស

ព័ត៌មានជាតិ១៥ ម៉ោង មុន

ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម